កាលពីថ្ងៃទី ២៩ ខែឧសភា លោកវ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកSelakovic រដ្ឋមន្រ្តីការបរទេសស៊ែប៊ី ។
ក្នុងកិច្ចជំនួប លោកវ៉ាងអ៊ីបានថ្លែងថា ប្រទេសស៊ែប៊ីជាមិត្តភក្តិដែកថែបរបស់ប្រទេសចិននៅទ្វីបអឺរ៉ុប ។ ប៉ុន្មានឆ្នាំកន្លងមក លោកស៊ី ជីនភីង ប្រធានរដ្ឋចិននិងលោAleksandar Vučić ប្រធានាធិបតីស៊ែប៊ីបានជួបសន្ទនាជាច្រើនលើក ដែលបានផ្តោតការយកចិត្តទុកដាក់និងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមគ្នាដឹកនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងស៊ែប៊ីឱ្យឈានដល់កម្រិតខ្ពស់ដែលមិនដែលមានកាលពីមុន ។ ប្រទេសចិនរីករាយរួមជាមួយភាគីស៊ែប៊ីចងចាំអនុសាសន៍របស់ប្រមុខរដ្ឋរបស់ប្រទេសទាំងពីរ គាំពារយ៉ាងមុតមាំនូវចំណងមិត្តភាពរវាងប្រទេសចិននិងស៊ែប៊ី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងន័យពួតដៃគ្នាជំរុញទំនាក់ទំនងរវាងទ្វេភាគីឱ្យឡើងដល់កម្រិតថ្មីថែមទៀត ៕