郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ma Zhaoxu អនុរដ្ឋមន្ត្រីការបរទេសចិន៖ ទស្សនាទានរបស់ប្រទេសចិនស្តីពីការកាត់បន្ថយការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន បានឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់បំផុតនៃ «កិច្ចព្រមព្រៀងក្រុងប៉ារីស» ដែលបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តខ្លាំងបំផុតរបស់ប្រទេសចិនក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

2021-04-23 14:55:15 cri

 យប់​ថ្ងៃទី​២២ ខែ​មេសា លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាកាសធាតុ ព្រម​ទាំង​​ថ្លែង​សុន្ទរកថា​គន្លឹះ​តាម​ការ​​អញ្ជើញ ។ បន្ទាប់មក​ ក្រសួង​ការ​បរទេស​ចិន​បាន​រៀប​ចំ​សន្និសីទសារ​ព័ត៌មានអំពី​កិច្ច​ប្រជុំ​នេះ  ។ លោក Ma Zhaoxu អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិនបាន​ធ្វើ​ជា​អធិបតី​ក្នុង​សន្និសីទ ព្រម​ទាំង​បាន​ធ្វើ​បទ​បង្ហាញ​ពី​សភាពការណ៍​​និង​លទ្ធផល​សំខាន់ៗនៃ​កិច្ច​ប្រជុំ​ ។

       លោក Ma Zhaoxu បាន​ថ្លែង​ថា ទស្សនាទាន​ស្តីពី​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ការ​បូន​បន្ទាប់​ពីឡើង​ដល់​ចំណុច​កំពូល​នៅមុន​ឆ្នាំ​២០៣០ និង​អព្យាក្រឹតភាពកាបូនដែល​ប្រទេស​ចិន​បាន​ប្រកាសនោះ ជា​សេចកី្តសម្រេច​ចិត្ត​យុទ្ធសាស្ត្រ​សំខាន់​របស់​ប្រទេស​ចិន​ ក្នុង​ន័យបំពេញ​តម្រូវការ​ក្នុង​ស្រុកសម្រាប់​​ជំរុញ​ការ​អភិវឌ្ឍន៍ជា​និរន្តរភាព និង​បាន​បង្ហាញពី​ទំនួល​ខុសត្រូវ​របស់​ប្រទេស​ចិន​ក្នុង​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់មនុស្សជាតិ ព្រម​ទាំង​បានឆ្លុះបញ្ចាំងពី​​តម្រូវ​ការ​ខ្ពស់​បំផុតនៃ «កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស»  ​ដែល​បង្ហាញឱ្យ​ឃើញ​នូវ​ការ​ប្តេជ្ញាចិត្ត​ខ្លាំង​បំផុត​របស់​ប្រទេស​ចិន​ក្នុង​ការ​ទប់​ទល់​នឹង​បម្រែ​បម្រួល​អាកាសធាតុ ។ ប្រទេ​សចិន​នឹង​ប្រើ​ពេល​៣០​ឆ្នាំប៉ុណ្ណោះ​ ដើម្បី​សម្រេចរឿង​ទាំង​ពីរ​នេះ  ប្រការនេះ​មាន​ន័យ​ថា ប្រទេ​សចិន​នឹង​សម្រេច​បាន​នូវការ​​កាត់​បន្ថយ​ខ្លាំង​បំផុត​នៅលើ​ពិភពលោកលើវិស័យ​​បញ្ចេញ​កាបូន ហើយ​នឹង​ប្រើ​ពេល​ខ្លី​បំផុត​ក្នុង​ប្រវតិ្តសាស្ត្រនៃ​សកល​ ដើម្បី​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ការ​បូន​បន្ទាប់​ពី​ឡើង​ដល់​ចំណុច​កំពូល​និងអព្យាក្រឹតភាព​​កាបូន ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​ត្រូវ​ធ្វើ​នវានុវត្តន៍ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​ភាព​ទូលំទូលាយ​និងស៊ីជម្រៅ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស