刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវជួយកាត់បន្ថយភាពក្រីក្រតាមរយៈស្មៅAy

2021-05-13 17:06:40 cri

ពី​ស្រែចម្ការ​ដល់​​​រោងចក្រ ពី​រោងចក្រ​ដល់​ការ​កែ​ច្នៃ​ ​លក់​ដូរ ​និង​ដឹកជញ្ជូន​ ​ស្មៅAy​បាន​ជំរុញ​ការ​អភិវឌ្ឍ​នៃ​ឧស្សាហកម្ម​មាន​លក្ខណៈពិសេស​ក្នុង​តំបន់​។​ស្មៅAy​ជា​រុក្ខជាតិ​​ឱសថ​ប្រពៃណី​ចិន​ ​ប៉ុន្តែ​វា​បង្កប់​ខ្លឹមសារ​នៃ​​វប្បធម៌​ចិន​។​ប្រជាជន​ចិន​មិនគ្រាន់​តែ​ប្រើ​ស្មៅAy​មក​បួង​សួង​សុំ​សុភមង្គល​និង​សន្តិភាព​​ប៉ុណ្ណោះទេ ថែមទាំង​ប្រើ​វា​បំបាត់​ជំងឺ​​ផងដែរ​។​ក្រុង​Nanyang​ ជា​តំបន់​ផលិត​ឱសថ​ចិន​សែ​ដ៏​​សំខាន់​នៅ​ទូទាំង​ប្រទេស​ ​មាន​ល័ក្ខខ័ណ្ឌ​ទីតាំង​ភូមិសាស្ត្រ​និង​អាកាសធាតុ​ពិសេស​។​បច្ចុប្បន្ន ​ទំហំ​ដាំ​ស្មៅAy​នៅ​ក្រុង​Nanyang​មាន​ជិត​២ម៉ឺន​ហិកតា​ ទំហំ​ដាំដុះ​តាម​ស្តង់ដារ​របស់​វា​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ទូទាំង​ប្រទេស​។​

ថ្ងៃទី​១២ ខែឧសភា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចុះត្រួតពិនិត្យ​ការងារ​នៅ​ក្រុមហ៊ុន​ផលិតស្មៅAy​ឈ្មោះYaoyibao​ក្រុង​Nanyang​ ​ដើម្បី​ស្វែង​យល់​ពី​ស្ថានការណ៍​ក្នុង​តំបន់​ដែល​ពឹងផ្អែក​លើ​ឧត្តមភាព​នៃ​ស្មៅAy ​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​មាន​លក្ខណៈពិសេស ​និង​ផ្តល់ឱកាស​ការ​ងារ​សម្រាប់​​ប្រជាជន​។​ក្រុមហ៊ុន​Yaoyibao​ក្រុង​Nanyang​បាន​វិវឌ្ឍ​ទៅ​ជា​សហគ្រាស​ពិត​ដែល​មាន​ខ្សែសង្វាក់​ឧស្សាហកម្ម​ពេញ​លេញ​​​ រួម​មាន​ផលិត​កម្ម​និង​សិក្សា​ស្រាវជ្រាវ​ ​ច្នៃប្រឌិត​ថ្មី​ដោយ​បច្ចេកវិទ្យា​ ​លក់​ដូរ​តាម​ទីផ្សារ​​និង​​អនឡាញ​ ​មាន​តម្លៃ​ផលិត​សរុប​ជាង​៨០លាន​យាន់ប្រាក់​ចិន​​នៅ​ឆ្នាំ​២០២០ ​ក្នុង​នោះ ​ទំហំ​លក់ដូរ​តាម​អនឡាញ​គឺ​២០លាន​យាន់ប្រាក់​ចិន​។​

ក្រុមហ៊ុន​នេះ​ក៏​ជា​មូលដ្ឋាន​នៃ​ការ​ផ្តល់​ឱកាស​ការងារ​ជួយ​កាត់​បន្ថយ​ភាពក្រីក្រ​ក្នុងតំបន់​ផងដែរ​ ​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​បានផ្តល់​ឱកាស​ការងារ​​ចំនួន​ជាង​២០០នាក់​ ជូន​ជនពិការ​និង​បុគ្គលិក​បាត់បង់​ការងារ​ជា​ដើម​ ​ហើយ​ជួយ​ឱ្យ​កសិករ​ជាង​៣០០០នាក់​​មាន​ការងារ​ធ្វើ​។​បុគ្គលិក​ក្នុង​រោងចក្រ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​ប្រាក់​ខែ​របស់​ពួកគាត់​គឺ​​ពី​៤០០០​យាន់​ប្រាក់​ចិន​ដល់​៩០០០យាន់​ប្រាក់​ចិន​៕

ផ្លូវជួយកាត់បន្ថយភាពក្រីក្រតាមរយៈស្មៅAy_fororder_1

ផ្លូវជួយកាត់បន្ថយភាពក្រីក្រតាមរយៈស្មៅAy_fororder_2

ផ្លូវជួយកាត់បន្ថយភាពក្រីក្រតាមរយៈស្មៅAy_fororder_3

ផ្លូវជួយកាត់បន្ថយភាពក្រីក្រតាមរយៈស្មៅAy_fororder_4

ផ្លូវជួយកាត់បន្ថយភាពក្រីក្រតាមរយៈស្មៅAy_fororder_5

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស