魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFRComment#បទវិភាគ៖គណបក្សនយោបាយដែលមានប្រវតិ្តសាស្ត្រ ១ រយឆ្នាំកំពុងបើកទំព័រថ្មីនៃអរិយធម៌សិទ្ធិមនុស្ស

2021-06-26 11:44:08 cri

#CCFRComment#បទវិភាគ៖គណបក្សនយោបាយដែលមានប្រវតិ្តសាស្ត្រ ១ រយឆ្នាំកំពុងបើកទំព័រថ្មីនៃអរិយធម៌សិទ្ធិមនុស្ស_fororder_0626柬评图片1

    កាលពី​ថ្ងៃទី ​២៤ ​ខែមិថុនា ​រដ្ឋាភិបាលចិន​បាន​ចេញផ្សាយ​សៀវភៅស​ក្រោម​ចំណង​ជើងថា​《ការអនុវត្ត​ជាក់ស្តែង​ដ៏​មហិមា​នៃ​បក្សកុម្មុយនិស្ត​ចិន​ក្នុងការ​គោរព​និង​ធានា​សិទ្ធិ​មនុស្ស​》 ​។​តាមរយៈ​សៀវភៅស​មួយ​នេះ ​មជ្ឈដ្ឋានខាងក្រៅ​មិនត្រឹមតែ​បាន​មើលឃើញ​ការ​ប្តេជ្ញាចិត្ត​និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​បក្សកុម្មុយនិស្ត​ចិន​ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​កិច្ចការ​សិទ្ធិមនុស្ស​របស់​ប្រទេសចិន​ក្នុង​រយៈពេល ​១០០ ​ឆ្នាំ​កន្លងមក​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏​កាន់តែ​ឈ្វេង​យល់​យ៉ាង​ជ្រាលជ្រៅ​ថា ​បក្ស​កាន់អំណាច​ចិន​គឺជា​ការធានា​ពីឬសគល់​ដើម្បី​ជំរុញ​សិទ្ធិ​មនុស្ស​របស់ចិន​ឱ្យ​វិវឌ្ឍរីកចម្រើន​ទៅមុខ​ជាបន្តបន្ទាប់​ផងដែរ ​។​

    ដូច​សៀវភៅស​នេះ​បានបញ្ជាក់​នោះថា ​ការស្វែងរក​សុខសុភមង្គល​ជូនចំពោះ​ប្រជាជន​និង​ស្វែង​រក​ការស្តារ​ភាពរុងរឿង​ដ៏មហិមា​ឡើងវិញ​ជូនចំពោះ​ប្រជាជាតិចិន​ជា​គោល​បំណង​ដើម​និង​បេសកកម្ម​របស់​សមាជិក​បក្សកុម្មុយនិស្តចិន ​ហើយ​ក៏ជា​មូលដ្ឋានគ្រឹះ​នៃ​គំនិត​សិទ្ធិមនុស្ស​របស់​បក្ស​កុម្មុយនិស្តចិន​ផងដែរ ​។ ​ចាប់តាំងពី​បាន​បង្កើតឡើង​មក ​បក្សកុម្មុយ​និស្ត​ចិន​បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​តម្កល់ទុក​ប្រជាជន​ជាអាទិភាព ​ប្រកាន់ខ្ជាប់​ការធ្វើឱ្យ​គោលការណ៍​ទូទៅ​នៃ​សិទ្ធិ​មនុស្ស​ផ្សារភ្ជាប់​ជាមួយ​សភាពការណ៍​ជាក់ស្តែង​នៃ​ប្រទេសចិន ​ប្រកាន់​ខ្ជាប់​ការ​តម្កល់ទុក​សិទ្ធិ​រស់រាន​មានជីវិត​និង​សិទ្ធិ​អភិវឌ្ឍន៍​ជាសិទ្ធិមនុស្ស​ជាមូលដ្ឋាន​ដ៏​សំខាន់​បំផុត ​ប្រកាន់ខ្ជាប់​ការតម្កល់​ទុក​ជីវភាពរស់នៅ​ប្រកបដោយ​សុភមង្គល​របស់​ប្រជាជន​ជា​សិទ្ធិ​មនុស្ស​ធំបំផុត​និង​ប្រកាន់ខ្ជាប់​ការជំរុញ​ការអភិវឌ្ឍ​ដោយ​គ្រប់ជ្រុងជ្រោយ​របស់ប្រជាជន ​បង្កើន​ភាព​ទទួលបាន ​ភាព​សុភមង្គល​និង​សុវត្ថិភាព​ផ្លូវចិត្ត​របស់​ប្រជាជន​ឥតឈប់ឈរ ​បាន​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​សិទ្ធិមនុស្ស​បែប​សង្គមនិយម​ដែល​ប្រកប​ដោយ​លក្ខណៈ​ពិសេស​របស់​ចិន​ដោយ​ជោគជ័យ ​។​

    "ការគោរព​និង​ធានា​សិទ្ធិមនុស្ស"​មិនត្រឹមតែ​ត្រូវ​សរសេរ​ក្នុង​លក្ខនិ្តកៈ​បក្សកុម្មុយនិស្ត​ចិន​ប៉ុណ្ណោះទេ ​ថែមទាំង​ក៏ត្រូវ​សរសេរ​ក្នុង​រដ្ឋធម្មនុញ្ញ​ផងដែរ​ដែល​បាន​ក្លាយជា​គោលការណ៍​សំខាន់​មួយ​នៃ​អភិបាលកិច្ចជាតិ ​។ ​ក្នុង​យុទ្ធសាស្ត្រ​និង​ផែនការ​អភិវឌ្ឍន៍​នៃ​គ្រប់​ដំណាក់កាល​របស់​ប្រទេសចិន ​ក្នុងនាមជា​គោលដៅ​សំខាន់មួយ​នៃ​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ​ការអភិវឌ្ឍ​កិច្ចការ​សិទ្ធិមនុស្ស​ត្រូវបាន​ជំរុញទៅមុខ​ឥតឈប់​ឈរ​ជាប់​រហូត​មក ​។​

    នៅ​ប្រទេសចិន ​"សិទ្ធិមនុស្ស"​មិនមែនជា​ពាក្យនយោបាយ​អរូបី​នោះទេ ​តែ​គឺ​ជនជាតិចិន​គ្រប់​រូប​សុទ្ធតែ​អាច​ទទួលអារម្មណ៍​ដោយផ្ទាល់​ពី​វត្តមាន​របស់​វា ​។​

    សូម​យក​ការ​លុបបំបាត់ភាពក្រីក្រ​ធ្វើជាឧទាហរណ៍ ​ចាប់ពី​ឆ្នាំ ​២០១២ ​ដល់​ចុង​ឆ្នាំ ​២០២០ ​ក្រោម​ការដឹកនាំ​របស់​បក្សកុម្មុយនិស្តចិន ​ប្រទេសចិន​សម្រេចបាន​នូវ​គោលដៅ​ស្តិពី​ការ​ធ្វើឱ្យ​ជនក្រីក្រ​នៅ​ជនបទ​ចំនួន ​៩៨៩៩ ​ម៉ឺននាក់​ដែល​ស្ថិតនៅ​ក្រោម​ស្តង់ដារ​បច្ចុប្បន្ន​ចេញផុតពី​ភាព​ក្រីក្រ​ទាំងអស់​តាមពេលកំណត់​ដែលបាន​បង្កើត​អច្ឆរិយ​ថ្មី​នៃ​ការ​ធានា​សិទ្ធិមនុស្ស​នៅលើ​ពិភពលោក ​ក៏ដូចជា​សម្រេច​មុនពេល​កំណត់ ​១០ឆ្នាំ ​នូវ​គោលដៅ​ស្តីពី​ការ​កាត់​បន្ថយ​ភាពក្រីក្រ​ដែល​មាន​ចែង​ក្នុង​របៀបវារៈ​អភិវឌ្ឍន៍​ជា​និរន្តរភាព​ឆ្នាំ ​២០៣០ ​របស់​អង្គការ​សហប្រជាជាតិ ​អត្រារួមចំណែក​របស់ប្រទេសចិន​ក្នុង​ការងារ​កាត់​បន្ថយ​ភាពក្រីក្រ​ជាសកល​គឺ ​លើសពី ​៧០ ​ភាគរយ ​។

    ក្នុង​រយៈពេល ​១០០ ​ឆ្នាំ​កន្លងមក​នេះ ​បក្សកុម្មុយនិស្តចិន​បាន​បញ្ជាក់​ដោយ​ការ​អនុវត្ត​ជាក់​ស្តែង​ថា ​ខ្លួនជា​គណបក្ស​នយោបាយ​ដែល​ស្នេហាសន្តិភាព​និង​វិវឌ្ឍ​រីក​ចម្រើន​ទៅមុខ​ឥត​ឈប់​ឈរ ​ហើយ​ក៏ជា​គណបក្សនយោបាយ​ដែល​បាន​និង​កំពុង​ជំរុញ​ការអភិវឌ្ឍ​កិច្ចការ​សិទ្ធិ​មនុស្ស​នៅលើ​ពិភពលោក​ឥតឈប់ឈរ​ផងដែរ ​។​

    បក្សកុម្មុយនិស្តចិន​បាន​ដើរតាម​ផ្លូវអភិវឌ្ឍន៍​សិទ្ធិមនុស្ស​ដែល​សមស្រប​នឹង​សភាព​ការណ៍​ជាតិ​នៃ​ប្រទេសចិន​ដោយ​ជោគជ័យ ​។ ​ប្រការនេះ​បាន​បញ្ជាក់​យ៉ាង​ពេញ​លេញ​ថា ​ការ​បក​ស្រាយ​ពី​អត្ថន័យ​របស់​សិទ្ធិមនុស្ស​មិនត្រូវ​ផ្តាច់មុខ​ដោយ​លោកខាងលិច​នោះ​ឡើយ ​។ ​ដើម្បី​សម្រេច​បាន​នូវ​ការគោរព​សិទ្ធិមនុស្ស ​ការធានា​សិទ្ធិមនុស្ស​និង​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស ​ពួកយើង​ចាំបាច់ត្រូវ​គិតពិចារណា​ពី​ភាពជាក់ស្តែង​របស់​ប្រទេសខ្លួន​និង​ដើរតាម​ផ្លូវ​របស់​ខ្លួន ​៕​

#CCFRComment#បទវិភាគ៖គណបក្សនយោបាយដែលមានប្រវតិ្តសាស្ត្រ ១ រយឆ្នាំកំពុងបើកទំព័រថ្មីនៃអរិយធម៌សិទ្ធិមនុស្ស_fororder_0626柬评图片2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស