刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកលើកឡើងសេចក្តីផ្តួចផ្តើមប្រតិបត្តិធំៗចំនួន៥ ដើម្បីទប់ស្កាត់បញ្ហាអយុត្តិធម៌ផ្នែកសុខាភិបាល

2021-04-07 15:19:28 cri

ពេល​​ទិវាសុខាភិបាល​ពិភពលោក​ខិត​ចូល​មក​ដល់​ ​អង្គការ​សុខភាពពិភពលោក​បាន​អំពាវនាវ​ឱ្យ​ទប់ស្កាត់​បញ្ហា​អយុត្តិធម៌​ផ្នែក​សុខាភិបាល​នា​ថ្ងៃទី​៦ ខែមេសា។​

អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញថា ​បាតុភាព​​អយុត្តិធម៌​ផ្នែក​​សេវាកម្ម​សុខាភិបាល​ ​ព្រម​ទាំង​ការ​ទទួល​បាន​ប្រាក់​ទុន​និង​ធនធាន​សម្រាប់​ប្រជាជន​ក្នុង​តំបន់​នានា​វា​ស្ថិត​មាន​ជា​យូរ​មក​ហើយ​។​ឧទាហរណ៍​ថា ​អាយុកាល​រំពឹង​ទុក​នៃ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ចំណូល​ទាប​ជាង​​ប្រទេស​ចំណូល​ខ្ពស់​​ចំនួន​១៦​ឆ្នាំ​។

ដើម្បី​កសាង​ពិភពលោក​ដែល​កាន់​តែ​យុត្តិធម៌​និង​ប្រកប​ដោយ​​សុខភាព​​ ​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​សេចក្តីផ្តួចផ្តើម​ប្រតិបត្តិធំៗ​ចំនួន​៥​​រួម​មាន​ ពន្លឿន​ការ​ទទួល​បាន​​បច្ចេកទេស​ទប់ទល់​នឹង​​ជំងឺកូវីដ​១៩​​ដោយ​យុត្តិធម៌​រវាង​ប្រទេស​នានា​ ​កសាង​សហគមន៍​ដែល​កាន់​តែ​មាន​សុវត្ថិភាព​ ​សុខភាព​និង​ប្រកប​ដោយ​បរិយាប័ន្ន ​ព្រម​ទាំង​​បង្កើន​ការ​កសាង​ប្រព័ន្ធ​ព័ត៌មាន​ស្តី​ពី​ទិន្នន័យ​​និង​សុខាភិបាល​​ជាដើម៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស