郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រកាន់ខ្ជាប់ស្មារតីឧស្សាហ៍ព្យាយាមនិងតស៊ូ ទីបំផុត កិច្ចការកាត់បន្ថយភាពក្រីក្រទទួលបានផលជោគជ័យ

2021-04-07 10:25:55 cri

ថ្ងែទី៦​  ខែមេសា ​​ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយ​សៀវ​ភៅ​ស​ស្តី​ពី​«ការ​អនុវត្តជាក់ស្តែងរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ»។ សៀវ​ភៅស​បាន​រំលឹក​ឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវដំណើរ​ដ៏​មហិមា​របស់​បក្សកុម្មុយនីស្តចិនក្នុង​ការ​សាមគ្គីគ្នា​និង​ដឹកនាំ​ប្រជា​ជន​ចិនប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិង​យក​ឈ្នះ​លើ​ភាព​ក្រី​ក្រ​ដាច់​ខាត​ក្នុង​រយៈពេល​១០០​ឆ្នាំកន្លងមក​ ​ ហើយ​បាន​ឆ្លុះ​បញ្ចាំង​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​សមិទ្ធិផល​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​ក្នុង​ការកាត់បន្ថយភាពក្រីក្រ​និង​ការ​ចូលរួម​ចំណែក​ចំពោះ​ពិភព​លោក​ ។​ ប្រការនេះ​បាន​បញ្ជាក់​ម្តង​ទៀត​នូវ​ទស្សនៈ​របស់​អ្នក​វិភាគ​មួយ​ចំនួន​ ពោល​គឺ​ការ​កាត់​បន្ថយភាពក្រីក្រដាច់ខាតរបស់ប្រទេស​ចិន​ជា​“គម្រោង​សិទ្ធិ​មនុស្ស​ធំ​បំផុត​នៅ​លើ​ពិភពលោក​”ផង ហើយ​ក៏​ជា​ “​ការ​អនុវត្ត​ជាក់​ស្តែង​លើ​វិស័យ​សិទិ្ធ​មនុ​ស្ស​ល្អ​បំផុត​”ទៀតផង ។

ដោយ​ឡែ​ក​ ឆ្នាំ​នេះ​ជា​ខួប​ទី​១០០នៃ​ការ​បង្កើត​បក្ស​កុម្មុយនិស្ត​ចិន​ ។ ចាប់​ពី​ត្រូវ​បាន​បង្កើត​ឡើងមក បក្ស​កុម្មុយនិស្ត​ចិន​ក៏ បាន​ចាត់​ទុក​កិច្ច​ការ​ស្វែង​រក​សុភមង្គល​របស់​ប្រជាជន​ចិន​និង​ការ​ស្តារ​ភាព​រុង​រឿង​របស់​ប្រជាជាតិ​ចិន​ ជា​ភារកិច្ច​របស់​ខ្លួន​ ។ ពី​ការ​បង្កើត​ប្រទេស​ចិន​ថ្មី​ដែល​យក​ប្រជាជន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដល់​ការ​អនុវត្ត​គោល​នយោបាយ​ធ្វើ​កំណែ​ទម្រង់​និង​បើក​ទូលាយ រហូត​ដល់​គ្រោង​ផែនការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដែល​ចែក​ជា​ដំណាក់​កាល​នីមួយៗ សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ប៉ុន្មាន​ជំនាន់​បាន​ប្រកាន់​ខ្ជាប់​ស្មារតី​ឧស្សាហ៍​ព្យាយាម​និង​តស៊ូ ខិត​ខំ​បំពេញ​ភារកិច្ចរហូត​ដល់​បាន​សម្រេច​បាន​នូវ​គោលដៅដោយ​ជោគជ័យ។

ជា​ពិសេស តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨មក  លោកស៊ីជីនភីង ​អគ្គលេខាធិ​ការ​នៃ​គណៈ​កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចាត់ចែងការងារដោយផ្ទាល់​ បក្សកាន់​អំណាច​ចិន​បាន​គ្រោង​យុទ្ធសាស្ត្រ​ជួយ​លុបបំបាត់ភាពក្រីក្រ​ដោយ​ចំគោលដៅ ដើម្បី​យកជ័យ​ជម្នះលើ​ការ​លុប​បំបាត់​ភាព​ក្រី​ក្រ​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជាង​គេ មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​គេ​និង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​ប្រវតិ្តសាស្ត្រ​មនុស្សជាតិ គិត​ជា​មធ្យម​ ជា​រៀង​រាល់​ឆ្នាំ​ មាន​មនុស្ស​ជាង​១០​លាន​នាក់​ដើរ​ចេញ​ផុត​ពី​ភាពក្រីក្រ ។ សៀវភៅស​បាន​ឧទេ្ទសនាម​ថា ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០ នៅ​ប្រទេស​ចិន​ ភូមិភាគ​ស្វយ័ត​ជនជាតិ​ភាគតិច​​ចំនួន​៥ ព្រម​និង​ខេត្ត​Guizhou ខេត្ត​​Yunnanនិង​ខេត្ត​Qinghai ដែល​មាន​ជន​ជាតិ​ភាគ​តិច​ស្នាក់​នៅច្រើន​បាន​កាត់​បន្ថយ​ប្រជាជន​ក្រីក្រ​សរុប​១៥លាន​៦​សែន​នាក់​ ជនជាតិ​ភាគតិច​ចំនួន​២៨​ដែលមាន​ប្រជាជន​តិចបង្គួរ សម្រេច​បាន​នូវ​ការ​បម្រះ​ខ្លួន​ចេញ​ពីភាព​ក្រីក្រ​ទាំង​អស់ ដោយ​ឡែក​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​ជិត​១រយលាននាក់​ដែល​សម្រេច​បាន​នូវ​ការ​បម្រះ​ខ្លួន​ចេញ​ពីភាពក្រីក្រ​ មាន​ចំនួន​៥០​ភាគ​រយ​ជា​ស្ត្រី ហើយ​បាន​បង្តើត​ដោយ​គ្រុង​ជ្រុង​ជ្រោយ​នូវ​របប​ផ្តល់​ប្រាក់ឧបត្ថម្ភកធនដល់​មនុស្ស​ចាស់​ជរាដែល​មាន​ការ​លំបាក​ខាង​សេដ្ឋកិច្ច​និង​គ្មាន​សមត្ថ​ភាព​ថែ​រក្សា​ខ្លួន​ឯង​ជាដើ​ម​ ដែលបាន​ផ្តល់​អនុ​គ្រោះដល់​មនុស្សចាស់​ជរា​ចំនួន​៣៦លាន​ ៨សែន​៩ម៉ឺន​នាក់​ ជនពិការ​ក្រីក្រ​ចំនួន​ជង​៧លាន​នាក់​សម្រេច​បាន​នូវ​ការ​បម្រះ​ខ្លួន​ចេញ​ពី​ភាពក្រីក្រ​តាម​ពេល​កំណត់ ជនពិការ​ចំនួន ១០​លាន​ ៦សែន​៦ម៉ឺន​៧ពាន់​នាក់​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​របប​ធានា​ជីវភាព​រស់​នៅ​​អប្បបរមា ល។ល ។ កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ប្រទេស​ចិន​ដើម្បី​លុប​បំបាត់​ភាពក្រីក្រ និង​ធានា​សិទ្ធិ​មនុស្ស​ទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់​ពិភពលោក​ទាំង​មូល​ ។ លោក Martin Jacques អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​សកល​វិទ្យាល័យ​ Cambridge នៃ​ប្រទេស​អង់គ្លេសបាន​វាយ​តម្លៃ​ថា ការ​លុប​បំបាត់​ភាពក្រីក្រ​ដាច់ខាត​ជា​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​មួយ​របស់​បក្ស​កុម្មុយនិស្តចិន​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខ​មាត់​របស់​ប្រទេស​ចិន​ ។

ក្នុង​បរិបទ​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​និង​មាន​បម្រែ​បម្រួល​មិន​ធ្លាប់​មាន​ក្នុង​មួយ​រយ​ឆ្នាំកន្លង​ទៅ ការ​អនុវត្ត​ដោយ​ជោគជ័យ​និង​បទពិសោធ​ន៍​ដ៏​មាន​តម្លៃ​របស់​ប្រទេ​សចិន​ក្នុង​ការ​កាត់​បន្ថយភាព​ក្រីក្រ បាន​រួម​ចំណែក​ផែនការ​ចិន​ក្នុងការ​កាត់​បន្ថយភាពក្រីក្រ​និង​អភិបាល​កិច្ចជា​សកល​ ហើយ​ក៏បាន​បំពេញ​បន្ថែម​កម្លាំង​ចលករ​របស់​ប្រទេស​ចិន​ក្នុង​ការ​ជំរុញ​​ការការពារ​សិទ្ធិ​មនុស្ស​នៅទូទាំង​ពិភពលោក​ផងដែរ ៕​

#CCFR Comment#បទវិភាគ៖ប្រកាន់ខ្ជាប់ស្មារតីឧស្សាហ៍ព្យាយាមនិងតស៊ូ ទីបំផុត កិច្ចការកាត់បន្ថយភាពក្រីក្រទទួលបានផលជោគជ័យ_fororder_1

#CCFR Comment#បទវិភាគ៖ប្រកាន់ខ្ជាប់ស្មារតីឧស្សាហ៍ព្យាយាមនិងតស៊ូ ទីបំផុត កិច្ចការកាត់បន្ថយភាពក្រីក្រទទួលបានផលជោគជ័យ_fororder_2

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស