王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារជូនលោកចូកូ វីដូដូប្រធានាធិបតីឥណ្ឌូណេស៊ីដើម្បីសម្តែងការសួរសុខទុក្ខចំពោះការកើតមានគ្រោះទឹកជំនន់និងការរអិលបាក់ដីភ្នំនៅឥណ្ឌូណេស៊ី

2021-04-07 10:07:12 cri

   លោក​ស៊ីជីនភីងប្រធានរដ្ឋចិនកាលពីថ្ងៃទី ៦ ខែមេសាបាន​​ផ្ញើសារជូនលោក​ចូកូ វីដូដូប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដើម្បីសម្តែងការ​សួរសុខទុក្ខចំពោះការកើត​មាន​គ្រោះ​ទឹក​ជំនន់និង​ការរអិលបាក់ដីភ្នំ​នៅឥណ្ឌូណេស៊ី។​ 

      ថ្លែងក្នុងសារលិតខិត ​លោកស៊ីជីនភីងបាន​លើកឡើងថា​ ​ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដែល​បាន​ទទួលដំណឹងថានៅ​ឥណ្ឌូរណេស៊ី​កើត​មាន​គ្រោះ​ទឹក​ជំនន់និង​ការរអិលបាក់​ដី​ភ្នំ​ ដែល​បណ្តាលឱ្យ​មាន​មនុស្ស​ជាច្រើន​នាក់ស្លាប់​និងរបួស​។​ ​ខ្ញុំសូមតាងនាម​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ ​ក៏ដូចជា​ក្នុង​នាម​ខ្លួន​ខ្ញុំផ្ទាល់​ សូម​ចូលរួមរំលែកទុក្ខយ៉ាង​ក្រៀមក្រំចំពោះជន​រង​គ្រោះ និង​សម្តែងការ​សួរ​សុខទុក្ខយ៉ាង​ស្មោះ​ចំពោះ​គ្រួសារជនរងគ្រោះនិងអ្នករង​របួស​។​

      សូមជម្រាបថា​ ​រដ្ឋបាលជាតិ​ទប់ទល់នឹងគ្រោះមហន្តរាយ​​ឥណ្ដូណេស៊ី​បាន​ប្រកាស​កាលពីថ្ងៃទី ៦ ខែមេសាថា​ ​ប៉ុន្មានថ្ងៃកន្លងទៅនេះ ​ធាតុអាកាស​អាក្រក់បំផុត​នៅខេត្ត​ Nusa Tengggaraភាគខាងកើត​ឥណ្ឌូណេស៊ីបានបណ្តាល​ឱ្យ​មនុស្សចំនួន​ ​១២៨​ នាក់​ស្លាប់​បាត់​បង់​ជីវិត​ និង​ ៧២ នាក់ទៀត​រងរបួស៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស