王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន៖ ភាគីចិនគាំទ្រគណៈកម្មាធិការចម្រុះនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ចាប់ដំណើរការរបៀបវារៈពីរ ដើម្បីសម្រេចឱ្យបានឆាប់នូវការជំរុញឱ្យអាមេរិកនិងអ៊ីរ៉ង់អនុវត្តកិច្ចព្រមព្រៀងឡើងវិញ

2021-04-07 15:17:47 cri

      ថ្ងៃទី​៦ ខែមេសា​ ​កិច្ចប្រជុំថ្នាក់អនុរដ្ឋមន្រ្តីនៃគណៈកម្មាធិការ​ចម្រុះនៃ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ស្តីពី​បញ្ហា​​នុយក្លេអ៊ែរ​អ៊ីរ៉ង់បាន​បើកធ្វើ​នៅក្រុងវីយែនប្រទេសអូទ្រីស ដើម្បី​ពិភាក្សា​អំពីបញ្ហា​ជំរុញឱ្យអាមេរិកនិង​អ៊ីរ៉ង់អនុវត្តកិច្ចព្រមព្រៀងឡើងវិញ។

      កិច្ចប្រជុំលើកនេះធ្វើ​ឡើងក្រោមអធិបតីភាពរបស់​លោក​អគ្គលេខាធិការរងនៃ​សេវាប្រតិបត្តិជាមួយ​បរទេស​នៃសហភាពអឺរ៉ុប​ ​និងមានការចូលរួម​ពី​អនុរដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់​ ​និង​សមភាគីរុស្ស៊ី ​អង់គ្លេស​ បារាំង​និង​អាល្លឺម៉ង់​ជាដើម​។​ ​លោក​វ៉ាងឈួន​ ​តំណាងចិនប្រចាំជា​អចិន្ត្រៃយ៍នៅ​អង្គការសហប្រជាជាតិ​ក៏មាន​វត្តមានផងដែរ​។​

      លោក​វ៉ាងឈួន​បាន​ថ្លែងថា​ ​អតីតរដ្ឋាភិបាល​អាមេរិក​បាន​ដកខ្លួនចេញពីកិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​ស្តីពី​បញ្ហា​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ដោយ​ឯកតោភាគី ព្រមនិង​ដាក់សម្ពាធ​ក្នុង​កម្រិត​អតិបរមា​ទៅលើអ៊ីរ៉ង់​ ​វាគឺ​ជាដើមហេតុ​នៃ​ការកើតមា​នភាពតានតឹងជាបន្តបន្ទាប់​នៃស្ថានការណ៍​នុយក្លេអ៊ែរអ៊ីរ៉ង់​។​ ភាគីចិនសូមគាំទ្រ​គណៈកម្មាធិការ​ចម្រុះចាប់ដំណើរការ​របៀបវារៈពីរ ដើម្បីសម្រេចឱ្យបាន​ឆាប់​នូវ​ការ​ជំរុញឱ្យអាមេរិកនិង​អ៊ីរ៉ង់អនុវត្តកិច្ច​ព្រមព្រៀង​ឡើងវិញ

      លោកវ៉ាងឈួនបន្ថែមទៀតថា​ ​ភាគីចិនប្រឆាំង​យ៉ាង​ដាច់ខាតចំពោះ​វិធានការ​ដាក់​ទណ្ឌកម្ម​ដោយឯកតោភាគីដែលមិនស្របច្បាប់ទាំងអស់របស់អាមេរិក​ ​ហើយចិន​នឹង​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍ស្របច្បាប់របស់ខ្លួន​យ៉ាង​មុតមាំ​។ ​មិនថា​ការដាក់ទណ្ឌកម្ម​មិនស្រប​ច្បាប់​របស់អាមេរិកទៅលើ​អ៊ីរ៉ង់​ក្តី ​ឬ​ចំណាត់កា​ររបស់​អាមេរិកដែល​សំដៅ​ចំពោះ​តួអង្គនិងបុគ្គលនៃភាគីទី៣​ ក្នុងនោះ​ បូករួមទាំងប្រទេសចិនផង​ក្តី  គឺសុទ្ធតែត្រូវលុប​ចោល​ភ្លាម៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស