李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងអញ្ជើញ​ទៅ​សួរ​សុខទុក្ខ​តំណាង​នៃ​មជ្ឈដ្ឋាន​សុខាភិបាល​និង​ឱសថព្រមនឹង​​មជ្ឈដ្ឋាន​អប់រំ​ដែល​ចូលរួមកិច្ច​ប្រជុំ​លើកទី​ ៤ នៃ​មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយប្រជាជនទូទាំងប្រទេស​ចិន​នីតិកាល​ទី ១៣

2021-03-07 14:35:48

កាលពី​រសៀលថ្ងៃទី ៦ ខែមីនា  លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តចិន ប្រធាន​រដ្ឋ​និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម​ចិន​បានអញ្ជើញ​ទៅ​សួរ​សុខទុក្ខ​តំណាង​នៃ​មជ្ឈដ្ឋាន​សុខាភិបាល​និង​ឱសថព្រមនឹង​​មជ្ឈដ្ឋាន​អប់រំ​ដែល​ចូលរួមកិច្ច​ប្រជុំ​លើកទី​ ៤ នៃ​មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយប្រជាជនទូទាំងប្រទេស​ចិន​នីតិកាល​ទី ១៣ ព្រមទាំងចូលរួម​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​ស្តាប់​មតិ​យោបល់​និង​សំណើ​ផងដែរ ។

លោកស៊ីនជីនភីង​បានគូស​បញ្ជាក់​ថា ត្រូវ​តែតម្កល់​​ទុក​ការ​គាំពារ​សុខភាព​របស់​ប្រជាជន​ជា​អាទិភាព​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ ប្រកាន់ខ្ជាប់​នូវ​សុខុមាលភាព​សាធារណៈនៃ​កិច្ច​ការ​សុខាភិបាល​ជា​មូល​ដ្ឋាន​ ផ្តោត​លើ​ជំងឺ​កាចសាហាវ​និង​បញ្ហា​សំខាន់​ៗ​ដែល​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ពន្លឿន​ការអនុវត្ត​សកម្មភាព​​ចិន​សុខភាព ពង្រឹង​និង​ពង្រីក​បណ្តាញ​ការពារ​សុខភាព​ជា​សាធារណៈរបស់​រដ្ឋ​ ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់នៃមន្ទីរពេទ្យ​រដ្ឋ ​ ដើម្បី​ផ្តល់​សេវាកម្ម​សុខាភិបាល​គ្រប់​ជ្រុង​ជ្រោយនិង​គ្រប់ពេល​វេលា​ជូន​ប្រជាជន​ ។ ប្រទេស​ចិន​ត្រូវ​អនុវត្តគោលលំនាំ​ផ្នែក​កាអប់រំរបស់គណបក្សដោយ​គ្រប់​ជ្រុងជ្រោយ​ ប្រកាន់​ខ្ជាប់​នូវ​ការ​អប់រំ​បែប​សង្គម​និយម ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ធ្វើ​ការ​អប់រំ​ជា​សាធារណៈ ខិតខំប្រឹងប្រែង​ដើម្បី​បង្កើតប្រព័ន្ធ​អប់រំ​សាធារណៈជាមូល​ដ្ឋាន​ដែល​ប្រកបដោយ​គុណភាពល្អ​និង​តុល្យភាព​ បង្កើតប្រព័ន្ធ​អប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់​ដែល​ធ្វើ​ឱ្យ​​ប្រជាជនពេញចិត្ត​​ ដើម្បី​បណ្តុះ​បណ្តាល​អ្នក​កសាង​​និង​អ្នក​បន្តវេន​នៃ​សង្គម​និយម​ដែល​ទទួល​បាន​ការ​អភិវឌ្ឍគ្រប់​ជ្រុង​ជ្រោយ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស