郭翔青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ឃ្លាសំខាន់របស់លោក Xi Jinping ក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន(ភាគទីមួយ)

2021-07-01 19:21:59 cri

      មហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានបើកធ្វើយ៉ាងឱឡារិកនៅទីលាន​ធានអានមិនក្រុងប៉េកាំងនៅថ្ងៃ​ទី​១​ខែ​កក្កដា។ លោក​XiJinpingអគ្គ​លេខាធិការនៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ប្រធានរដ្ឋចិន និងជាប្រធាន​គណៈកម្មាធិការយោធាមជ្ឈិមចិនបាន​តំណាង​ឱ្យ​បក្ស​កុម្មុយនិស្ត​ចិន​និង​ប្រជាជនចិន​ប្រកាស​យ៉ាង​ម៉ឺង​ម៉ាត់​ថា៖ឆ្លងតាម​រយៈការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​បន្ត​បន្ទាប់​របស់​ប្រជាជន​គ្រប់​ជនជាតិ​ទូទាំង​ប្រទេស​ចិន យើង​បានសម្រេច​នូវ​គោលដៅ​តស៊ូ១០០ឆ្នាំ​ទីមួយ​ ពោល​គឺបានសម្រេចការ​កសាង​សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយនៅ​ប្រទេស​ចិន ដោះ​ស្រាយ​​ជា​ប្រវត្តិសាស្រ្ត​នូវ​បញ្ហា​ក្រី​ក្រ​ដាច់ខាត  បច្ចុប្បន្ន កំពុងតស៊ូ​ព្យាយាម​បោះជំហាន​ទៅកាន់​គោលដៅតស៊ូ​១០០ឆ្នាំទីពីរស្តីពីការ​​សម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រទេសសង្គមនិយមទំនើបដ៏ខ្លាំង​ខា។ នេះជាមហាកិត្តិយស​នៃប្រជាជាតិចិន  នេះជាមហាកិត្តិយស​នៃប្រជាជន​ចិន នេះជាមហាកិត្តិយស​នៃបក្សកុម្មុយនិស្ត​ចិន!

 

អ្នកបកប្រែ:郭翔青

ពិភាក្សា()