តាមដំណឹងរបស់ការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនឱ្យដឹងថា ក្រោយពីចូលក្នុងគន្លងតារាវិថី យានអវកាសផ្ទុកមនុស្សShenzhou-១២ បានសម្រេចការប្តូរជារូបមន្តស្ថិតនៅក្នុងគន្លងតារាវិថីយ៉ាងរលូន ហើយនៅវេលាម៉ោង ១៥ និង ៥៤ នាទី ថ្ងៃទី ១៧ ខែមិថុនាតាមម៉ោងក្រុងប៉េកាំង យានអវកាសបានតភ្ជាប់ជាមួយបន្ទប់ស្នូលTianheដោយជោគជ័យតាមរបៀបតភ្ជាប់យ៉ាងឆាប់រហ័សដោយស្វ័យប្រវត្តិ ដំណើរតភ្ជាប់ទាំងមូលមានរយៈពេលប្រហែល ៦,៥ម៉ោង ។ នេះគឺជាការតភ្ជាប់ជាមួយយានអវកាសផ្ទុកមនុស្សជាលើកដំបូងបន្ទាប់ពីបន្ទប់ស្នូលTianheត្រូវបាញ់បង្ហោះចូលក្នុងគន្លងតារាវិថីមក ។ នៅយប់ថ្ងៃដដែល អវកាសយានិកចិនទាំងបីរូបនេះបានដើរចូលបន្ទប់ស្នូលTianheជាបន្តបន្ទាប់ នេះជាសញ្ញាដែលបង្ហាញថា ជនជាតិចិនបានដើរចូលស្ថានីយអវកាសរបស់ខ្លួនជាលើកដំបូង ៕