刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនលាតត្រដាងនិងរិះគន់នូវបទឧក្រិដ្ឋចំនួន៥របស់អាមេរិកស្តិពីការរំលោភសិទ្ធិមនុស្ស

2021-04-08 15:06:26 cri

    ថ្ងៃទី​៧ ខែមេសា លោក​ZhaoLijian​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ច្រានចោល​ម្តងទៀត​នូវ​ប្រការ​ដែល​អាមេរិក​បាន​​លាបពណ៌និង​មួលបង្កាច់​​ចំពោះ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីនជាំង​របស់​ប្រទេស​ចិន​ ​ហើយ​ដាស់តឿន​ដល់​ភាគី​អាមេរិក​ឱ្យ​ត្រួតពិនិត្យ​មើល​បញ្ហា​សិទ្ធិមនុស្ស​​ដ៏​ធ្ងន់​ធ្ងរ​របស់​ខ្លួន​ ​ព្រម​ទាំង​ចាត់​វិធានការ​ជាក់​ស្តែង​ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ល្អ​​។

លោក​ZhaoLijian​បាន​លើក​ឡើង​ពី​បទឧក្រិដ្ឋ​ផ្នែក​សិទ្ធិមនុស្ស​ចំនួន​៥​របស់​អាមេរិក​ដូច​ជា​​អាណានិគមនិយម ពូជសាសន៍និយម ​បង្ក​ចលាចល​ ជ្រៀតជ្រែកនិយម​ និង​ស្តង់ដា​២​។​លោក​បាន​គូសបញ្ជាក់ថា​ ភាគី​អាមេរិក​រអៀស​ខ្លួន​ដោយ​សារ​បញ្ហា​​សិទ្ធិមនុស្ស​របស់​ខ្លួន​ ​ដូច្នេះ​មានតែ​យក​បាន​​លាប​ពណ៌​ប្រទេស​ដទៃ​ដើម្បី​បង្វែរ​ក្រសែ​ភ្នែកសាធារណៈ​មតិ​។​អស់កាល​ជា​យូរ​មក​ហើយ​ ​អាមេរិក​មាន​ស្តង់ដា​២​លើ​បញ្ហា​សិទ្ធិមនុស្ស​ ​ហើយ​ចាត់​ទុក​សិទ្ធិមនុស្ស​ជា​ឧបករណ៍​គាំពារ​អនុត្តរភាព​របស់​ខ្លួន​ និង​​និយាយ​ឆ្ការដៃឆ្ការ​ជើង​ចំពោះ​ប្រទេស​ដទៃ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស