刘妍
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកXi Jinping៖ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញបានឈានចូលដំណើរការប្រវត្តិសាស្ត្រដែលមិនអាចបង្វិលថយក្រោយបាន

2021-07-01 09:57:33 cri

លោកXi Jinping៖ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញបានឈានចូលដំណើរការប្រវត្តិសាស្ត្រដែលមិនអាចបង្វិលថយក្រោយបាន_fororder_微信图片_20210701095635

លោកXi Jinping៖ការសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញបានឈានចូលដំណើរការប្រវត្តិសាស្ត្រដែលមិនអាចបង្វិលថយក្រោយបាន_fororder_微信图片_20210701095652

    ថ្ងៃទី​១ ខែកក្កដា ​មហាសន្និបាតអបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​បក្សកុម្មុយនិស្តចិន​បាន​បើកធ្វើ​យ៉ាង​ឱឡារិក​នៅ​ក្រុងប៉េកាំង។​លោក​Xi Jinping​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​លើក​ឡើងថា​ ​ប្រជាជាតិ​ចិន​ឆ្លងកាត់​ដំណើរលោតផ្លោះ​​ដ៏​មហិមា​ដែល​​ក្រោកឈរ​ឡើង​ សម្បូរសម្បាយ​និង​កាន់​តែ​ខ្លាំង​ក្លា ​ហើយ​ការសម្រេច​បាន​នូវ​ការ​​ស្តារភាពរុងរឿង​ដ៏មហិមា​នៃ​​ប្រជាជាតិចិន​ឡើងវិញ​បាន​ឈាន​ចូល​ដំណើរការ​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បង្វិល​ថយ​ក្រោយបាន។​

លោក​Xi Jinpingបាន​ថ្លែង​ថា​ ​១០០​ឆ្នាំ​កន្លងទៅនេះ ​ការ​ខិតខំ​តស៊ូ​ ​ពលី​និង​បង្កើត​សមិទ្ធផល​ទាំង​អស់​ដែល​បក្សកុម្មុយនិស្ត​ចិន​បាន​សាមគ្គី​និង​ដឹកនាំ​ប្រជាជន​ចិន​​គឺ​ធ្វើ​ក្រោម​ប្រធានបទ​តែ​មួយ​ ​ពោលគឺ​សម្រេច​ការ​ស្តារភាពរុងរឿង​ដ៏​មហិមា​នៃ​ប្រជាជាតិ​ចិន​ឡើង​វិញ​។​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន​ ​បដិវត្តន៍​ប្រជាធិបតេយ្យនិយម​ថ្មី​បាន​បង្កើត​ល័ក្ខខ័ណ្ឌ​មូលដ្ឋាន​នៃ​សង្គម​​សម្រាប់​ការ​សម្រេច​គោលដៅ​នេះ​ បដិវត្តន៍​និង​ការ​កសាង​សង្គម​និយម​បាន​បង្កើត​​ល័ក្ខខ័ណ្ឌ​​នយោបាយ​​និង​មូលដ្ឋាន​របប​ ​ការ​បើក​ចំហ​និង​កំណែទម្រង់​ព្រម​និង​ការ​កសាង​​សង្គម​និយម​ទំនើប​បាន​ផ្តល់​ការ​ធានា​ខាង​របប​ដែល​ពោរពេញ​ដោយ​​កម្លាំង​រស់វើក​ថ្មី​និង​ល័ក្ខខ័ណ្ឌ​សម្ភារៈ​ដែល​វិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ ​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​បាន​ផ្តល់​ការ​ធានា​ខាង​របប​ដែល​កាន់​តែ​មាន​សុក្រឹតភាព​ ​មូលដ្ឋាន​សម្ភារៈ​កាន់​តែ​រឹងមាំ​និង​កម្លាំង​ស្មារតី​កាន់​តែ​ម្ចាស់ការ៕

អ្នកបកប្រែ:刘妍

ពិភាក្សា()