李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឃ្លាសំខាន់របស់លោក Xi Jinping ក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន(ភាគទី៣)

2021-07-01 22:22:52

ថ្លែង​ក្នុង​មហាសន្និបាតអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិននៅ​ថ្ងៃទី១ ខែកក្កដា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិង​ជា​ប្រធាន​រដ្ឋ​ចិន​បានគូសបញ្ជាក់​ថា យើងត្រូវបន្តវេននិងពង្រីកស្មារតីនៃ​ការ​បង្កើត​បក្សកុម្មុយនិស្ត​ចិនជាប់​រហូត​  ។

លោក Xi Jinping បានថ្លែង​ថា កាលពី​ ១០០ ឆ្នាំ​មុន អ្នក​បដិវត្តន៍​ជំនាន់​ចាស់របស់​បក្សកុម្មុយនិស្ត​ចិន​បាន​បង្កើត​គណបក្សកុម្មុយនិស្ត​ចិន​ ដែល​បាន​កកើត​ជា​ស្មារតីដ៏​មហិមា​​នៃ​ការបង្កើតបក្សកុម្មុយនិស្តចិន ពោលគឺ​ការប្រកាន់ខ្ជាប់នូវភាពសច្ចៈ ប្រកាន់ខ្ជាប់នូវឧត្តមគតិ មិនបំភ្លេចគោលបំណងដើម ចងចាំបេសកកម្មរបស់ខ្លួន មិនខ្លាចការលះបង់ តស៊ូប្រយុទ្ធយ៉ាងអង់អាច ស្មោះត្រង់ចំពោះបក្ស និង​មិនធ្វើឱ្យប្រជាជនអស់សង្ឃឹម នេះ​ក៏ជាប្រភពនៃស្មារតីនៃបក្សកុម្មុយនិស្តចិនផងដែរ ៕    ​

 ​ ១០០ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តចិនបានពង្រីកស្មារតីនៃការបង្កើតបក្សកុម្មុយនិស្តចិនជាប់រហូត បង្កើតបានជាប្រព័ន្ធស្មារតីនៃសមាជិកបក្សកុម្មុយនិស្តចិន បង្កើតជាបុគ្គលិកលក្ខណៈនយោបាយច្បាស់លាស់  ។ ប្រវត្តិសាស្ត្រ​នឹង​បន្ត​ដើរ​ទៅមុខ​ ស្មារតី​ត្រូវ​បន្តវេន​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។​យើងត្រូវបន្ត​ផ្សាយ​ទូលាយ​ទំនៀម​ទម្លាប់​ប្រពៃណី​ បន្តវេននិងពង្រីក​ស្មារតីដ៏​មហិមា​នៃ​ការ​បង្កើត​បក្សកុម្មុយនិស្ត​ចិន​ជាដរាប។

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()