徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ថ្លែងថា ដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកធ្វើបាបប្រទេសចិននោះទេ

2021-07-01 10:11:00 cri

    

លោកXi Jinping ថ្លែងថា ដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយមកធ្វើបាបប្រទេសចិននោះទេ_fororder_微信图片_20210701100932

    នៅក្នុងមហាសន្និបាតអបអរខួប ១០០ ឆ្នាំ​នៃការបង្កើតបក្ស​កុម្មុយនិស្តចិន​នៅថ្ងៃទី ១ ខែកក្កដា លោកXi Jinping អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​បានថ្លែងថា ប្រជាជនចិន​គោរពភាពសច្ចយុត្តិធម៌ មិនខ្លាចអំណាចអនុត្តរភាព ប្រជាជាតិចិន​មាន​មោទនភាព​និង​ជំនឿចិត្ត​ខ្លាំងលើខ្លួនឯង ។ ប្រជាជនចិន​មិនដែល​ធ្វើបាប គាបសង្កត់​និង​បង្កទាសភាព​លើប្រជាជននៃប្រទេសដទៃនោះទេ ពីមុនមិនធ្លាប់ធ្វើ បច្ចុប្បន្នមិនធ្វើ អនាគតក៏នឹងមិនធ្វើដែរ ។ ព្រមជាមួយនេះ ប្រជាជនចិន​ក៏ដាច់ខាតមិនអនុញ្ញាតឱ្យ​កម្លាំងខាងក្រៅណាមួយ​មកធ្វើបាប គាបសង្កត់​និង​បង្កទាសភាព​លើប្រទេសយើងដែរ នរណាចង់ធ្វើបែបនេះ មុខជានឹងត្រូវ​ទទួលបរាជ័យនៅចំពោះមុខ​មហាកំពែងដែកថែប​ដែលបង្កើតឡើង​ដោយសាច់​និងឈាមស្រស់​របស់ប្រជាជនចិន​ចំនួនជាង ១៤០០ លាននាក់​ជាមិនខាន ៕

 

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស