刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននៃប្រទេសជាច្រើនវាយតម្លៃខ្ពស់ចំពោះសៀវភៅសអំពី«ការអនុវត្តជាក់ស្តែងរបស់ចិនក្នុងការកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ»

2021-04-07 15:18:24 cri

    សៀវភៅសអំពី«ការអនុវត្ត​ជាក់​ស្តែង​របស់​ចិន​ក្នុងការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​មនុស្សជាតិ​»បាន​ចេញផ្សាយ​នា​ថ្ងៃទី​៦ ខែមេសា។​ឥស្សរជន​នៃ​ប្រទេស​ជា​ច្រើន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សៀវភៅស​នេះ ​ដោយ​យល់ឃើញថា​ ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន​ ​កិច្ចការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ ​ហើយបាន​​រួមចំណែក​ដ៏​សំខាន់​សម្រាប់​កិច្ចការ​កាត់បន្ថយភាពក្រីក្រ​នៅ​​ទូទាំង​ពិភពលោក​និង​ការ​វិវឌ្ឍរីកចម្រើន​​របស់​មនុស្សជាតិ​ ​បទពិសោធន៍​ដែល​មាន​ផលប្រយោជន៍​របស់​ប្រទេស​ចិន​គឺ​គួរឱ្យ​រៀន​សូត្រ​តាម​។​

នាយរងខុទ្ទកាល័យ​មជ្ឈិម​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​បាន​ថ្លែងថា​ ​ប្រទេស​ចិន​បាន​សម្រេច​គោលដៅ​លុបបំបាត់​ភាពក្រីក្រ​តាម​ពេល​កំណត់​ស្រប​នឹង​ពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ ​នេះ​បាន​បង្ហាញថា​ ​បក្ស​កុម្មុយនិស្ត​ចិន​ជា​គណបក្ស​មួយ​ដែល​បម្រើ​ប្រជាជន​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​​ ​សង្ឃឹមថា​ ​ប្រទេស​នានា​លើ​ពិភពលោក​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​បទពិសោធន៍​លុបបំបាត់​ភាពក្រីក្រ​របស់​ចិន​ ​ដើម្បី​ចាប់​ដៃ​រួមគ្នា​កសាង​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្សជាតិ​ដែល​គ្មាន​ភាពក្រីក្រ​​និង​មាន​ការ​​អភិវឌ្ឍរួម​​។

អ្នកនិពន្ធ​នៃ​កាសែត​PhilippineStar​បាន​លើក​ឡើង​ថា​ ​ការ​អនុវត្ត​ជាក់​ស្តែង​របស់​ប្រទេស​ចិន​បាន​បំផុស​គំនិត​​ដល់​ហ្វីលីពីន​​ ​ពោល​គឺ​ការ​លុបបំបាត់​ភាព​ក្រីក្រ​មិន​អាច​ឃ្លាត​​ពី​ការ​ដឹកនាំ​ដ៏មុតមាំ​ ​កម្លាំង​រួម​សាមគ្គី​របស់​ប្រជាជន​និង​ការ​ប្តេជ្ញាចិត្តខាង​ធ្វើ​​​កំណែ​ទម្រង់​​នោះ​ឡើយ​។

បញ្ញវន្ត​សិក្សាស្រាវជា្រវ​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន-អាស៊ាន​បាន​ថ្លែងថា​ ​សៀវភៅ​ស​នេះ​បាន​ធ្វើ​ឱ្យ​យើង​មើល​ឃើញថា​ ​ប្រទេស​ចិន​បាន​ប្រកាន់​ខ្ជាប់​ការ​បើកទូលាយ​និង​បរិយាប័ន្ន ​ខិតខំ​អភិវឌ្ឍ​ដើម្បី​ភាព​រុងរឿង ​ព្រម​ទាំង​រីករាយ​រួម​សហការ​ជា​មួយប្រទេស​ដទៃ​ដើម្បី​រួមគ្នា​កសាង​ពិភពលោក​កាន់​តែ​ល្អ​ប្រសើរ​៕
 

អ្នកបកប្រែ:刘妍
ប្លុកពិសេស