邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi# បុណ្យឆេងម៉េង រួមគ្នាស្វែងយល់ពីកំណាព្យចិនបុរាណស្តីអំពីការធ្វើគារវកិច្ចចំពោះវីរជន--天地英雄气,千秋尚凛然

2021-04-02 11:08:42

បុណ្យឆេងម៉េង​​ជា​ថ្ងៃ​បុណ្យ​​​ប្រពៃណី​​របស់​ប្រទេស​ចិន​ ​ដែល​តាម​ទម្លាប់​នឹង​​សែន​កុងម៉ា​​​ដើម្បី​​រំលឹក​​​បុព្វការីជន​​។​ខាងក្រោមនេះ ​សូម​ពន្យល់​ពី​ឃ្លា​កំណាព្យ​​ចិន​បុរាណ​​ដ៏​ល្បី​​មួយ  ​​ស្តីពី​ការធ្វើ​គារវកិច្ច​ចំពោះ​វីរជន​ ៖

 

tiān dì yīng xióng qì ,qiān qiū shàng lǐn rán

天地英雄气,千秋尚凛然

 

 

ដកស្រង់​ពី​កំណាព្យ​ ​«蜀先主庙»  (នឹករំលឹក​លីវប៊ី  ​/At the Temple of Liu Bei  ) ​និពន្ធ​ដោយ​លោក លីវ យូស៊ី (Liu Yuxi) នៃរជ្ជកាល​​ថាំង (Tang Dynasty)។

 

      មានន័យថា ៖ ​ស្មារតី​វីរជន​​នៅ​ពាសពេញ​មេឃនិង​ដី ​​ទោះ​បាន​កន្លងផុតទៅ​​រាប់រយឆ្នាំ​ហើយ​​ក្តី​ ​​ក៏​​ត្រូវគេ​​គោរព​សរសើរ​ជាប់​រហូត។​ 

      កំណាព​នេះ​​ត្រូវ​បាន​​ចេញផ្សាយ​​នៅប្រហែល​គ.ស.​​ឆ្នាំ​ ៨២១ ​។ ​វីរជន​ដែល​កំណាព្យ​​បាន​លើកឡើង​គឺ​សំដៅលើ​​ លីវប៉ី  ​​​ក្នុង​សម័យ​​សាមកុក​។ ​លីវប៉ី  ​កើត​​ក្នុង​​គ្រួសារ​ក្រីក្រ​ ឋានៈទាប ​​​តែ​នៅទី​បំផុត​​​បាន​ចែក​ទឹកដីចិន​បុរាណ​ជា​មួយ​​ ឆាវឆាវ ​និង​​ សូនឈួន  ​​​ ​ឆាកជីវិត​របស់​គាត់​​បាន​បង្ហាញ​ពី​​គុណ​​តម្លៃ​​នៃ​ឆន្ទៈ​​របស់​​វីរជន​។ ​​ឃ្លា​មួយ​នេះ​​បង្ហាញ​​ពី​​ការកោតសរសើរ​ខ្លាំង​ចំពោះ​​ស្មារតី​វីរជន​​។​​

 

ស្មារតី​វីរជន​​នៅ​ពាសពេញ​មេឃនិង​ដី ​​ទោះ​បាន​កន្លងផុតទៅ​​រាប់រយឆ្នាំ​ហើយ​​ក្តី​ ​​ក៏​​ត្រូវគេ​​គោរព​សរសើរ​ជាប់​រហូត។ ​ប្រជាជាតិ​ដ៏​មាន​ក្តីសង្ឃឹម​ ​ មិន​ត្រូវ​បំភ្លេច​​វីរជន​របស់​ខ្លួនទេ ​​ ​ប្រទេសជាតិ​ដ៏​មាន​អនាគត​មិន​ត្រូវ​គ្មាន​​អ្នក​​ឈានមុខ​នោះ​ឡើយ​។

 

      លោក ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​គោរព​និង​​មាន​គារវកិច្ច​ខ្លាំង​​ចំពោះ​​​វីរជន​។ ​ជាច្រើន​ឆ្នាំ​កន្លង​ទៅនេះ  ​​ក្នុង​​ឱកាស​​បុណ្យ​ឆេងម៉េង ​​ ​​លោកតែងតែ​ទៅ​សំដែង​សេចក្តីគោរព​​ចំពោះ​វីរជន​ដែលបាន​ពលីជីវិត​ ​ក្នុង​សកម្មភាព​ខុសៗគ្នា ​លោក​ក៏​តែងតែ​សង្កត់ធ្ងន់ថា ៖ ​យើង​ត្រូវ​គោរព​វីរជន​ ​គាំពារ​វីរជន ​រៀនសូត្រ​តាម​វីរជន​  ​ស្រឡាញ់​វីរជន។

     តើ​នរណា​ជា​វីរជន​ក្នុង​ដួងចិត្ត​របស់​លោកស៊ីជីនភីង?

     ពោលគឺ៖ អ្នក​ទាំងឡាយ​​ណា​ដែល​បាន​ពលីជីវិត​ដើម្បី​ដណ្តើម​​ឯករាជ្យជាតិ​និង​​រំដោះប្រជាជាតិ  ​អ្នកទាំងឡាយ​ណា​​ដែល​​បានតស៊ូ​យ៉ាង​អង់អាចក្លាហាន​ដើម្បី​ឱ្យ​ប្រជាជាតិ​អាច​ចេញផុតពី​ការគ្រប់គ្រង​របស់​ពួក​​អាណានិគម​​និង​ការឈ្លានពាន​ពី​​កម្លាំង​ខាងក្រៅ​  ​អ្នកទាំងឡាយ​ណា​ដែល​បាន​ជួយ​ត្រួសត្រាយ​មាគ៌ា​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ប្រទេសជាតិ​។

      តាមពិត ​វីរជន​គឺ​នៅ​ក្បែរ​យើង​ ​កាលណា​ប្រទេស​ជាតិ​​ត្រូវការ​ អ្នកដែល​​បាន​​ខិតខំ​បំពេញ​​ការងារ​​ជា​​ប្រចាំ​​នៅ​កន្លែង  ​បាន​ចេញមុខ​នៅគ្រា​លំបាក ​ក៏​ដូច​មនុស្ស​​ទាំង​​​​ឡាយ​​ ​ ​ដែលបាន​ចូលរួម​គាំទ្រ​ការប្រយុទ្ធប្រឆាំង​នឹងជំងឺ​ឆ្លង​នា​ពេល​បច្ចុប្បន្ន​នេះ ​សុទ្ធតែជា​វីរជន​។ ​

      វីរជន​ជា​​ឆ្អឹង​ខ្នង​នៃ​ប្រជាជាតិ ​។ ​ហើយ​ស្មារតី​របស់​វីរជន​នឹង​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​​ឱ្យ​យើង​បន្ត​ឈានទៅមុខ៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស