王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យCGTN៖ ស្វគមន៍និយតករអង់គ្លេសបង្ហាញឥរិយាបថដ៏វិជ្ជមាននិងយុត្តិធម៌

2021-04-10 15:01:15 cri

  ថ្ងៃទី ១០ខែមេសា តាមម៉ោងក្រុងប៉េកាំង​ ​អ្នកនាំពាក្យនៃ ​​CGTN បាន​ឆ្លើយសំណួរ​របស់​អ្នកសាព័ត៌មាន​ដូចខាងក្រោម៖

      យើងបាន​កត់សម្កាល់ឃើញថា​ ​ប្រព័ន្ធសារព័ត៌មាន​អង់គ្លេសបាន​ផ្សព្វផ្សាយ​ដំណឹង​កាលពីថ្ងៃទី ៩ ខែមេសាតាមម៉ោងក្នុងតំបន់ថា​ ពេល​ផ្តល់​បទសម្ភាសន៍ និយតករ​អង់គ្លេស​ Ofcom បានទទួលស្គាល់ថា​ ​សេវានៃប៉ុស្តិ៍ ​​CGTN សព្វថ្ងៃស្ថិតក្នុង​ក្របខ័ណ្ឌគ្រប់គ្រង​របស់​បារាំង​ ​ដែលមានន័យថា​ ​ប៉ុស្តិ៍ ​​CGTN អាច​ផ្សព្វផ្សាយនៅប្រទេស​បារាំង​និងប្រទេស​ហត្ថលេខីនៃ«អនុសញ្ញាស្តីពីទូរទស្សន៍ឆ្លងដែន​នៃអឺរ៉ុប» ក្នុងនោះបូករួមទាំងអង់គ្លេស​ផង។ ​​ទាក់ទិននឹងប្រការនេះ​ ​​​CGTN នឹង​ទាក់ទងជាមួយ​ភាគីពាក់ព័ន្ធ​ ​ដើម្បីពិនិត្យពីស​ភាពការណ៍​ពាក់ព័ន្ធ ហើយជំរុញការងារស្តារការផ្សព្វផ្សាយនៅអង់គ្លេសឡើងវិញ​តាមកាលៈទេសៈ។ យើងសូមសម្តែងការ​កោតសរសើរ​និងការស្វាគមន៍ចំពោះ​និយតករ​អង់គ្លេស​ដែល​អនុវត្តតាម​ច្បាប់​ជាទីអវសាន និងបាន​បង្ហាញ​ឥរិយាបថដ៏វិជ្ជមាន​និង​យុត្តិធម៌។

       ​អ្នកនាំពាក្យនៃ ​​CGTN បាន​រំលឹកឡើងវិញថា​ ​ក្នុងនាមជាប្រព័ន្ធសារព័ត៌មាន​អន្តរជាតិ​ដ៏ឯកទេសមួយ ​ពួកយើង​ប្រកាន់ខ្ជាប់នូវ​ការ​ផ្សព្វផ្សាយព័ត៌មាន​សកល​ក្នុងជំហរសត្យនុម័ត ​វិចារណញ្ញាណ​ និង​តុល្យភាព ​ការដែលប៉ុស្តិ៍ ​​CGTN បន្តផ្តល់សេវាព័ត៌មាន​ទូរទស្សន៍ដល់​ទស្សនិកជនអង់គ្លេស​គឺសមស្របនឹង​ផលប្រយោជន៍របស់សាធារណៈជន​អង់គ្លេស៕

អ្នកនាំពាក្យCGTN៖ ស្វគមន៍និយតករអង់គ្លេសបង្ហាញឥរិយាបថដ៏វិជ្ជមាននិងយុត្តិធម៌_fororder_微信图片_20210410152456

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស