邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ស្នាដៃសិល្បៈកំពូលក្រោមប្រធានបទប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើកយ៉ាងឱឡារឹក

2021-06-24 16:10:24

ពិព័រណ៍ស្នាដៃសិល្បៈកំពូលក្រោមប្រធានបទប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើក_fororder_1

      ដើម្បី​អបអរសាទរ​​ខួប​មួយរយ​ឆ្នាំ​នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​ ​នៅថ្ងៃទី ២២ ខែមិថុនា ​ពិព័រណ៍​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​កំពូល​ចិន​អំពី​​​ប្រវត្តិសាស្ត្រ​​​បក្ស​កុម្មុយនិស្ត​ចិន​​ក្រោម​ប្រធានបទ​កោតសរសើរ​គុណូបការៈ​  ដែល​សហរៀបចំ​ដោយ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​(CMG) ​ជាមួយ​​សារមន្ទីជាតិ​ចិន​​បាន​សម្ពោធបើក​ជា​ផ្លូវការ​នៅទីក្រុងប៉េកសំង​ ​ ដែលនឹង​បន្ត​តាំង​ពិព័រណ៍​ដល់​ថ្ងៃទី ២៥ ខែ​កក្កដា​ខាងមុខនេះ​។

      ពិព័រណ៍​ប្រធានបទ​មួយនេះ​មាន​សំអាង​តាម​​​កម្មវិធី​ទូរទស្សន៍​ពិសេស​នៃ​CMG ​បាន​​តាំង​បង្ហាញ​​ស្នាដៃ​​​ចំនួន​១០០ទាំង​​​គំនូរ​និង​រូប​ចំលាក់​ជាដើម ​​​ ​ដែល​តំណាង​នូវ​ដំណាក់កាល​សំខាន់ៗ​ តាំងពី​បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​បាន​បង្កើត​ឡើង​  ​​​ ក្នុងបំណង​ឱ្យ​​សាធារណជន​​ស្វែងយល់​កាន់តែ​​ស៊ីជម្រៅ​នូវ​ប្រវត្តិសាស្ត្រ​បក្ស​កុម្មុយនិស្តចិន ​​ប្រវត្តិសាស្ត្រ​សាធារណរដ្ឋប្រជាមានិតចិន ​​ប្រវត្តិសាស្ត្រ​នៃ​ការធ្វើកំណែទម្រង់​និង​ការបើកទូលាយ ​និង​​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍន៍សង្គមនិយម​។​ក្នុងនោះ ​គំនូរ​​ ៤ ផ្ទាំង​ដែលបង្ហាញ​ពី​​ឥរយាបថ​ជា​អ្នក​ដឹកនាំ​របស់​​លោក Xi Jinping ​អគ្គលេខាធិការ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​ត្រូវ​​បាន​តាំង​​បង្ហាញ​តាម​របៀបឌីជីថល ​​បាន​ទាក់ទាញ​ក្រសែ​ភ្នែក​របស់​ទស្សនិកជន​យ៉ាង​ខ្លាំង​ជាពិសេស៕​

 

ពិព័រណ៍ស្នាដៃសិល្បៈកំពូលក្រោមប្រធានបទប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើក_fororder_2

ពិព័រណ៍ស្នាដៃសិល្បៈកំពូលក្រោមប្រធានបទប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើក_fororder_3

ពិព័រណ៍ស្នាដៃសិល្បៈកំពូលក្រោមប្រធានបទប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើក_fororder_4

ពិព័រណ៍ស្នាដៃសិល្បៈកំពូលក្រោមប្រធានបទប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើក_fororder_5

ពិព័រណ៍ស្នាដៃសិល្បៈកំពូលក្រោមប្រធានបទប្រវត្តិសាស្ត្រនៃបក្សកុម្មុយនិស្តចិនបានសម្ពោធបើក_fororder_6

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស