孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង​ ប្រធានរដ្ឋចិនចុះត្រួតពិនិត្យ“ឧស្សហកម្មស្រស់ស្អាត”នៅ“ស្រុកកំណើត​ផ្កាកុលាបចិន”របស់ប្រទេសចិន

2021-05-13 16:14:21

លោកស៊ីជីនភីង​  ប្រធានរដ្ឋចិនចុះត្រួតពិនិត្យ“ឧស្សហកម្មស្រស់ស្អាត”នៅ“ស្រុកកំណើត​ផ្កាកុលាបចិន”របស់ប្រទេសចិន_fororder_221

​​  ទីក្រុង ​Nanyangដែលស្ថិតនៅខេត្តHenan​ប្រទេស​ចិនគឺជាមូលដ្ឋានបណ្តុះកូនពូជផ្កាកុលាបចិនធំជាងគេបំផុតនៅក្នុងប្រទេសចិន​​។ ថ្ងៃទី​១២ ខែឧសភា លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិនដែលកំពុង​អញ្ជើញចុះត្រួតពិនិត្យ​ការងារ​នៅខេត្តHenanបានទៅដល់​សួនពិព័រណ៍​ផ្កាកុលាបចិន​ក្រុង ​Nanyang  ដើម្បីចុះត្រួតពិនិត្យ​ពីស្ថានការណ៍​ក្នុង​តំបន់​ដែល​ពឹងផ្អែកលើ​ឧត្តមភាព​ផ្នែក​ផ្កាកុលាបចិន ដើម្បីអភិវឌ្ឍ​ឧស្សាហកម្ម​មាន​លក្ខណៈពិសេស  ដែលអាចផ្តល់ឱកាសការងារសម្រាប់មហាជន។

លោកស៊ីជីនភីង​  ប្រធានរដ្ឋចិនចុះត្រួតពិនិត្យ“ឧស្សហកម្មស្រស់ស្អាត”នៅ“ស្រុកកំណើត​ផ្កាកុលាបចិន”របស់ប្រទេសចិន_fororder_321

   មាន១០ពណ៍  ដើមឈើបុរាណអាយុ១០០ឆ្នាំ   ២០០០ប្រភេទ ទិន្នផលប្រចាំឆ្នាំមានទំហំ២,៥ ពាន់លានយាន់ប្រាក់ចិន ... តួលេខទាំងអស់នេះសុទ្ធតែបានពិពណ៌នាអំពីផ្កាកុលាបចិននៃទីក្រុង ​Nanyang  ។សួនពិព័រណ៍​ផ្កាកុលាប​ក្រុង ​Nanyang  ដែលលោកស៊ីជីនភីងបានចុះត្រួតពិនិត្យនេះគឺជាសួនកម្សាន្តស្តីពីផ្កាកុលាបចិនធំជាងគេរបស់ប្រទេសចិន  ដែលមានផ្ទៃដីប្រហែល៨៧ហិកតា ។ ចាប់តាំងពីបានបង្កើតឡើងនៅខែតុលាឆ្នាំ ២០១០  សួនពិព័រណ៍​ផ្កាកុលាបចិននេះទទួលបានទេសចរជាតិនិងអន្តរជាតិសរុបជាង ៣ លាននាក់។

​    ប៉ុន្មានឆ្នាំចុងក្រោយនេះ   ទីក្រុង ​Nanyang  បានអភិវឌ្ឍឧស្សាហកម្មធំ ៗ ចំនួន ៣ រួមមានការបណ្តុះកូនពូជផ្កាកុលាបចិន​ ការកែច្នៃផ្កានិងទេសចរណ៍វប្បធម៌។ទំហំដាំផ្កាកុលាបចិននៅទីក្រុងនេះមានប្រមាណ១ម៉ឺនហិកតា  ដែលបានបណ្តុះកូនពូជ១,៥ពាន់លានដើមក្នុងមួយឆ្នាំ ជំរុញឱ្យប្រជាជនជាង ១៥ម៉ឺននាក់នៅក្នុងទីក្រុងចូលរួមជាមួយឧស្សាហកម្មផ្កាកុលាបចិន។ ផ្កាកុលាបមិនត្រឹមតែសម្រាប់គយគន់ប៉ុណ្ណោះទេ  ប៉ុន្តែបានក្លាយជាឧស្សាហកម្មដែលជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនផងដែរ ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស