王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក៖ ថ្នាំវ៉ាក់សាំង Astra Zeneca អាចនឹងមានទំនាក់ទំនងនឹងបញ្ហាកំណកឈាម និងកាត់បន្ថយចំនួនប្លាកែត

2021-04-08 15:20:12 cri

      ថ្ងៃទី ៧ខែមេសា ​អង្គការសុខភាពភិភពលោកបាន​ចេញសេចក្តីថ្លែងការណ៍បណ្តោះ​អាសន្ន​​អំពីលក្ខណៈសុវត្ថិភាពនៃ​ថ្នាំវ៉ាក់សាំង​ Astra Zenecaថា​ ​ស្របនឹងថ្ងៃដែល​គណៈកម្មការជំងឺកូវីដ១៩នៃគណៈកម្មាធិការប្រឹក្សាយោបល់អំពីសុវត្ថិភាពនៃវ៉ាក់សាំងបង្ការកូវីដ១៩នៅទូទាំងភិពភលោកនៃអង្គការសុខភាពពិភពលោក បានវាយតម្លៃលើរបាយការណ៍ស្តីបញ្ហាកំណកឈាមក្នុងសសៃឈាម​និងកាត់បន្ថយចំនួន​​ប្លាកែត​ក្រោយ​ពី​ទទួល​ការ​ចាក់វ៉ាក់សាំង​ Astra ​Zeneca។​

      ការវាយតម្លៃសម្គាល់ឃើញថា​ ​ ថ្នាំវ៉ាក់សាំង​ Astra Zeneca អាចនឹងមានទំនាក់ទំនង​នឹងកំណកឈាមនិងកាត់បន្ថយចំនួនប្លាកែត ប៉ុន្តែនៅមិនទាន់អាច​បញ្ជាក់យ៉ាងប្រាក​ដ​ប្រជា​​នៅឡើយទេ​។

      សេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា​ បច្ចុប្បន្ន​ ​នៅលើពិភពលោកទាំងមូល​មាន​មនុស្ស​ចំនួនជិត ២០០លាននាក់បានទទួលកាចាក់វ៉ាក់សាំង Astra Zeneca តែរបាយការណ៍អវិជ្ជមាន​ពាក់ព័ន្ធ​​មានចំនួន​តិចតួចណាស់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស