王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ៖ ចាំបាច់ត្រូវតែប្រខ្ជាប់នូវការដឹកនាំដ៏មុតមាំរបស់បក្សកុម្មុយនិស្តចិន

2021-07-01 09:46:10 cri

លោកXi Jinping ៖ ចាំបាច់ត្រូវតែប្រខ្ជាប់នូវការដឹកនាំដ៏មុតមាំរបស់បក្សកុម្មុយនិស្តចិន_fororder_2

      នៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន​នៅ​ថ្ងៃទី ១ ខែ​កក្កដា​ លោក​ ​Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចង្អុល​បង្ហាញ​ថា​ បើគ្មាន​បក្ស​កុម្មុយនិស្តចិន​ក៏គ្មាន​ប្រទេសចិន​ថ្មី និង​ការ​ស្តារឡើងវិញ​ដ៏​មហិមា​របស់​​ប្រជាជាតិចិន​ឡើងវិញ​ដែរ។ ​ប្រវត្តិសាស្ត្រ​និងប្រជាជន​ចិនបាន​ជ្រើសរើស​បក្ស​កុម្មុយនិស្តចិន​ ដូចនេះចាំ​បាច់​​​ត្រូវតែ​ប្រខ្ជាប់នូវ​ការ​ដឹកនាំដ៏មុតមាំ​របស់​បក្ស​កុម្មុយនិស្តចិន។​

      លោក​គូសបញ្ជាក់ថា​ ​ការដឹកនាំ​របស់បក្សកុម្មុយនិស្តចិន​ជា​លក្ខណៈពិសេស​នស សារធាតុដើម​នៃ​សង្គមនិយម​ប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន​ និងជា​ឧត្តមភាព​ធំបំផុតនៃ​របប​សង្គមនិយម​​ប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន ជា​ ​មូលដ្ឋានគ្រឹះនិង​ជា​សសៃឈានមនៃ​បក្ស​និងប្រទេសជាតិ​ ​​ជា​អ្វីដែល​ផ្តល់​ផល​ប្រយោជន៍​និង​ជា​ជោគវាសនា​របស់​ប្រជាជននៃគ្រប់ជនជាតិ​ទូទាំងប្រទេស​ចិន។​ ចាំបាច់​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​ការ​ដឹកនាំដោយ​គ្រប់ជ្រុងជ្រោយ​របស់​​បក្ស​ ​លើកកម្ពស់​ជាបន្តបន្ទាប់នូវ​កម្រិត​កាន់​អំណាចតាមបែប​វិទ្យាសាស្រ្ត​ ​​កាន់​អំណាចដោយប្រជាធិបតេយ្យ​ ​និង​​កាន់​អំណាច​តាម​ច្បាប់​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស