刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកថា ជាប្រទេសដែលគ្មានជំងឺគ្រុនចាញ់

2021-06-30 15:19:30 cri

    ថ្ងៃទី​៣០ ខែមិថុនា តាម​ម៉ោង​ក្នុង​តំបន់​ ​អង្គការសុខភាព​ពិភពលោក​បាន​ប្រកាសថា​ ​ប្រទេស​ចិន​ទទួល​បាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ថា ជា​ប្រទេស​គ្មាន​ជំងឺ​គ្រុន​ចាញ់​ ​រីឯ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៤០​ ​ប្រទេស​ចិន​ធ្លាប់​បាន​រាយការណ៍​ពី​ករណី​ជំងឺគ្រុនចាញ់​ចំនួន​៣០លាន​ករណី​ក្នុង​មួយ​ឆ្នាំ​។​លោក​Tedrosអគ្គនាយក​អង្គការសុខភាពពិភពលោក​បាន​ថ្លែងថា​ ​អបអរសាទរ​ប្រជាជន​ចិន​ដែល​បាន​លុបបំបាត់​ជំងឺ​គ្រុន​ចាញ់​ដោយ​ថ្លែងថា​  ​ភាព​ជោគជ័យ​របស់​ពួកគេ​បាន​មក​ដោយ​​មិន​ងាយទេ​ ​ពោល​គឺ​ត្រូវ​ចាត់​ប្រតិបត្តិការ​ជា​បន្តបន្ទាប់​រយៈពេល​រាប់សិប​ឆ្នាំ​។​ប្រទេស​ចិន​បាន​បញ្ជាក់​ទៅ​កាន់​​ពិភពលោក​ទាំង​មូល​ថា​ ​អនាគត​ដែល​គ្មាន​ជំងឺគ្រុន​ចាញ់​ជា​គោលដៅ​មួយ​ដែល​អាច​សម្រេច​​ជោគជ័យ​បាន​។

អង្គការ​សុខភាពពិភពលោក​បាន​បង្ហាញថា​ បច្ចុប្បន្ន​ក្នុងក្របខ័ណ្ឌ​ទូទាំង​ពិភពលោក​ ​រួម​មាន​ប្រទេស​និង​តំបន់​ចំនួន​៤០​ទទួល​បាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ថា​ ​គ្មាន​ជំងឺ​គ្រុនចាញ់​ពី​​អង្គការ​សុខភាព​ពិភពលោក​។​ចំណុច​គន្លឹះ​ភាព​ការ​ជោគជ័យ​របស់​ប្រទេស​ចិន​គឺ​ការ​ផ្តល់​សេវាកម្ម​សុខាភិបាល​សាធារណៈដោយ​ឥត​បង់​ថ្លៃ​ដល់​ប្រជាពលរដ្ឋ​និង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរសក្រសួង​-​ស្ថាប័ន​ប្រកប​ដោយ​ប្រសិទ្ធភាព​។​នៅ​ប្រទេស​ចិន​ ​មនុស្ស​ទាំង​អស់​សុទ្ធតែ​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​និង​សេវា​ព្យាបាលជំងឺ​គ្រុន​ចាញ់ដែល​មាន​តម្លៃ​សមរម្យ​៕

ប្រទេសចិនត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកថា ជាប្រទេសដែលគ្មានជំងឺគ្រុនចាញ់_fororder_微信图片_20210630151548

ប្រទេសចិនត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកថា ជាប្រទេសដែលគ្មានជំងឺគ្រុនចាញ់_fororder_微信图片_20210630151553

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស