王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi#លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា សមាជិកបក្សកុម្មុយនិស្តចិនមានជំនឿយ៉ាងមុតមាំ

2021-06-29 11:25:21 cri

#AboutXi#លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា សមាជិកបក្សកុម្មុយនិស្តចិនមានជំនឿយ៉ាងមុតមាំ_fororder_微信图片_20210629112503

ថ្ងៃទី ២៩ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិនបាន​ថ្លែងថា អ្នក​ទទួលបាន​​“គ្រឿង​ឥស្សរិយយស ១ កក្កដា”បាន​បង្ហាញ​ពីចរិយា​សម្ប​ត្តិ​ដ៏ថ្លៃថ្នូររបស់​សមាជិក​បក្សកុម្មុយនិស្តចិនដែល​មាន​​ជំនឿចិត្ត​​​​យ៉ាង​មុតមាំ អនុវត្តតាម​កម្មវត្ថុ​បក្ស​​ តស៊ូ​និង​លះបង់ខ្លួន​ បម្រើប្រជាជនយ៉ាងស្មោះត្រង់និង​ស្អាតស្អំ​ ។ ​សមាជិក​បក្សកុម្មុយ​និស្ត​ចិន​ទាំងមូល​ត្រូវ​តម្កល់​ជំនឿ​ម៉ាក្សនិយមនិងជំនឿលើសង្គមនិយមប្រកប​ដោយ​លក្ខណៈពិសេសចិនជាការបំពេញ​ភារកិច្ច​ពេញមួយជីវិតរបស់​ខ្លួន ។ 

#AboutXi#លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា សមាជិកបក្សកុម្មុយនិស្តចិនមានជំនឿយ៉ាងមុតមាំ_fororder_Q2

ក្នុងឱកាស​ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន ពិធីប្រគល់គ្រឿង​ឥស្សរិយយសនៃ​​“គ្រឿង​ឥស្សរិយយស ១ កក្ក​ដា”ដែល​ជាការផ្តល់​​កិត្តិយស​ខ្ពង់ខ្ពស់បំផុតដល់​បុគ្គល​ឆ្នើម​នៃ​បក្សកុម្មុយនិស្តចិនបាន​រៀបចំធ្វើ​នៅ​ក្រុង​ប៉េកាំង​ ។ លោក Xi Jinping បានអញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​​និង​​ថ្លែង​សន្ទរកថា​ ។ លោក​បាន​លើកឡើង​ថា មួយរយឆ្នាំកន្លងទៅ ​សមា​ជិក​បក្សកុម្មុយនិស្ត​ចិន​មួយ​​ជំនាន់ហើយ​មួយជំនាន់​ទៀត​បាន​រួមចំណែកក្នុងការដណ្តើម​បាន​ឯករាជ្យជាតិនិងការរំដោះ​ប្រជាជនព្រមទាំង​សម្រេច​បាន​នូវ​ភាពរុងរឿងរបស់​ប្រទេស​ជាតិ​និងសុភមង្គលរបស់ប្រជាជន បានបង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ ។ ​សមាជិក​បក្សកុម្មុយនិស្តចិនគ្រប់​រូប​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គំនិតមិនបំភ្លេចគោលបំណង​ដើម ៕ 

#AboutXi#លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា សមាជិកបក្សកុម្មុយនិស្តចិនមានជំនឿយ៉ាងមុតមាំ_fororder_Q5

 

 

អ្នកបកប្រែ:王幸
ប្លុកពិសេស