郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឃ្លាសំខាន់របស់លោក Xi Jinping ក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន(ភាគទីពីរ)

2021-07-01 17:37:44 cri

      ថ្ងៃទី ១ ខែ​កក្កដា លោក ​Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន​ថា ក្នុង​រយៈពេល១០០ឆ្នាំ បក្ស​កុម្មុយនិស្ត​ចិន​បាន​ត្រួសត្រាយ​ផ្លូវ​ដ៏​មហិមា​ បង្កើត​បុព្វហេតុ​ដ៏​មហិមា​ និង​​ទទួល​បាន​សមិទ្ធផល​ដ៏​មហិមា ប្រការ​នេះ​ពិត​ជា​នឹង​ចារឹតក្នុង​ប្រវតិ្តសាស្ត្រ​អភិវឌ្ឍ​ន៍របស់​ប្រជាជាតិ​ចិន​ និង​ប្រវត្តិសាស្ត្រ​អភិវឌ្ឍន៍​នៃ​អរិយធម៌​របស់​មនុស្សជាតិ​ជាមិន​ខាន​ ។

     លោក​បាន​ថ្លែង​ថា​ ចាប់​តាំង​ពី​បក្ស​កុម្មុយនិស្ត​ចិន​បាន​បង្កើត​ឡើងមក​​ ក៏បាន​ចាត់​ទុក​ការ​ស្វែង​រក​សុខសុភមង្គល​ជូនប្រជាជន​និង​ការ​ស្តារ​ភាពរុង​រឿង​ថ្កុំ​ថ្កើង​របស់​ប្រជាជាតិ​ចិនឡើង​វិញ​​ ជា​គោល​បំណង​ដើម​និង​បេសកកម្ម​របស់​ខ្លួន​ ។ ក្នុង​រយៈពេល​១០០​ឆ្នាំ​កន្ល​ងមក​  ​ការ​ខិតខំ​តស៊ូ​ ​ពលី​និង​បង្កើត​សមិទ្ធផល​ទាំង​អស់​ដែល​បក្សកុម្មុយនិស្ត​ចិន​បាន​សាមគ្គី​និង​ដឹកនាំ​ប្រជាជន​ចិន​​គឺ​ធ្វើ​ក្រោម​ប្រធានបទ​តែ​មួយ​ ​ពោលគឺ​សម្រេច​ការ​ស្តារភាពរុងរឿង​ដ៏​មហិមា​នៃ​ប្រជាជាតិ​ចិន​ឡើង​វិញ​ ។ ក្នុង​​រយៈពេល​១០០​ឆ្នាំ​កន្ល​ងមក​ បក្សកុម្មុយនិស្ត​ចិន​បាន​សាមគ្គី​និង​ដឹកនាំ​ប្រជាជន​ចិន​​ បាន​ចារឹតជា​​ប្រវតិ្តសាស្ត្រ​ដ៏​មហិមា​ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​របស់​ប្រជាជាតិ​ចិន​ ដោយ​ភាព​ក្លាហានគ្មានតក់ស្លុតអ្វីឡើយ​ស្រប​តាម​ស្មារតី​ “​ មាន​ឧត្តម​គតិ​ដ៏ខ្ពង់​ខ្ពស់​មិន​ខ្លាច​ពលីជីវិត ខិត​ខំប្រឹង​ប្រែង​ដើម្បី​ផ្លាស់​ប្តូរ​សភាពការណ៍​ទូទៅ” ។ ​ផ្លូវ​ដ៏​មហិមា​ បុព្វហេតុ​ដ៏​មហិមានិង​សមិទ្ធផល​ដ៏​មហិមាដែល​ត្រួស​ត្រាយ​ក្នុង​រយៈពេល​១០០​ឆ្នាំ ពិត​ជា​នឹង​​ចារឹតក្នុង​ប្រវតិ្តសាស្ត្រ​អភិវឌ្ឍន៍​របស់​ប្រជាជាតិ​ចិន​ និង​ប្រវត្តិសាស្ត្រ​អភិវឌ្ឍ​ន៍នៃអរិយធម៌​របស់​មនុស្សជាតិ​ជាមិន​ខាន​ ៕

 

អ្នកបកប្រែ:郭翔青

ពិភាក្សា()