孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងបានសង្កត់ធ្ងន់ពីការពន្លឿនការជំរុញការធ្វើទំនើបកម្មខាងកសិកម្មនិងជនបទ ដើម្បីជំរុញការអភិវឌ្ឍជនបទ​ដោយគ្រប់ជ្រុងជ្រោយ ​​

2021-04-08 15:17:29

   នាពេលថ្មីៗនេះ​​​​​ លោកស៊ីជីនភីង​​ ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ​ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការ​យោធាមជ្ឈិមចិន​បានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងតំបន់ភាគខាងកើតនិងខាងលិចរបស់ប្រទេសចិននិងការផ្តល់ជំនួយដោយចំគោលដៅ។

​   លោកស៊ីជីនភីងបានសង្កត់ធ្ងន់ទៀតថា​   ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការខាងផលិតកម្ម   ការបំពេញបន្ថែមធនធានទៅវិញទៅមក​ ​​ការតភ្ជាប់ការងារ ការផ្លាស់ប្តូរធនធានមនុស្ស ​ដើម្បីបង្កើតជាស្ថានការណ៍ល្អប្រសើរនៃការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា​  និងការអភិវឌ្ឍរួមនៅក្នុងតំបន់។ បក្សទាំងមូលត្រូវផ្សព្វផ្សាយស្មារតីលុបបំបាត់ភាពក្រីក្រ  បន្តធ្វើកិច្ចខិតខំតស៊ូ​​  ដើម្បីពន្លឿនការជំរុញការធ្វើទំនើបកម្មខាងកសិកម្មនិងជនបទ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស