魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើទីបង្អែកនៃជំនឿចិត្តលើខ្លួនឯងរបស់បក្សកុម្មុយនិស្តចិនមក?

2021-04-08 10:05:43 cri

#CCFR Comment#បទវិភាគ៖តើទីបង្អែកនៃជំនឿចិត្តលើខ្លួនឯងរបស់បក្សកុម្មុយនិស្តចិនមក?_fororder_0408原创图片1

    ក្នុង​រយៈពេល​ជាង ​៧០ ​ឆ្នាំ​កន្លង​មក ​បន្ទាប់​ពី​ប្រទេសចិនថ្មី​បាន​បង្កើតឡើង ​ប្រទេសចិន​សម្រេច​បាន​នូវ​បម្រែបម្រួល​ជាប្រវត្តិសាស្ត្រ​ដែល​គួរឱ្យ​កត់សម្គាល់ ​។ ​ការ​ផ្លាស់​ប្តូរ​ដ៏​ជ្រាលជ្រៅ​បែប​នេះ​បាន​ជ្រាបចូល​ទៅក្នុង​ជីវភាព​រស់នៅ​ជាប្រចាំ​របស់​ប្រជាជន​ចិន​ជា​យូរ​ណាស់​មកហើយ ​។ ​ដាន​ជើង​ដែល​កម្មាភិបាល​ជួយឧបត្ថម្ភ​ភាពក្រីក្រ​បាន​បន្សល់​ទុក​នៅ​ក្បែរ​ស្រែ​ចំការ ​សម្រោល​របស់​បុគ្គលិកពេទ្យ​ដែល​ធ្វើ​ដំណើរ​បញ្រ្ចាស​ទិស​ដ៏​អង់​អាច​ក្លា​ហាន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​ឆ្លង ​រថភ្លើង​ល្បឿនលឿន​សញ្ញា ​Fuxing ​ដែល​មាន​ល្បឿន​កាន់តែ​លឿន​ជាបន្តបន្ទាប់ ​ក៏ដូចជា​នាវា​មួយគ្រឿង​ៗ​ដែល​ផ្ទុក​ទំនិញ​ពេញ​ប្រៀប​សុទ្ធតែ​បាន​បង្ហាញឱ្យឃើញថា ​ប្រទេសចិន​បាន​និង​កំពុង​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដ៏ត្រឹមត្រូវ​មួយ​ដែល​សមស្រប​នឹង​សភាពការណ៍​ជាក់ស្តែង​នៃ​ប្រទេសចិន ​។​

#CCFR Comment#បទវិភាគ៖តើទីបង្អែកនៃជំនឿចិត្តលើខ្លួនឯងរបស់បក្សកុម្មុយនិស្តចិនមក?_fororder_0408原创图片2

    ផ្លូវអភិវឌ្ឍន៍​សម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ​មួយ ​។ ​បញ្ហា​គន្លឹះ​ក្នុង​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន ​គឺ ​ក្រោម​ការដឹកនាំ​របស់​បក្សកុម្មុយនិស្តចិន ​ប្រជាជនចិន​បាន​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​សភាពការណ៍​ជាក់ស្តែង​នៃ​ប្រទេសចិន ​។ ​បើ​រំលឹក​ឡើងវិញ​ពី​ប្រវតិ្តសាស្ត្រ ​ក្នុង​រយៈពេល​ជាង ​៧០ ​ឆ្នាំ​កន្លង​មក ​បន្ទាប់​ពី​ប្រទេសចិនថ្មី​បាន​បង្កើត​ឡើង ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​ក្នុងរយៈពេល​យូរ​អង្វែង ​សមាជិក​បក្ស​កុម្មុយ​និស្ត​ចិន​បាន​ដើរ​តាម​ផ្លូវ​ដែល​សមស្រប​នឹង​សភាពការណ៍​ជាក់ស្តែង​នៃ​ប្រទេស​ចិន​និង​ជ្រើសរើស​ដោយ​ប្រជាជន​ចិន​ខ្លួនឯង​បាន​ត្រួសត្រាយ​ផ្លូវ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​និង​ជំរុញ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​ឈាន​ចូល​ក្នុង​យុគសម័យថ្មី ​ក្នុងន័យ​បាន​ផ្លាស់ប្តូរ​ពីឬគល់​នូវ​ជោគវាសនា​និង​អនាគត​របស់​ប្រទេស​ចិន ​ប្រជាជន​ចិន​និង​ប្រជាជាតិ​ចិន ​។ ​ប្រវត្តិសាស្រ្ត​បាន​បំផុសគំនិត​របស់​ពួក​យើង​ថា៖​ប្រជាជនចិន​មាន​ជំនឿចិត្ត​លើ​ផ្លូវ​របស់ខ្លួន​ ​ពីព្រោះ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​មិនត្រឹមតែ​ជា​ផ្លូវ​ត្រឹម​ត្រូវ​ដែល​សមស្រប​នឹង​ការអភិវឌ្ឍ​របស់​ប្រទេសចិន​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ក៏ជា​ជម្រើស​របស់​ប្រវត្តិសាស្ត្រ​ផងដែរ ​។​

#CCFR Comment#បទវិភាគ៖តើទីបង្អែកនៃជំនឿចិត្តលើខ្លួនឯងរបស់បក្សកុម្មុយនិស្តចិនមក?_fororder_0408原创图片3

    ទន្ទឹម​នឹង​ការអភិវឌ្ឍផលិតភាព​និង​ការរីកចម្រើន​ខាងបច្ចេកវិទ្យា ​ការទទួល​ផល​ប្រយោជន៍​ពី​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​នឹង​មានភាព​កាន់តែ​លេចធ្លោ​ពីមួយ​ថៃ្ង​ទៅ​មួយ​ថ្ងៃ ​ហើយ​ការអភិវឌ្ឍ​ក្លាយជា​បញ្ហា​ចម្បង​បំផុត​។ ​ប្រឈម​មុខ​នឹង​ការ​បត់បែន​ដែល​បាន​ជួបប្រទះ​ក្នុង​កិច្ចកសាង​សង្គម​និយម​ព្រមទាំង​និន្នាការទូទៅ​នៃ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ​បក្សកុម្មុយនិស្តចិន​បាន​ធ្វើ​សេចក្តីសម្រេចចិត្ត​ជាប្រវត្តិសាស្ត្រ​ស្តីពី​ការ​ធ្វើ​កំណែ​ទម្រង់​និង​បើកទូលាយ​ដែលបាន​បំពេញ​បន្ថែម​នូវ​ភាពរស់រវើក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ដើរ​តាម​ផ្លូវ​សង្គមនិយម​ប្រកបដោយ​លក្ខណៈ​ពិសេស​ចិន ​។ ​ឆ្លងតាម​រយៈ​កំណែទម្រង់​និង​បើក​ទូលាយ​អស់​រយៈពេល ​៤០ ​ឆ្នាំ ​ប្រទេស​ចិន​បាន​ក្លាយជា​អង្គភាព​សេដ្ឋកិច្ច​ធំទីពីរ​និងជា​ប្រទេស​ធំបំផុត​ខាង​ឧស្សាហកម្ម​ផលិតកម្ម​និង​ប្រទេសធំ​បំផុត​ខាង​ការនាំចេញ​ទំនិញ​លើ​ពិភព​លោក​ដែល​បាន​ជំរុញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ការ​វិនិយោគ​ចំពោះ​បរទេស ​ក៏ដូចជា​បាន​ផ្តល់​ទីផ្សារ​កាន់​តែ​ទូលំ​ទូលាយ​ដល់​បណ្តាប្រទេស​នានា​ផងដែរ ​។ ​ឧទាហរណ៍ដូចជា ​ពី​ការកែទម្រង់​ផ្នែក​កងទ័ព​ដល់​ការ​កែ​ទម្រង់​ស្ថាប័នរដ្ឋាភិបាល ​ពី​ការកាត់បន្ថយពន្ធដារ​បញ្ចុះថៃ្ល​សេវា​រដ្ឋបាល​ក្នុង​ទ្រង់ទ្រាយធំ​ដល់​ការ​រៀបចំ​ធ្វើ​ពិព័រណ៍នាំចូល​ចិនអន្តរជាតិ​លើកដំបូង ​ក៏ដូចជា​ពី​ការ​ប្រកាស​បញ្ជី​អវិជ្ជមាន​ថ្មី​បំផុត​សម្រាប់​អនុញ្ញាត​ឱ្យ​វិនិយោគ​បរទេស​ចូល​ទីផ្សារ​ចិន​ដល់​ការបញ្ចូល​ជា​លើក​ដំបូង​នូវ​ខ្លឹមសារ​ស្តីពី​របប​"សង​ជម្ងឺចិត្ត​មាន​លក្ខណៈ​ផាកពិន័យ៉​ទៅ​ក្នុង​សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​《ច្បាប់​ប៉ាតង​》​ដើម្បី​បង្កើន​ការ​ការពារ​កម្មសិទ្ធិបញ្ញា ​វិធានការ​កំណែទម្រង់​និង​បើក​ទូលាយ​ដែល​ប្រទេសចិន​បាន​សន្យា​សុទ្ធតែ​អនុវត្ត​ទាំងស្រុង ​។ ​ទ្វារ​បើក​ទូលាយ​របស់​ចិន​នឹង​មិន​បិទទេ ​ផ្ទុយទៅវិញ ​នឹងបើក​កាន់តែ​ធំ​ទូលា ​។ ​ទោះបីជា​ប្រឈម​នឹង​ការសាកល្បង​ដ៏​តឹងរ៉ឺង ​ដូចជា ​ការរីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​និង​ការ​ថមថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​សកលលោក​ជាដើម​ក៏​ដោយ ​ក៏​ប្រទេស​ចិន​នៅតែ​ដាក់ចេញ​វិធានការ​ថ្មី​សម្រាប់​កំណែទម្រង់​និង​ការបើកទូលាយ​ជាបន្តបន្ទាប់ ​។ ​ប្រជាជនចិន​មាន​ជំនឿចិត្ត​លើ​ផ្លូវ​របស់​ខ្លួន ​ពីព្រោះ​ការកែទម្រង់​និង​បើកទូលាយ​មិនត្រឹមតែ​ជា​ផ្លូវអភិវឌ្ឍន៍​ដ៏​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ក៏​អាច​ធ្វើឱ្យ​ប្រជាជន​មាន​ជីវភាព​កាន់តែ​សម្បូរ​សប្បាយ​ផង​ដែរ ​។​

    នាពេល​បច្ចុប្បន្ន​នេះ ​ប្រឈមនឹង​ការកើនឡើង​ឥត​ឈប់​ឈរ​នៃ​របាំង​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​អន្តរជាតិ​ព្រមទាំង​បញ្ហាប្រឈម​ពី​ឯកតោភាគី​និយម ​ការការពារនិយម​និង​ប្រជានិយម​ជា​សកល ​តើ​ប្រទេសចិន​នឹង​រួម​បញ្ចូល​ជាមួយ​យុគសម័យ ​៤.០ ​នៃ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​យ៉ាងដូចម្តេច ​? ​ចម្លើយ​គឺ ​ក្នុងបរិបទ​នៃ​ការ​បង្កើត​សហគមន៍រួម​វាសនា​របស់​មនុស្សជាតិ ​ប្រទេសចិន​អនុវត្ត​ដោយ​ម្ចាស់ការ​នូវ​កំណែទម្រង់​ផ្នែក​រចនាសម័្ពន្ធ​ផ្គត់ផ្គង់​បណ្តើរ ​ហើយ​ពង្រីក​ការ​បើក​ទូយាល​ដោយ​ម្ចាស់ការ​បណ្តើរ​ដើម្បី​ពួត​ដៃ​គ្នា​ជាមួយ​បណ្តាប្រទេស​នានា​នៅលើ​ពិភពលោក​ក្នុង​ន័យ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​គ្រប់​បែប​យ៉ាង ​។ ​ពី​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​សាក​ល្បង​ដល់​ការលើកឡើង​គំនិត​ផ្តួច​ផ្តើម​ស្តីពី​ការរួមគ្នា​កសាង​"ខ្សែក្រវាត់​និង​ផ្លូវ" ​រហូត​ដល់​ការ​រៀបចំ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ ​ល។ល ​"ពុទ្ធិចិន" ​"បទពិសោធន៍​ចិន"​និង​"កម្រោង​ចិន"​បាន​ធ្វើឱ្យ​ពិភពលោក​មើល​ឃើញ​ពី​ការ​ឆ្លើយតប​យ៉ាងសកម្ម​របស់ចិន​ចំពោះ​សំណួរថ្មី​និង​យុគសម័យ​ថ្មី ​។ ​ប្រជាជនចិន​មាន​ជំនឿចិត្ត​លើ​ផ្លូវ​របស់​ខ្លួន ​ពីព្រោះ​ការបង្កើត​សហគមន៍រួម​វាសនា​របស់​មនុស្សជាតិ​មិនត្រឹមតែ​ជា​ផ្លូវអភិវឌ្ឍន៍​ដ៏​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ក៏​ជា​កម្លាំង​ចលករ​ថ្មី​សម្រាប់​ឱ្យ​សេដ្ឋកិច្ចពិភពលោក​ដើរចេញផុតពី​ភាពលំបាក​និង​ឆ្ពោះ​ទៅ​រក​ការងើបឡើងវិញ​ផងដែរ ​។​

#CCFR Comment#បទវិភាគ៖តើទីបង្អែកនៃជំនឿចិត្តលើខ្លួនឯងរបស់បក្សកុម្មុយនិស្តចិនមក?_fororder_0408原创图片4

    ឈរនៅ​ចំណុច​ចាប់ផ្តើម​នៃ​ប្រវត្តិសាស្ត្រថ្មី ​កុលបុត្រ​កុលធីតា​ចិន​នឹង​បន្ត​បង្កើត​រឿង​តំណាល​ដ៏​អស្ចារ្យ​នៅលើ​មហាវិថី​ដ៍​ធំទូលាយ​តាមរយៈ​ឆន្ទៈតស៊ូ​ដ៏​ក្លៀវ​ក្លា ​!​

#CCFR Comment#បទវិភាគ៖តើទីបង្អែកនៃជំនឿចិត្តលើខ្លួនឯងរបស់បក្សកុម្មុយនិស្តចិនមក?_fororder_0408原创图片5

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស