邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការWHO៖ ការដែលក្រុងវូហានដកវិធានការបិទទីក្រុងជាចំណុចរបត់សំខាន់នៃការប្រយុទ្ធនឹងជំងឺកូវីដ19របស់ចិន ហើយក៏បាននាំមកនូវក្តីសង្ឃឹមដល់ការបង្ការជំងឺឆ្លងនៅទូទាំងពិភពលោកផងដែរ

2021-04-08 15:40:51

      ក្នុង​ខណៈ​ពេល​​ខួបមួយឆ្នាំ​នៃ​ការដែលក្រុងវូហានប្រទេសចិន​ដក​​វិធានការ​បិទទីក្រុង​​ដើម្បី​បង្ការ​និងទប់ស្កាត់​ជំងឺ​ឆ្លង  ​លោក RenMinghui ជំនួយការ​​អគ្គនាយក​​អង្គការ​សុខភាព​ពិភពលោក​​ទទួល​បន្ទុក​​​សេវាសុខភាព​ទូទៅ​និង​កិច្ចការ​ជំងឺ​ឆ្លង​និង​ជំងឺ​មិនឆ្លង​នៃ អង្គការ​សុខភាព​ពិភពលោក​​បាន​ថ្លែង​​នៅ​ពេល​ផ្តល់​បទសម្ភាសន៍​ ​កាលពី​​ថ្ងៃទី៧ ខែមេសា​ថា ៖ ​ការដែល​ក្រុងវូហាន​ដកវិធានការ​បិទទីក្រុង​ជា​​​ចំណុច​របត់​​​ដ៏​​សំខាន់​នៃ​ការប្រយុទ្ធ​​នឹង​​ជំងឺ​កូវីដ​19​របស់​ចិន ​ក៏ដូចជា​បាន​នាំមក​ នូវ​​ក្តីសង្ឃឹម​ដល់​​ពិភពលោក​ក្នុងការ​យកឈ្នះ​​ការប្រយុទ្ធ​​​នឹង​​ជំងឺ​ឆ្លង​នៅទី​​បំផុត​ផង​ដែរ​​។

       នាថ្ងៃទី៨ ខែមេសាឆ្នាំ២០២០ ​ទីក្រុងវូហាន​​ខេត្ត ហ៊ូប៉ី​ ប្រទេសចិន​បាន​ដក​វិធានការ​បិទច្រក​ចេញចូល​ក្រុង​ទាំង​មូល  ​បន្ទាប់ពី​បាន​ឆ្លង​​កាត់​រយៈពេល​៧៦ ​ថ្ងៃ​ដែល​ប្រយុទ្ធ​ប្រឆាំង​​​នឹង​ជំងឺ​ឆ្លង​​យ៉ាង​លំបាក​លំបិន។

      យោងតាម​ការវិភាគ​នៃ​ស្ថាប័ន្ធ​ស្រាវជ្រាវ​មួយចំនួន​បាន​ឱ្យ​ដឹងថា  ​​វិធានការ​បិទទីក្រុង​ដើម្បី​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​​របស់​​ក្រុង​វូហាន​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការទប់ស្កាត់​​ការ​រីក​​រាលដាល​នៃ​ជំងឺ​ឆ្លង​ទាំងក្នុងប្រទេសចិន​និង​​ទូទាំង​ពិភពលោក​។ ​ពេល​ជំងឺ​ឆ្លង​បាន​រាត​ត្បាត​ជា​សកល​​​  ​​ប្រទេស​ជាច្រើន​ដូចជា​ប៉ារាំង ​អ៊ីតាលី អេស្ប៉ាញ ​ឥណ្ឌា​ជាដើម ​ក៏​បាន​​ចាត់​វិធានការ​បិទ​ទីក្រុង​​​ប្រហាក់ប្រហែល​គ្នា​ជា​​បន្ត​បន្ទាប់​ផងដែរ។

     លោក  RenMinghui បាន​បញ្ជាក់ថា ​វិធានការ​បិទ​ទីក្រុង​របស់​ក្រុង​វូហាន​ ​មិន​គ្រាន់តែ​​រឹត​ត្បិត​​ការចេញចូល​របស់​ពលរដ្ឋ​​​ប៉ុណ្ណោះទេ ​​ក៏​បូក​​រួមទាំង​ ​ការកសាង​មន្ទីរពេទ្យ​បណ្តោះ​អាសន្ន  ​​ការបង្កើន​ការធ្វើតេស្ត​ក្នុង​សហគមន៍  ​ការតាមដាន​ស្វែងរក​អ្នកដែលបាន​ប៉ះពាល់ផ្ទាល់​នឹងករណីឆ្លង ​​​ការធ្វើ​ចត្តាឡីស័ក​ក្នុង​ផ្ទះ  ​​ការ​​រក្សា​គម្លាត​សុវត្ថិភាព ​  ​ការ​ពាក់​ម៉ាស់ ​និង​ការ​លាងដៃ​ជាដើម ​គឺ​ជា​វិធានការ​បង្ការ​​ជំងឺ​ឆ្លង​​ដ៏​មាន​ប្រសិទ្ធភាព​។

      លោកបាន​បញ្ជាក់​ទៀតថា   ​​ការដក​វិធានការ​បិទ​ទីក្រុង​វូហាន​​បាន​នាំមក​នូវ​​ក្តី​សង្ឃឹម​​ជូន​ពិភពលោក​ទាំងមូល​ ​ហើយ​ក៏បាន​បង្ហាញ​ថា  ​​ប្រឈម​នឹង​​​ការផ្ទុះ​​រាលដាល​យ៉ាង​​កាចសាហាវ​នៃ​ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​ដែល​កម្រ​ឃើញ​​ក្នុងប្រវត្តិសាស្ត្រ​មនុស្សជាតិ   ​​ការចាត់​វិធានការ​​បង្ការ​និង​គ្រប់គ្រង​មួយ​ចំនួន​​ដោយ​ម៉ឺងម៉ាត់​​ ​គឺ​មាន​ប្រសិទ្ធភាព​ល្អ​ដែល​​បាន​​ត្រូវ​​បញ្ជាក់​​ដោយ​ប្រទេស​​និង​តំបន់​ផ្សេង​ៗ​​ដែល​មាន​ចំណាត់ការ​ប្រហាក់​ប្រហែល​គ្នា​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស