王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញនៃមុខរបរវ៉ាក់សាំង៖ វ៉ាក់សាំងបង្ការកូវីដ១៩បស់ប្រទេសចិនជួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

2021-04-08 15:18:56 cri

      វ៉ាក់សាំងជា​អាវុធដ៏សក្តិសិទ្ធិសម្រាប់​ប្រយុទ្ធប្រឆាំងនឹង​វីរុស ​ហើយក៏ជា​ក្តីសង្ឃឹម​សម្រាប់​ការ​ជួយស្រោចស្រង់អាយុជីវិតផងដែរ។​ ប្រទេសចិន​បាន​សន្យាមុនគេថា​នឹង​ចាត់ទុកវ៉ាក់សាំងជា​ផលិតផល​សាធារណៈជាសកល ​ខិតខំលើកកម្ពស់​ភាពអាចប្រើប្រាស់បាន​និងភាពអាច​រ៉ាប់រងបាន​នៃវ៉ាក់សាំងនៅប្រទេសកំពុងអភិវឌ្ឍន៍។ ​ជាមួយ​គ្នានេះដែរ​ ​ប្រទេសចិន​បាន​ធ្វើកិច្ច​សហប្រតិបត្តិការ​អន្តរជាតិផ្នែកវ៉ាក់សាំង​យ៉ាង​សកម្ម​។​ ​ អ្នកជំនាញនៃមុខរបរ​វ៉ាក់សាំង​​បានថ្លែងថា​ វ៉ាក់សាំងបង្ការ​កូវីដ១៩​របស់​ប្រទេស​ចិនបាន​​ជួយសហគមន៍​អន្តរជាតិក្នុងការ​​ប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លង ដែលបាន​ចាក់គ្រឹះ​ដ៏​រឹងមាំសម្រាប់​មុខរបរផលិតវ៉ាក់សាំង​របស់​ប្រទេសចិនក្នុងការ​​វិវឌ្ឍរីកច្រើន​ទៅរក​ភាព​ខ្លាំ​ង​ក្លា ​ក៏ដូចជា​ឈានចូលទីផ្សារ​អន្តរជាតិផងដែរ។

      គិតមកទល់ថ្ងៃទី ​៣០ខែមីនា ឆ្នាំ​២០២១ ​ប្រទេសចិន​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំងដល់​ប្រទេស​ចំនួន​៨០ និងអង្គការ​អន្តរជាតិ​ចំនួន​ ៣ ​ហើយ​បាននាំចេញ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ជាង​៤០ទៀតផង​។​ ​លើសពីនេះទៅទៀត​ ​ប្រទេសចិន​បាន​ចូលរួមកម្មវិធី​COVAX​របស់​​​អង្គការសុខភាពពិភពលោក​ ​ព្រមនិងបាន​សន្យាយ៉ាង​ច្បាស់លាស់ថា​នឹងផ្តល់​នូវ​វ៉ាក់សាំង​ចំនួន​ ១០ លានដូសដល់​ប្រទេស​កំពុងអភិវឌ្ឍជាអាទិភាព​ដើម្បីបំពេញតាម​តម្រូវ​ការ​បន្ទាន់នៃប្រទេស​ទាំងនេះ​​។ ​​មួយវិញទៀត​ ​ប្រទេសចិន​ក៏បាន​ប្រកាន់​អាកប្បកិរិយា​បើកចំហជានិច្ចចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវ៉ាក់សាំងផងដែរ ដោយគាំទ្រយ៉ាង​សកម្ម​ឱ្យសហគ្រាសចិនធ្វើកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសអន្តរជាតិលើ​វិស័យសិក្សាស្រាវជ្រាវ ធ្វើ​តេស្តលើមនុស្ស​ និង​សហការ​ផលិតជាដើម​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស