邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi# លោក Xi Jinping៖ សមាជិកបក្សកុម្មុយនិស្តចិនត្រូវប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាចម្បង

2021-06-29 11:42:32

      ថ្ងៃទី ២៩ ខែមិនុថា ឆ្នាំ២០២១  ​លោក Xi Jinping ​​​​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ថ្លែង​ក្នុង​ពិធី​​បំពាក់ “គ្រឿងឥស្សរិយយស ១ កក្កដា”  ​​ដែលជា​ការ​ផ្តល់​កិត្តិយស​ខ្ពង់ខ្ពស់​បំផុត​ដល់​បុគ្គល​ឆ្នើម​​ក្នុងបក្ស​ថា   ​ក្នុង​ដួងចិត្ត​របស់​សមាជិក​បក្សកុម្មុយនិស្ត​ចិន​​ត្រូវ​តម្កល់​ទុក​ប្រជាជន​ជាប់ជានិច្ច  ​​ត្រូវ​ប្រកាន់​ខ្ជាប់​​ការឈរនៅ​ជាមួយ​ប្រជាជន ​តម្កល់​ទុក​ប្រជាជន​ក្នុង​ឋានៈ​ខ្ពង់ខ្ពស់​បំផុត​ ​ខិតខំ​ធ្វើការ​ឱ្យ​បាន​ល្អ​ដើម្បី​បម្រើ​​មហាជន​ ​រក្សា​ការផ្សារ​ភ្ជាប់​សាច់ឈាម​ជាមួយ​ប្រជាជន​​ជានិច្ច។​

      លោកបាន​​គូស​បញ្ជាក់ថា  ​​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​គ្រប់រូប​​ត្រូវ​​រក្សា​ខ្ជាប់​នូវ​​ស្មារតី​ខិតខំ​​​តស៊ូ​យ៉ាង​អង់អាច ​ ​ខិតខំ​​កសាង​សមិទ្ធផល​ដែល​មិន​ធ្វើ​ខុស​ចំពោះ​បក្ស ​ប្រជាជន​និង​យុគសម័យ៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស