马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកHuang Dafaដែលជាអ្នកទទួល​"​គ្រឿងឥស្សរិយយស​ ១ កក្កដា”

2021-06-29 16:02:13 cri

ក្នុងឱកាសទិវាខួបទី ១០០ ឆ្នាំនៃការបង្កើត​បក្សកុម្មុយនិស្តចិន​ជិតចូលមកដល់​ គណៈកម្មាធិការ​​មជ្ឈិមបក្សកុម្មុយនិស្តចិន​បាន​បំពាក់​"​គ្រឿងឥស្សរិយយស​ ១ កក្កដា”​ដែលជាការផ្តល់​កិត្តិយសខ្ពង់ខ្ពស់​បំផុតជូនបុគ្គល​ឆ្នើម​ក្នុងបក្សជា​លើក​ដំបូង។​ ពិធីបំពាក់​គ្រឿងឥស្សរិយយសបាន​ប្រារព្ធនៅវិមាន​សភាប្រជាជន​នៅថ្ងៃទី ​២៩ខែមិថុនា។

លោកHuang Dafaដែលជាអ្នកទទួល​"​គ្រឿងឥស្សរិយយស​ ១ កក្កដា”​មានស្រុក​កំណើតនៅក្រុងZunyiខេត្តGuizhouដែលបានចូលបក្សនៅ​ឆ្នាំ១៩៥៩ ​លោកបាន​​ដឹកនាំអ្នកភូមិចំណាយ​​ពេលអស់​៣៦ឆ្នាំក្នុងការជីកប្រឡាយជីវិតមួយដែលមានប្រឡាយមេប្រវែង ៧.២០០ ម៉ែត្រនិងប្រឡាយរង​ប្រវែង ២២០០ ម៉ែត្រនៅលើចំណោត​ភ្នំ ដែលបានរួមវិភាគទានធំសម្បើមក្នុងការកែលម្អលក្ខខណ្ឌប្រើប្រាស់ទឹក​របស់ប្រជាជនក្នុងតំបន់ភ្នំនិងជួយជំរុញឱ្យ​អ្នកភូមិរួច​ផុតពីភាពក្រីក្រនិងមានជីវភាពធូរធារ ​លោកជាគំរូនៃ​ការ​ខិតខំតស៊ូមិនងាករេដើម្បីផលប្រយោជន៍របស់​ប្រជាជន។

អ្នកបកប្រែ:马小青

ពិភាក្សា()