ថ្ងៃទី២៧ ខែមិថុនា រដ្ឋបាលជាតិអវកាសចិនបានចេញផ្សាយរូបភាពនិងវីដេអូមួយចំនួនអំពីភារកិច្ចចុះចតនិងយាមល្បាតវាស់ស្ទង់លើផ្ទៃដីភពព្រះអង្គាររបស់យានអវកាសTianwen-1 ។
គិតរហូតដល់ព្រឹកថ្ងៃទី២៧ ខែមិថុនា ឧបករណ៍ហោះហើររបស់យានអវកាសTianwen-1បានហោះហើរតាមគន្លងអស់រយៈពេល៣៣៨ថ្ងៃ គម្លាតវាងផែនដីនិងព្រះអង្គារមានចម្ងាយ៣រយ៦០លានគីឡូម៉្រែត យានរុករកភពព្រះអង្គារ “Zhurong” បានបំពេញភារកិច្ចនៅផ្ទៃដីភពព្រះអង្គាររយៈពេល៤២ថ្ងៃភពព្រះអង្គាររួចហើយ សរុបបានធ្វើដំណើរចំនួន២៣៦ម៉ែត្រ ។ ឧបករណ៍ហោះហើរនិងយានរុករកភពព្រះអង្គារមានសភាពបំពេញការងារដ៏ល្អប្រសើរ ។
ជាបន្តទៀត យានរុករកភពព្រះអង្គារនឹងធ្វើការវាស់ស្ទង់បែបវិទ្យាសាស្រ្តតាមការគ្រោងទុក ហើយឧបករណ៍ហោះហើរនឹងបន្តផ្តល់សេវាទូរគមនាគមន៍ដល់យានរុករកភពព្រះអង្គារតទៅទៀត ព្រមនិងធ្វើការវាស់ស្ទង់ដោយហោះហើរជុំវិញភពព្រះអង្គារ ៕