王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តល្បីឈ្មោះរបស់អង់គ្លេស៖ ប្រទេសចិនទទួលបានសមិទ្ធផលដ៏ធំធេងក្នុងវិស័យធ្វើអភិបាលកិច្ចជាតិ

2021-06-30 11:24:31 cri

       ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន​ជិតចូលមកដល់ហើយ។ ​ពេល​ផ្តល់​បទ​សម្ភាសន៍ជាមួយ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិននាពេល​កន្លងទៅ​ លោក​សាស្រ្តាចារ្យ ​Martin Jacques បញ្ញវន្តល្បីឈ្មោះ​នៃប្រទេសអង់គ្លេស​ និងជា​អ្នកសិក្សាស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​សកលវិទ្យាល័យOxford បាន​ថ្លែងថា​ ​ ប្រទេសចិនទទួលបាន​សមិទ្ធផល​ដ៏ធំ​ធេង​លើកវិស័យធ្វើ​អភិបាលកិច្ច​ជាតិ។​ លោក​អំពាវនាវដល់​ប្រទេស​នានាលើ​ពិភពលោក​ឱ្យធ្វើ​កិច្ច​សហប្រតិបត្តិការក្នុងក្របខណ្ឌកាន់តែធំ​ ​ជាមួយគ្នានេះលោកក៏បាន​និយាយ​ត្រង់ៗដែរ​ថា​ ​មូលធននិយម​នៃ​លោកខាងលិច​ស្ថិតមាន​វិបត្តិជាប្រព័ន្ធ​យ៉ាងធ្ងន់ធ្ងរ​។​
      លោក​សាស្រ្តាចារ្យ Martin Jacques សម្គាល់​ឃើញថា​ ​រំលឹកពីពី​ពេលវេលាមួយរយឆ្នាំ​កន្លងទៅ ​ក្រៅពី​សង្គ្រាម​លោក​លើក​ទី១​និង​ទី២ ​ការ​សម្រេច​នូវ​ការ​បដិវត្តិ​ប្រជាធិបតេយ្យ​និយម​ថ្មី​របស់​ចិន​ ​និង​ការ​បញ្ចប់សម័យអាណានិគម​និយម​នៅទូទាំងពិភពលោក​ ជា​ព្រឹត្តិការណ៍ដែល​បាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ដំណើរ​វិវឌ្ឍ​ន៍នៃពិភពលោក​។​ ​ប្រទេសចិន​អភិវឌ្ឍប្រព័ន្ធរបប​សង្គម​តាម​ទម្រង់​របស់ខ្លួន​ ​ធ្វើឱ្យប្រជាជន​ចិន​ជាង​១ភាគ៥​នៃ​ប្រជាជន​ទូទាំងពិភពលោក​ចាកចេញពីភាពក្រីក្រ​ក្នុងរយៈពេល​ដ៏ខ្លី។ ​ប្រទេ​សចិន​ទទួលបាន​ជោគជ័យដ៏ធំធេង​លើ​វិស័យ​ធ្វើ​អភិបាលកិច្ច​ជាតិ​ ​ទស្សនៈដែលផ្តួចផ្តើមដោយ​ប្រទេសចិន​គឺ​ស៊ីសង្វាក់​ជាមួយ​​និយមន័យនៃពហុភាគីនិយម ដែលសុទ្ធតែ​ចាត់​ទុក​ភាព​ឈ្នះ-ឈ្នះជា​ខ្លឹមសារស្នូល​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស