王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង ៨.៤% នៅឆ្នាំ ២០២១

2021-04-07 10:58:20 cri

ថ្ងៃទី ៦ ខែ មេសា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយ《​របាយការណ៍​ថ្មី​បំផុត​ស្តីពី​ចក្ខុ​វិស័យ​នៃ​​សេដ្ឋកិច្ច​ពិភពលោក》ដោយព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​នឹងកើនឡើង ៦% នៅឆ្នាំ ២០២១ ចំណែកសេដ្ឋកិច្ចរបស់ប្រទេសចិន​នឹងកើនឡើង ៨.៤%​ ​ ។ ​អង្គភាពសេដ្ឋកិច្ចកើលូតលាស់នឹងកើនឡើង ៥.១%  ដោយឡែកទីផ្សារងើបឡើង​ថ្មី​និង​អង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍ​ន៍នឹងកើនឡើង ៦.៧% ។ 

​《​របាយការណ៍》នេះ​បានសម្គាល់ថា អនាគតនៃកំណើនសេដ្ឋកិច្ចពិភពលោក​ទាំង​មូលនៅតែមានភាពមិនប្រាកដប្រជាខ្ពស់ដដែល កត្តាចម្បងគឺអាស្រ័យលើសភាពវិវឌ្ឍ​នៃជំងឺCOVID-19 ​និងលទ្ធផល​នៃ​ការ​អនុវត្ត​​គោលនយោបាយ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស