ថ្ងៃទី ១៣ ខែ ឧសភា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Nanyang ខេត្ត Henan ប្រទសចិន ។ រសៀថ្ងៃដដែល លោកបានអញ្ជើញទៅដល់ស្រុក Xichcuan ដើម្បីចុះត្រួតពិនិត្យក្បាលព្រែកTaoCha អាងស្តុកទឹកDanJiangkou និងភូមិ Zouzhuang ឃុំJiuchong ព្រមទាំងស្តាប់របាយការណ៍អំពីការគ្រប់គ្រងសំណង់និងការការពារប្រព័ន្ធអេកូឡូស៊ីប្រភពទឹកនៃវិស្វកម្មផ្នែកកណ្តាលនៃវិស្វកម្មផ្ទេរទឹកពីភាគខាងត្បូងទៅភាគខាងជើង ក៏ដូចជាស្វែងយល់ពីស្ថានការណ៍អំពីការតាំងទីលំនៅថ្មីរបស់ជនអន្តោប្រវេសន៍ ការអភិវឌ្ឍឧស្សាហកម្មពិសេសនិងការជំរុញការបង្កើនប្រាក់ចំណូលរបស់ជនអន្តោប្រវេសន៍នៃវិស្វកម្មផ្ទេរទឹកពីភាគខាងត្បូងទៅភាគខាងជើង ។ ក្នុងដំណើរនេះ លោក ស៊ី ជីនភីង បានចុះពីឡានដើរចូលទៅក្នុងវាលស្រែស្រូវសាលី ដើម្បីពិនិត្យពីស្ថានការណ៍លូតលាស់របស់ស្រូវសាលីនិងស្វែងយល់ពីស្ថានការណ៍បង្កបង្កើនស្បៀងរដូវក្តៅ។
វិស្វកម្មផ្ទេរទឹកពីភាគខាងត្បូងទៅភាគខាងជើងចែកជាបីផ្នែក រួមមានផ្នែកខ្សែខាងកើត ផ្នែកកណ្តាល និងផ្នែកខាងលិច ដែលផ្ទេរទឹកពីផ្នែកខាងក្រោម ផ្នែកកណ្តាលនិងផ្នែកខាងលើនៃទន្លេយ៉ាងសេទៅភាគខាងជើងរបស់ប្រទេសចិន ។ គំនិតដ៏អស្ចារ្យអំពីវិស្វកម្មដ៏ធំធេងនេះបានលើកឡើងដំបូងកាលពីខែ តុលា ឆ្នាំ ១៩៥២ ។ ពេលវេលាកន្លងទៅរយៈពេលជាង ៦០ ឆ្នាំហើយ។ កាលពី ៧ ឆ្នាំមុន ផ្នែកខាងកើតនិងផ្នែកកណ្តាលនៃវិស្វកម្មនេះបានដាក់ឱ្យប្រើប្រាស់ដែលធ្វើឱ្យសុបិក្លាយជាការពិត។
វិស្វកម្មផ្ទេរទឹកពីភាគខាងត្បូងទៅភាគខាងជើងបានផ្តល់ផលប្រជយោជន៍ដល់ក្រុងប៉េកាំង ក្រុង Tianjin ខេត្ត Hebei ខេត្តShandongនិងខេត្តHenanជាដើមី ។ គិតត្រឹមថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ផ្នែកកណ្តាលបានផ្ទេរទឹកចំនួន ៣ ម៉ឺន ៤ពាន់៨រយលានម៉ែត្រគូបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ៦៩ លាននាក់ ៕