王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពសិល្បៈអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននឹងចាក់ផ្សាយនៅយប់ ថ្ងៃទី ១ ខែកក្កដា

2021-07-01 15:31:57 cri

មហោស្រព​សិល្បៈអបអរសាទរខួប ១០០ ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនិស្តចិននឹង​ចាក់​ផ្សាយ​តាម​​អគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅយប់ ថ្ងៃទី ១ ខែកក្កដា ។ 

យប់​​ថ្ងៃទី ៣០ ខែ មិថុនា យុវជនមកពីគ្រប់មជ្ឈដ្ឋាន​​នៃ​ក្រុងហុងកុង​បាន​រៀបចំ​រាត្រី​​​សមោសរ​​​អបអរសាទរខួប ១០០ ឆ្នាំ​នៃការបង្កើតបក្សកុម្មុយនិស្តចិន និង​ខួបលើកទី​ ២៤​ នៃ​ការ​ដែល​​​ហុងកុង​វិលត្រឡប់​ចូល​​ប្រទេសចិនវិញ​ តំណាងយុវជនរាប់​ពាន់រូប​រួមគ្នា​​ជូនពរ​​មាតុ​ប្រទេស​​ ។  ​ការសម្តែង​សិល្បៈ​នេះ​ចាប់ផ្តើម​ពី​រឿងរ៉ាវតស៊ូរបស់យុវជនក្នុងសម័យផ្សេងៗគ្នានៅក្រុង​ហុងកុង  បង្ហាញពី​រឿងរ៉ាវ​​រួមគ្នា​រ៉ាប់​រង​កិត្តិ​យស​និង​ភាព​អាម៉ាស់​រវាង​ហុងកុងនិងមាតុភូមិប្រទេស​ ។ លោក Cai Desheng ប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្ម​ការ​សកម្មភាព​យុវជន​​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្រុង​កុងហុង​បាន​ថ្លែង​ថា សកម្មភាពនេះមាន​សារៈសំខាន់ជា​ពិសេស​​ណាស់ ដោយ​បាន​​លើកទឹកចិត្ត​ចំពោះ​​​យុវជន​​​កុងហុង​​ឱ្យ​ចាប់យក​ឱកាស​អភិវឌ្ឍ​ន៍​នៃ​មហា​នៅតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដើម្បី​រួមគ្នា​​អភិវឌ្ឍ​​ជាមួយ​ប្រទេស​ជាតិ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស