邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនសរុបនៃសមាជិកបក្សកុម្មុយនិស្តចិនលើសពី9514ម៉ឺននាក់

2021-06-30 15:37:09

      ក្រសួង​រៀបចំ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​បាន​ប្រកាស​ទិន្នន័យ​​ថ្មី​បំផុត​ក្នុង​បក្ស​​បង្ហាញ​ឱ្យ​ដឹងថា ​គិតត្រឹម​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១ ​ចំនួន​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​សរុប​​លើស​ពី 9514 ម៉ឺននាក់​។ ​មួយរយឆ្នាំ​បាន​កន្លងផុត​ទៅ  ​​​បក្ស​កុម្មុយនិស្ត​ចិន​បាន​អភិវឌ្ឍ​​ពី​បក្ស​តូច​និង​ទន់ខ្សោយ​ក្លាយជា​បក្ស​ធំ​និង​ខ្លាំងក្លា​​ ​ ​កាល​​ពី​ពេល​ទើប​បង្កើត​បក្ស ​មាន​សមាជិក​​តែ​ជាង​50រូប ​ឥឡូវ​បាន​កើន​ដល់​​ជាង​ 9500 ​ម៉ឺនរូប ​​បាន​ក្លាយជា​​បក្ស​កាន់​អំណាច​​ដ៏​យូរ​​នៃ​ប្រទេស​ធំ​ដែល​មាន​​ចំនួន​ប្រជាជន​ដល់​ទៅ​ 1400 ​លាននាក់។

     ចំនួន​សរុប​នៃ​សមាជិក​បក្ស​​បាន​កើន​ជា​បន្តបន្ទាប់​​​ ​។ ​សមាជិក​បក្ស​វ័យក្មេង​បន្ត​កើនឡើង​។ ​អត្រា​សមាជិកា​និង​សមាជិក​ជនជាតិ​ភាគតិច​​បាន​កើន​ឡើង​​ឥតឈប់ឈរ​។ ​កម្មករ​និង​កសិករ​នៅតែ​ជា​ចំណែក​ដ៏​​សំខាន់នៃ​បក្ស​។ ​ ​នៅក្នុង​ឱកាស​ពិសេស​នៃ​ការ​អបអរ​ខួប ១០០ ឆ្នាំ​នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​នា​ពេលនេះ ​បុគ្គល​ឈានមុខ​គ្រប់​មជ្ឈដ្ឋាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​​បាន​​ដាក់ឈ្មោះ​​សុំចូល​ជា​សមាជិក​បក្ស​។ ​ទាំងនេះ​សុទ្ធតែ​បង្ហាញ​ឱ្យ​ឃើញថា  ​​បក្ស​កុម្មុយនិស្ត​ចិន​ប្រកប​ដោយ​​​ភាពរស់រវើក​​​ហើយ​បុព្វហេតុ​បក្ស​កុម្មុយនិស្ត​ចិន​ពោរពេញដោយ​ភាពរីកចម្រើន​ដ៏​ខ្លាំង​៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស