郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ភាពមហិមាកើតចេញពីភាពសាមញ្ញ វីរជនកើតចេញពីប្រជាជន

2021-06-30 11:03:43 cri

      “អ្នក​ទទួល​គ្រឿងឥស្សរិយយស ១ កក្កដាសុទ្ធ​តែ​បាន​មក​ពី​ប្រជាជន​ មាន​ឬសគល់​ក្នុង​ប្រជាជន ជា​វីរជន​សាមញ្ញ​ដែល​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច​របស់​ខ្លួន​ និង​រួម​ចំណែកដោយស្ងៀមស្ងាត់​​​” លោក Xi Jinping អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឍិម​បក្ស​កុម្មុយនិស្តចិន​បាន​លើក​ឡើង​ដូច​ពោល​ខាង​លើ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ពិធីបំពាក់គ្រឿងឥស្សរិយយស១ កក្កដា​នៅថ្ងៃទី​២៩ ខែ​មិថុនា​ ។

      “​គ្រឿងឥស្សរិយយស ១ កក្កដា” ជា​កិត្តិយសខ្ពង់ខ្ពស់បំផុតក្នុង​បក្ស​កុម្មុយនិស្ត​ចិន​ ហើយ​ឆ្នាំ​នេះ​គឺ​ជា​លើក​ទីមួយ​ដែល​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​នេះ អ្នកទទួលបានគ្រឿងឥស្សរិយយសលើកនេះមានមនុស្ស​ចំនួន ២៩ នាក់ ​ដូច​ជា​លោកស្រី Ma Maojieដែលបានចូលរួម​ប្រយុទ្ធយ៉ាងអង់អាច​ក្នុងសង្គ្រាមឆ្លង​ទន្លេ​យ៉ង់សេ តែ​លាក់​ឈ្មោះលាក់មុខ​មិនដណ្តើមផលប្រយោជន៍ក្នុងសម័យសន្តិភាព លោកHuang Dafaដែល​បាន​​ដឹកនាំអ្នកភូមិចំណាយ​​ពេលអស់​៣៦ឆ្នាំក្នុងការជីកប្រឡាយជីវិតមួយ ​លោក Wu Tianyi ដែលមាន​អាយុជាង​៨០ឆ្នាំ តែ​នៅតែធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​នៅ​តំបន់​ខ្ពង់​រាប​ដោយ​បំពាក់​ឧបករណ៍​ជំនួយ​បេះដូង​ និង​លោកស្រី Huang Wenxiu ដែលសុ​ខ​ចិត្ត​លះបង់​ជីវិត​ដើម្បី​កិច្ច​ការ​យក​ឈ្នះ​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។ល។ រឿង​រ៉ាវ​របស់​អ្នក​ទទួលបានគ្រឿងឥស្សរិយយសចំនួន ២៩ នាក់ទាំង​នេះ មិន​ត្រឹម​តែ​តំណាង​ឱ្យ​ការ​លះបង់​និង​ការ​រួម​ចំណែក​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​រយៈពេល​មួយ​រយ​ឆ្នាំ​កន្ល​ងម​ក​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏​បាន​បង្ហាញ​ពី​ស្មារតី​របស់​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ដែល​បាន​បង្កើ​តឡើង​ក្នុង​ដំណើរ​តស៊ូប្រយុទ្ធ​យ៉ាង​លំបាក​លំបិនក្នុង​រយៈពេល​១​សតវត្សរ៍កន្លង​មកផង​ដែរ ។

      បន្ទាប់​ពី​ទទួលបាន​​គ្រឿងឥស្សរិយយស ១ កក្កដា លោកស្រី  ​Zhang ​Guimei ដែលបាន​​​បង្កើត​វិទ្យាល័យសិស្ស​ស្រី​ដែល​​ឥត​គិតថ្លៃ​ដំបូងបង្អស់​នៅ​ប្រទេស​ចិនបាន​ថ្លែង​ថា​ “ អ្វី​ដែល​យើង​ខ្ញុំ​បាន​ធ្វើ​ គ្រាន់​តែ​ជារឿង​ដែល​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ជាច្រើន​បានធ្វើ​រាល់​ថ្ងៃ ” ។ ពាក្យ​សំដី​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវហេតុ​ផល​សាមញ្ញ​មួយ ពោលគឺ រឿង​រ៉ាវ​​របស់​ពួក​គេ​ យើង​អាច​រៀន​សូត្រ​តាម​និង​អាច​ធ្វើ​តាម​ ស្មារតី​របស់​ពួក​គេ​ យើង​ក៏អាច​រៀន​សូត្រ​តាម​ផង​ដែរ ។ នេះ​គឺ​មាន​ន័យ​ថា ប្រជាជន​ចិន​គ្រប់​រូបសុទ្ធតែ​អាច​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​ក្នុង​កន្លែង​ការងារ​ដ៏​សាមញ្ញ ។ វីរជន​សាមញ្ញ​ដ៏​ច្រើន​រាប់​មិន​អស់​ទាំង​នេះ បាន​ប្រមូល​ផ្តុំ​ជា​កម្លាំង​ដ៏​ខ្លាំង​ក្លា​សម្រាប់​ជំរុញ​ឱ្យ​បក្ស​កុម្មុយនិស្ត​ចិន​ទទួលបាន​ភាពជោគជ័យ​ឥត​ឈប់ឈរ ក៏​ដូច​ជា​ប្រមូល​ផ្តុំជា​កម្លាំង​ចលករសម្រាប់​ជំរុញការ​អភិវឌ្ឍ​និង​​វឌ្ឍនភាព​របស់​ពិភពលោកផងដែរ ។

      ភាពមហិមា​កើត​ចេញ​ពី​ភាព​សាមញ្ញ វីរជន​កើត​ចេញពី​ប្រជាជន ។ ក្នុង​រយៈពេល​១រយ​ឆ្នាំកន្លង​មក ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន សមាជិក​បក្ស​កុម្មុយនិស្តចិន​មួយ​ជំនាន់​និង​មួយ​ជំនាន់​ទៀត​ បាន​ខំប្រឹង​ប្រែងពុះពារឧបសគ្គនិង​បោះ​ជំហានទៅមុខដោយពឹង​ផ្អែក​ទៅ​លើប្រជាជន​ ។ ក្នុង​ដំណើរការ​នេះ ស្មារតី​ដ៏​មាន​តម្លៃ​របស់​បក្ស​កុម្មុយនិស្ត​ចិនត្រូវ​បន្តវេនជា​បន្ត​បន្ទាប់ ដែល​បាន​បង្ហាញពី​គោលបំណង​ដើម​របស់​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មិន​ដែល​កែ​ប្រែនោះ​ទេ ៕​

#CCFR Comment#បទវិភាគ៖ភាពមហិមាកើតចេញពីភាពសាមញ្ញ វីរជនកើតចេញពីប្រជាជន_fororder_1

#CCFR Comment#បទវិភាគ៖ភាពមហិមាកើតចេញពីភាពសាមញ្ញ វីរជនកើតចេញពីប្រជាជន_fororder_2

#CCFR Comment#បទវិភាគ៖ភាពមហិមាកើតចេញពីភាពសាមញ្ញ វីរជនកើតចេញពីប្រជាជន_fororder_3

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស