王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបំពាក់គ្រឿងឥស្សរិយយស ១ កក្កដាជូនបុគ្គលឆ្នើមជាលើកដំបូង

2021-06-29 10:56:38 cri

     ក្នុងឱកាសទិវាខួបទី ១០០ ឆ្នាំនៃការបង្កើត​បក្សកុម្មុយនិស្តចិន​ជិតចូលមកដល់​ គណៈកម្មាធិការ​​មជ្ឈិមបក្សកុម្មុយនិស្តចិន​បាន​បំពាក់​"​គ្រឿងឥស្សរិយយស​ ១ កក្កដា”​ដែលជាការផ្តល់​កិត្តិយសខ្ពង់ខ្ពស់​បំផុតជូនបុគ្គល​ឆ្នើម​ក្នុងបក្សជា​លើក​ដំបូង។​ ពិធីបំពាក់​គ្រឿងឥស្សរិយយសបាន​ប្រារព្ធនៅវិមាន​សភាប្រជាជន​នៅថ្ងៃទី ​២៩ខែមិថុនា។ ​លោក​Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជា​ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញ​​ប្រគល់​​គ្រឿងឥស្សរិយយស​ ​ព្រម​ទាំង​ថ្លែងសុន្ទរកថាគន្លឹះ។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបំពាក់គ្រឿងឥស្សរិយយស ១ កក្កដាជូនបុគ្គលឆ្នើមជាលើកដំបូង_fororder_1

      បើតាម​ព័ត៌មាន​ដែលប្រកាសដោយ​គណៈកម្មាធិការ​​មជ្ឈិមបក្សកុម្មុយនិស្តចិន​នៅពេល​មុននេះ​ ​ការបំពាក់​​គ្រឿងឥស្សរិយយស គឺក្នុងគោលបំណង​សម្តែងការ​កោតសរសើរ​យ៉ាង​ឱឡារិក​ចំពោះ​សមាជិកបក្សកុម្មុយនិស្តចិន​ឆ្នើមមួយចំនួន​ដែល​បាន​រួមចំណែកយ៉ាងលេច​ធ្លោ ​និងបង្កើត​មរតក​ស្មារតីដ៏មានតម្លៃ​សម្រាប់​បក្ស​និងប្រជាជន​។​ ​អ្នកទទួលបាន​​​គ្រឿង​ឥស្សរិយយសលើកទី​មួយ​មាន​មនុស្ស​ចំនួន ​២៩ នាក់​ ដែលមកពី​គ្រប់មុខរបរ​ទូទាំង​ប្រទេស​​​ចិន​ ​មាន​អ្នកវីរជនដែលបានចូលរួម​ប្រយុទ្ធយ៉ាងអង់អាច​ក្នុងសម័យសង្គ្រាម​ តែ​លាក់​ឈ្មោះលាក់មុខ​មិនដណ្តើមផលប្រយោជន៍ក្នុងសម័យសន្តិភាព មាន​នាយិកាសាលា​រៀន​ដែល​បំពេញការងារ​នៅតំបន់​ក្រីក្រជាង​ ​៤០ឆ្នាំ និង​លះបង់​អ្វីៗគ្រប់យ៉ាង​ដើម្បី​កិច្ច​ការ​អប់រំ មាន​តំណាង​ពិសេស​ទីមួយដែល​ទទួលបន្ទុកកិច្ចការ​អាហ្វ្រិ​របស់រដ្ឋាភិបាលចិន​​ដែល​នៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការ​រវាងចិននិងអាហ្វ្រិទោះខ្លួន​មានវ័យជាង​ ៦០​ ទៅ​ហើយ​​៕

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបំពាក់គ្រឿងឥស្សរិយយស ១ កក្កដាជូនបុគ្គលឆ្នើមជាលើកដំបូង_fororder_1

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបំពាក់គ្រឿងឥស្សរិយយស ១ កក្កដាជូនបុគ្គលឆ្នើមជាលើកដំបូង_fororder_2

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបំពាក់គ្រឿងឥស្សរិយយស ១ កក្កដាជូនបុគ្គលឆ្នើមជាលើកដំបូង_fororder_3

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស