邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi# ប្រមូលផ្តុំគ្រាប់ពូជចំនួន ៤០លានគ្រាប់ដើម្បីកសាងអនាគត

2021-04-06 16:38:16

#AboutXi# ប្រមូលផ្តុំគ្រាប់ពូជចំនួន ៤០លានគ្រាប់ដើម្បីកសាងអនាគត_fororder_1522736950564_178

នេះជា​រឿង​រ៉ាវ​អំពី​ការរុករក​និង​សាបព្រួស​​ក្តីសង្ឃឹម​។

“ ហ្សែនមួយអាចសង្គ្រោះ​ប្រទេស​មួយ គ្រាប់ពូជមួយគ្រាប់​អាចផ្តល់ផលប្រយោជន៍ដល់ជីវិត​រាប់​មិន​អស់ ” ។ លោក ជុងយ៉ាង​(Zhong Yang)  ​សាស្ត្រាចារ្យ​ជីវ​វិទ្យា​នៃ​សកលវិទ្យាល័យ​ហ្វូតាន ​ (Fudan University) ​របស់ប្រទេសចិន ​​តែងតែ​លើកឡើងបែបនេះ​​កាលពី​លោកនៅមានជីវិត​​។​​​

តំបន់ខ្ពង់រាបQinghai-Xizang​​ ​ដ៏ធំ​​ល្វឹងល្វើយ​​​ ​​ត្រូវ​គេ​សម្គាល់ថា​ជា​"តំបន់ហាមឃាត់" នៃ​ការ​រុករក​​រុក្ខជាតិ។ ​​អ្វី​ដែល​លោក ជុងយ៉ាង ​ធ្វើ​​គឺ​​បូក​សរុប​ប្រភេទ​​រុក្ខជាតិ​​​នៅ​ក្នុង​តំបន់ខ្ពង់រាបQinghai-Xizang​​។​​

ក្នុងអំឡុងពេល ១៦ ឆ្នាំ​​ លោក ជុងយ៉ាង​  បាន​​​នាំ​​សិស្ស​​របស់​ខ្លួន​​​ខិតខំ​ធ្វើដំណើរ​​ចម្ងាយ​ជាង ៥ សែនគីឡូម៉ែត្រ ​​​ប្រមូល​​បាន​គ្រាប់ពូជ​​​​នៃ​រុក្ខជាតិ​​ជាង​១០០០​ប្រភេទ ​ចំនួន​ជាង​ ​៤០ ​លាន​គ្រាប់។ បច្ចុប្បន្ននេះ គ្រាប់ពូជទាំងនេះ​កំពុង​​​​ស្តុក​​នៅ​ក្នុង​ឃ្លាំងទឹកកក​   ដែលនឹង​​រីកលូតលាស់​​នៅ​ចន្លោះ​ពី​​​​៨០​ទៅ១២០ឆ្នាំ​ក្រោយ។​

#AboutXi# ប្រមូលផ្តុំគ្រាប់ពូជចំនួន ៤០លានគ្រាប់ដើម្បីកសាងអនាគត_fororder_360截图20210406161815896

យប់មួយនាឆ្នាំ២០១៦ ​​​នៅ​​ក្រុងឡាសា ​ ភូមិភាគ​ស៊ីហ្សាំង​ ។ ​ដូចពេលធម្មតា​  ​លោក ជុងយ៉ាង​បាន​លេប​ ថ្នាំ​​​​បញ្ចុះ​សម្ពាធ​ឈាម ​និង​​ថ្នាំបញ្ចុះ​ជាតិខ្លាញ់ក្នុងឈាម​​រួចហើយ​បាន​បើក​កំព្យូរទ័រ​ចាប់ផ្តើម​សរសេរ​លិខិត​ស្នើ​សុំ​​ទៅ​តំបន់​​ស៊ីហ្សាំង​​ដោយ​​ស្មគ្រចិត្ត​​ជាលើកទីបី   ​។​លោក​​​យល់ឃើញថា​   តំបន់​នោះ​ត្រូវការ​​ជា​ចាំបាច់​​នូវ​​បុគ្គលិក​​ការ​អប់រំ​​​ផ្នែក​ជីវ​វិទ្យា​​​។​

#AboutXi# ប្រមូលផ្តុំគ្រាប់ពូជចំនួន ៤០លានគ្រាប់ដើម្បីកសាងអនាគត_fororder_360截图20210406161833295

ការខិតខំធ្វើការ​​នៅ​តំបន់ខ្ពង់រាប​​ជា​យូរខែយូរឆ្នាំ​​​បាន​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​របស់​លោក ជុងយ៉ាង ​​។ ​នាថ្ងៃទី២ខែឧសភា ឆ្នាំ២០១៥ លោកស្រាប់តែ​​កើត​ជំងឺ​ហូរឈាមក្នុងខួរក្បាល​​  ។​ចេញពីបន្ទប់​ ICU​មិនដល់​កន្លះឆ្នាំផង   ក៏លោក​បាន​លួច​ទៅ​ស៊ីហ្សាំង​ធ្វើការ​ទៀត​។ ​លោកបាន​​និយាយ​ជាមួយ​ភរិយា​ថា​៖ ​​ “ ​​ទោះ​បី​​ខ្ញុំ​មិននៅ​ ​​ ​កូនសិស្ស​​ក៏​​​នឹង​បន្ត​ធ្វើ​​ការ​ស្រាវជា្រវ​ទៀត​។  ​ខ្ញុំ​ចង់​​បណ្តុះបណ្តាល​​​​ក្រុម​បណ្ឌិត​ជា​ធនធាន​មនុស្ស​​ជំនាញ​ខ្ពស់​​សម្រាប់​​ការងារ​អភិវឌ្ឍ​ស៊ីហ្សាំង​។​​” ​​   ក្រោម​ការជំរុញ​របស់​លោក ​​សកលវិទ្យាល័យ​ស៊ីហ្សាំង បាន​បង្កើត​កំណត់ត្រា​​ទីមួយ​ជា​ច្រើន ​ជាពិសេស​ការ​ស្រាវជ្រាវ​ជីវចម្រុះ​ដែល​​​ល្បីឈ្មោះ​​លើ​ឆាក​អន្តរជាតិ។​​​​

#AboutXi# ប្រមូលផ្តុំគ្រាប់ពូជចំនួន ៤០លានគ្រាប់ដើម្បីកសាងអនាគត_fororder_360截图20210406161850023

នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧  ​ពេល​ជិះឡានធ្វើដំណើរទៅ​បណ្តុះបណ្តាល​មន្ត្រី​មកពី​តំបន់​ជនជាតិ​ភាគតិច  ​​​លោក ជុងយ៉ាង ​បាន​​រង​គ្រោះថ្នាក់​ចរាចរណ៍  ​ជីវិត​​បាន​លោក​​បាន​បញ្ចប់​ក្នុង​អាយុ​ ៥៣ ឆ្នាំ។​​  សំឡេង​របស់​លោក​​នៅតែ​ស្ថិត​នៅ​ក្បែរ​ត្រចៀក​​របស់​អ្នក​ទាំង​ឡាយ៖ “ ​មិនថា​​ជីវិត​ណា​មួយ​ក៏ដោយ​​ក៏​នឹង​ត្រូវ​​បញ្ចប់​នៅថ្ងៃណាមួយ​  ក៏ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ភ័យខ្លាច​ទេ។​​ សិស្ស​របស់​ខ្ញុំ​នឹង​បន្ត​​ពង្រីក​មាគ៌ា​​វិទ្យាសាស្ត្រ   ​ចំណែក​គ្រាប់ពូជ​ដែល​យើង​ខ្ញុំ​​បាន​ប្រមូល​ទុក​ ​នឹង​លូតលាស​នៅ​ថ្ងៃណាមួយ​នៅ​​រាប់រយឆ្នាំ​​ក្រោយ​  ​​​ ចាំដល់ពេលនោះ ​​មិនដឹង​ថា​​នឹងអាច​​ជួយ​មនុស្ស​ចំនួន​ប៉ុន្មាន​​ឱ្យ​សម្រេច​ក្តីសុបិន៕​”  ​​​​

 

#AboutXi# ប្រមូលផ្តុំគ្រាប់ពូជចំនួន ៤០លានគ្រាប់ដើម្បីកសាងអនាគត_fororder_360截图20210406161910758

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស