孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានសំខាន់ៗ​របស់បរទេស​ចុះផ្សាយថា ​ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ​ប្រទេសចិន​មានវិបុលភាព​និងមាន​ភាពខ្លាំងក្លា​យ៉ាងឆាប់រហ័ស​

2021-06-30 11:09:41 cri

    ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានសំខាន់ៗ​របស់​បរទេស​បូករួមទាំងប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច​ផងបានទទួលស្គាល់ថា ​ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន ​ប្រទេសចិនបានចេញផុតពីភាពអន់ថយដែលក្រីក្រនិងទន់ខ្សោយ ប្រែទៅជា​ប្រទេស​មានវិបុលភាពនិង​មានភាព​ខ្លាំងក្លាយ៉ាងឆាប់រហ័ស ។

    កាលពីថ្ងៃទី២៦ខែមិថុនា ទស្សនាវដ្តី 《The Economist》របស់អង់គ្លេសបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា 《ក្បួនសម្ងាត់​​អាយុវែងរបស់​បក្សកុម្មុយនិស្តចិន​ដែលមាន​អាយុ១០០ឆ្នាំ​》ដោយ​លើកឡើងថា​ គ្មាន​រដ្ឋអំណាច​កុម្មុយនិស្ត​ផ្សេងទៀត​អាចធ្វើដូច​ប្រទេសចិន​នោះឡើយ​ដែលប្រែក្លាយ​ពីគ្រោះមហន្តរាយ​ទុរ្ភិក្ស​ទៅជា​អង្គភាព​សេដ្ឋកិច្ចធំទីពីរ​លើពិភពលោក ​ហើយបច្ចេកទេសទំនើបឈានមុខ​និងហេដ្ឋារចនាសម្ព័ន្ធ​ល្អពេញលេញ​របស់ចិន​ធ្វើឱ្យផ្លូវថ្នល់​និងផ្លូវដែក​ខ្ទេចខ្ទាំ​របស់សហរដ្ឋអាមេរិកមើលទៅអន់ថយយ៉ាងខ្លាំង ។

    វេបសាយនៃកាសែត 《Rebelion》របស់អេស្ប៉ាញបានចុះផ្សាយអត្ថបទថា ពីឆ្នាំ១៩៧៨ដល់ឆ្នាំ២០២០ ​ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង៨៦ដង នេះគឺមិនដែលមានកាលពីមុនឡើយ​នៅលើ​ពិភពលោក​ ។ ចាប់តាំងពីធ្វើកំណែទម្រង់និងបើកទូលាយមក ​បក្សកុម្មុយនិស្តចិនបានធ្វើឱ្យ​ជនក្រីក្រ​ចំនួន៨រយលាននាក់ចេញផុតពីភាពក្រីក្រ នេះត្រូវគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏មានឥទ្ធិពលយូរអង្វែងក្នុងប្រវត្តិសាស្ត្រអរិយធម៌​នៃពិភពលោក ។

    កាសែត ​《Yomiuri ​Shinbun》 របស់​ជប៉ុន​ចុះផ្សាយថា​ ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន ​ប្រទេសចិន​ទទួលបាន​កំណើនសេដ្ឋកិច្ច​គួរឱ្យភ្ញាក់ផ្អើល​ បច្ចុប្បន្ននេះ​បានក្លាយជា​អង្គភាព​សេដ្ឋកិច្ច​ធំទីពីរលើ​ទូទាំងពិភពលោក​ ។ ការអភិវឌ្ឍ​សេដ្ឋកិច្ចជា​សមិទ្ធផល​ដ៏សំខាន់​បន្ទាប់ពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន ។

    កាសែត ​《LeMonde》 ​របស់បារាំង​បានចុះផ្សាយ​អត្ថបទថា ​ការស្ទង់​ប្រជាមតិ​បាន​បង្ហាញ​ថា ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​អត្រាគាំទ្ររបស់​ប្រជាជន​ចិន​ចំពោះ​បក្សកុម្មុយនិស្ត​ចិនបានកើនឡើង​ឥតឈប់ឈរ​ ភាពធន់របស់​បក្សកុម្មុយនិស្ត​ចិនគឺបាន​មកពី​សមត្ថភាព​សម្របខ្លួន​របស់​គណបក្សនេះ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស