孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖ការងើបឡើងវិញដោយនឹងនរជាសន្សឹមៗនៃសេដ្ឋកិច្ចចិនជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានកំណើនឡើងវិញ

2021-06-17 11:36:31 cri

#CCFR Comment#បទវិភាគ៖ការងើបឡើងវិញដោយនឹងនរជាសន្សឹមៗនៃសេដ្ឋកិច្ចចិនជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានកំណើនឡើងវិញ_fororder_1

#CCFR Comment#បទវិភាគ៖ការងើបឡើងវិញដោយនឹងនរជាសន្សឹមៗនៃសេដ្ឋកិច្ចចិនជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានកំណើនឡើងវិញ_fororder_2

#CCFR Comment#បទវិភាគ៖ការងើបឡើងវិញដោយនឹងនរជាសន្សឹមៗនៃសេដ្ឋកិច្ចចិនជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានកំណើនឡើងវិញ_fororder_3

    “មិនថាមើលពី​ផ្នែកផ្គត់ផ្គង់ឬក៏​ផ្នែក​តម្រូវការ ​ទិន្នន័យសេដ្ឋកិច្ច​របស់ចិន​សុទ្ធតែនឹង​រក្សា​ការងើបឡើង​វិញ​ជាបន្តបន្ទាប់​ ។”នេះជាការប៉ាន់ប្រមាណ​របស់សេដ្ឋវិទូ​ដែលបានផ្តល់​បទសម្ភាសន៍​ជាមួយទីភ្នាក់ងារ​ព័ត៌មាន ​Bloomberg ​News នៅ​ពេលថ្មីៗ​កន្លងទៅនេះ ។ ​ហើយទិន្នន័យ​សេដ្ឋកិច្ចជាតិ​នៅខែឧសភា​ដែលប្រកាស​ដោយរដ្ឋាភិបាល​ចិនកាលពីថ្ងៃ​ទី១៦ខែមិថុនាក៏​បានបញ្ជាក់ពី​ការវិនិច្ឆ័យ​បែបនេះផងដែរ ។

    បើមើលពី​ផ្នែកផ្គត់ផ្គង់​ កត្តាវិជ្ជមាន​ជាច្រើន​នៃសេដ្ឋកិច្ច​ប្រទេសចិន​កំពុង​ដើរតួនាទី​របស់ខ្លួន​ ។ ​ឧទាហរណ៍​ដូចជា​ តម្លៃបន្ថែមនៃ​ឧស្សាហកម្ម​ដែលមាន​ទំហំប្រាក់ចំណូល​លើសពី​២០លានយាន់​ប្រាក់ចិននៅ​ទូទាំងប្រទេសចិន​នៅខែឧសភា​បានកើនឡើង​៨.៨ភាគរយ ​បើធៀបនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២០ ​ពោលគឺ ​គិតជាមធ្យម​​បានកើនឡើង​៦.៦ភាគរយ​ក្នុងរយៈពេល​ពីរឆ្នាំកន្លងទៅ ​។ គួរបញ្ជាក់ថា ​តម្លៃបន្ថែមនៃ​ឧស្សាហកម្ម​ផលិតកម្ម​បច្ចេកទេសខ្ពស់​បានកើនឡើង​១៧.៥ភាគរយ​បើប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានាឆ្នាំ​ទៅមិញ ​ពោលគឺ ​គិតជាមធ្យម ​បានកើនឡើង១៣.១ភាគរយ​ក្នុងរយៈពេល​ពីរឆ្នាំកន្លងទៅ ។​ ក្នុងនោះ ​ល្បឿនកំណើន​នៃបរិមាណ​ផលិតផល​រថយន្ត​ដើរដោយ​ថាមពលថ្មី​នៅខែឧសភាឆ្នាំនេះ​បានឡើងដល់​១៦៦.៣ភាគរយ​ ។ ​វាច្បាស់​ណាស់ថា​ កំណើនយ៉ាង​ឆាប់រហ័សនៃ​ឧស្សាហកម្ម​ផលិតកម្ម​ប្រកបដោយ​បច្ចេកទេសខ្ពស់​របស់ចិនបាន​នាំមកនូវ​ការប៉ាន់ប្រមាណ​ដោយសុទិដ្ឋិនិយម​កាន់តែច្រើន​ឡើងៗដល់​ការងើបឡើងវិញនៃ​ឧស្សាហកម្ម​ផលិតកម្ម ​។ រីឯឧស្សាហកម្ម​ផលិតកម្ម​ដែល​បង្វែរទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់ ​នឹងនាំមកនូវ​កម្លាំងចលករ​កាន់តែខ្លាំង​ឡើងៗដល់​ការងើបឡើងវិញ​នៃសេដ្ឋកិច្ចប្រទេស​ចិនទាំងមូល ។

   បើមើលពី​ផ្នែកតម្រូវការ​ ក៏មាន​ដំណឹងល្អជាច្រើន​ផងដែរ​ ។ ក្នុងថ្ងៃឈប់សម្រាក​នៃទិវាពលកម្ម​អន្តរជាតិថ្ងៃទី១​ខែឧសភាឆ្នាំនេះ ​អ្នកទេសចរ​ដែលបានធ្វើ​ទេសចរណ៍​ក្នុងប្រទេសចិន​មានចំនួន​២រយ៣០​លាននាក់ ​ប្រាក់ចំណូលខាង​ទេសចរណ៍​លើសពី​១សែនលាន​យាន់ប្រាក់ចិន​ ។ ចំនួន​ប្រមូលនិងដឹក​ជញ្ជូន​ទំនិញរហ័ស​បានវាយទម្លុះ១ពាន់លាន ។​ ក្រោមការជំរុញ​នៃតម្រូវការ​ប្រើប្រាស់​ក្នុងថ្ងៃឈប់​សម្រាក​ សន្ទស្សរ៍សកម្មភាព​ពាណិជ្ជកម្ម​នៃការដឹកជញ្ជូន​តាមផ្លូវដែក ​ការដឹកជញ្ជូន​តាមអាកាស​និងការស្នាក់នៅជាដើម​ខ្ពស់ជាង៦៥​ភាគរយ​ក្នុងរយៈពេល​ពីរខែជាប់ៗគ្នា​ ហើយសន្ទស្សរ៍សកម្មភាព​ពាណិជ្ជកម្ម​នៃការលក់រាយ ​មុខរបរ​ភោជនីយដ្ឋាន ​សកម្មភាព​កម្សាន្ត​ផ្នែកកីឡា​និងវប្បធម៌​ជាដើម​សុទ្ធតែ​​លើសពី​៥៨ភាគរយ​ដែលមាន​ភាពល្អប្រសើរ​ណាស់ ។

   ដោយសារ​ប៉ុន្មានឆ្នាំកន្លងទៅនេះ ​អត្រារួមចំណែក​ជាមធ្យមនៃ​ការប្រើប្រាស់​ចំពោះកំណើន​សេដ្ឋកិច្ច​ប្រទេសចិន​បានឡើងដល់​៦០ភាគរយ ដូច្នេះ ​ការមាន​កំណើន​ឡើងវិញនៃ​ទីផ្សារប្រើប្រាស់ ​វាមាន​សារសំខាន់ចំពោះ​ការងើបឡើងវិញ​នៃសេដ្ឋកិច្ច​ប្រទេសចិន ។ ​ក្នុងសប្តាហ៍មុន ​ធនាគាតពិភពលោក​បានដំឡើង​ការប៉ាន់ប្រមាណ​អំពី​កំណើនសេដ្ឋកិច្ច​ប្រទេសចិន​ឆ្នាំនេះពី៧.៩​ភាគរយដល់​៨.៥ភាគរយ ​មូលហេតុសំខាន់​មួយគឺ​ការងើបឡើងវិញនៃ​សេដ្ឋកិច្ចបាន​ពង្រីក​ពីវិស័យវិនិយោគ​សាធារណៈ​ទៅដល់វិស័យ​ប្រើប្រាស់​ជាសន្សឹមៗ ។ ​​ជាងនេះទៅទៀត​ ព្រមពេល​ជាមួយគ្នានឹង​ការងើបឡើងវិញ​ដោយនឹងនរ​នៃសេដ្ឋកិច្ច​បានធានា​យ៉ាងខ្លាំងក្លា​ដល់​​ជីវភាពរស់នៅ​ជាមូលដ្ឋាន ។

   បច្ចុប្បន្ននេះ​ ការបង្ការនិង​គ្រប់គ្រងជំងឺ​កូវីដ១៩សកល​និងការងើបឡើង​វិញនៃសេដ្ឋកិច្ច​នៅតែមានកត្តា​អស្ថិរភាពនិងមិន​ប្រាកដប្រជា​នៅឡើយ​ ប៉ុន្តែទន្ទឹមនឹង​លក្ខខណ្ឌអនុគ្រោះ​បានដើរ​តួនាទី​ជាបន្តបន្ទាប់ ​តាមការប៉ាន់ប្រមាណ​ សេដ្ឋកិច្ចប្រទេសចិន​នឹងបន្តងើបឡើង​វិញដោយនឹងនរ​ ហើយឋានៈជា ​“ក្បាល​ម៉ាស៊ីន​”នៃសេដ្ឋកិច្ច​ពិភពលោកក៏នឹងត្រូវ​ពង្រឹងឥតឈប់​ឈរផងដែរ ។ ​តាមការពិត ​ធនាគារ​ពិភពលោក​បានប៉ាន់ប្រមាណ​ក្នុងរបាយការណ៍​ថ្មីបំផុតថា​ អត្រារួមចំណែក​របស់​សេដ្ឋកិច្ច​ប្រទេសចិន​​ចំពោះកំណើន​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ២០២១​នឹងលើសពី​១ភាគ៤ ៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()