王昭君
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

មហោស្រពសិល្បៈ«ដំណើរដ៏មហស្ចារ្យ»ដើម្បីអបអរសាទរខួប១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានប្រារព្ធយ៉ាងឱឡារិកនៅក្រុងប៉េកាំង

2021-06-29 12:34:09 cri

     មហោស្រពសិល្បៈ«ដំណើរដ៏មហស្ចារ្យ»ដើម្បីអបអរសាទរខួប​ ១០០ ឆ្នាំនៃការបង្កើត​បក្សកុម្មុយនិស្តចិន​បាន​ប្រារព្ធយ៉ាងឱឡារិកនៅកីឡដ្ឋានជាតិ​ក្រុង​​ប៉េកាំងនាយប់ថ្ងៃទី ​២៨​ ខែមិថុនា។​ ​ថ្នាក់ដឹកនាំបក្សនិងរដ្ឋ​មានលោក​ Xi Jinping ប្រធាន​រដ្ឋចិន​និង​លោក​ Li Keqiang នាយករដ្ឋមន្ត្រីចិន​ជាដើមបាន​រួមជាមួយ​ទស្សនិកជន​ប្រមាណ​ ២​ ម៉ឺនាក់​ទស្សនា​ការសម្តែងដែល​រំលឹកពីដំណើរដ៏ត្រចះត្រចង់​និង​មហស្ចារ្យរបស់​បក្ស​កុម្មុយនិស្ត​ចិន​ដែលបានបង្កើត​ឡើង​អស់រយៈពេល​ ​១០០ ឆ្នាំកមក ​និងរួមគ្នា​ជូនពរ​បក្ស​ដ៏មហិមាឱ្យ​ដឹកនាំ​ប្រជាជន​ចិនឆ្ពោះទៅរក​ដំណើរថ្មី​និង​យុគសម័យថ្មី។

មហោស្រពសិល្បៈ«ដំណើរដ៏មហស្ចារ្យ»ដើម្បីអបអរសាទរខួប១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនបានប្រារព្ធយ៉ាងឱឡារិកនៅក្រុងប៉េកាំង_fororder_2

      មហោស្រពនេះបាន​បង្ហាញពីទិដ្ឋភាព ៤ ​ជំពូកតាម​ទម្រង់សិល្បៈជាច្រើនដែល​បង្ហាញ​យ៉ាងរស់រវើកនូវ​ទិដ្ឋភាព​ដែល​បក្ស​កុម្មុនិស្តចិន​ដឹកនាំ​ប្រជាជនចិន​ធ្វើ​បដិវត្តន៍​ ការស្ថាបនា​និង​​កំណែទម្រង់ក្នុងរយៈពេល​ ​១០០ ឆ្នាំ​ ​និងបាន​កោតសរសើរ​ចំពោះសមិទ្ធិផល​របស់​បក្ស​​តាំងពីសមាជលើកទី ​១៨ មក ​ក្រោមការដឹកនាំ​ដ៏មុតមាំ​របស់​មជ្ឈិម​បក្ស​ដែលមាន​លោក​ Xi Jinping ជា​ប្រមុខស្នូល ​របបសង្គមនិយមប្រកបដោយលក្ខណៈប្រទេសចិន​បានឈាន​ចូលយុគសម័យថ្មី ​និងបាន​បោះជំហានឆ្ពោះទៅរក​ដំណើរ​ថ្មី​នៃការ​កសាង​ប្រទេស​សង្គម​និយម​ទំនើប​ដោយគ្រប់ជ្រុងជ្រោយ​៕

អ្នកបកប្រែ:王昭君

ពិភាក្សា()