孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការធ្វើឱ្យរបបបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹតភាពធ្វើឱ្យកម្លាំងបង្កចលាចលនៅហុងកុងគ្មានច្រកចេញនៅហុងកុងទាំងស្រុង

2021-03-06 14:51:57 cri

#CCFR Comment#បទវិភាគ៖ការធ្វើឱ្យរបបបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹតភាពធ្វើឱ្យកម្លាំងបង្កចលាចលនៅហុងកុងគ្មានច្រកចេញនៅហុងកុងទាំងស្រុង_fororder_1

    តាមការផ្សាយ​ដំណឹងនៃ​ប្រព័ន្ធ​សារព័ត៌មាន​តំបន់ហុងកុង​កាលពីថ្ងៃ​ទី៤ខែមីនា​ឱ្យបានដឹងថា ​ជំពូកជន​បង្ក​ចលាចល​នៅហុងកុង​​ចំនួន៤៧​នាក់​ក្នុងនោះ ​បូករួមទាំង​លោក ​Benny​ Dai ​Yao ​Ting ជាដើម​បានត្រូវចោទ​ប្រកាន់​ពីបទឃុបឃិតគ្នា​ដើម្បីធ្វើ​វិទ្ធង្សនារដ្ឋអំណាច​ប្រទេសជាតិ​ដោយសារ​ជាប់សង្ស័យ​ពីបទល្មើសនឹង​ច្បាប់សន្តិសុខ​ជាតិនៅ​ហុងកុង​ ។ ថ្ងៃដដែល ​សភាតំណាង​ប្រជាជនទូទាំង​ប្រទេសចិន​បានប្រកាស​របៀបវារៈ​សំខាន់មួយ​គឺពិនិត្យ​ពិភាក្សាអំពី 《សេចក្តីព្រាង​ច្បាប់នៃ​សេចកក្តី​សម្រេចចិត្ត​ស្តីពី​ការធ្វើឱ្យ​របបបោះឆ្នោត​តំបន់រដ្ឋបាល​ពិសេសហុងកុង​មានសុក្រឹតភាព​នៃសភាតំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន》 ។​ នេះគឺ​មានន័យថា ​រដ្ឋាភិបាលចិនបាន​តាំងចិត្ត​ប្តេជ្ញា​កែប្រែ​ពីឫសគល់​នូវក្បួនច្បាប់​នយោបាយនៃ​តំបន់ហុងកុង​ជាយូរណាស់​មកហើយ ​ដើម្បីនាំឱ្យ​អ្នកប្រឆាំង​រដ្ឋាភិបាល​មជ្ឈិមនិង​បង្កចលាចល​នៅហុងកុង​គ្មានច្រកចេញ​នៅហុងកុង​ទាំងស្រុង ។

    ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​មនុស្សមួយចំនួន​ដែល​អួតអាងថា ​ខ្លួនជា​ “អ្នកគ្រប់គ្រង​តំបន់ហុងកុង”​ បាន​ប្រព្រឹត្ត​អំពើល្មើស​ច្បាប់ដែលប្រឆាំង​រដ្ឋាភិបាល​មជ្ឈិមនិង​បង្កចលាចល​នៅហុងកុង​យ៉ាងគឃ្លើន​ ។ ពួកគេ​ញុះញង់​ការបោះឆ្នោត​ លួចអាសនៈក្នុង​ស្ថាប័ន​ដូចជា​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិនិង​គណៈកម្មាធិការ​បោះឆ្នោត​ប្រធានរដ្ឋបាល​ហុងកុងជាដើម​ ។ ​ពីការផ្សព្វផ្សាយ​គំនិតខុសឆ្គងស្តីពី​ការចង់ឱ្យហុងកុង​ឯករាជ្យ​ ប្រមាថ​ប្រទេសជាតិ​និងជនជាតិ ​រហូតដល់​ការបដិបក្ខនឹង​ការគ្រប់គ្រងនៃ​រដ្ឋាភិបាលមជ្ឈិមនិង​រំលោភបំពាន​ខ្សែបន្ទាត់​ក្រហមនៃ​គោលការណ៍​ “ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ​” ពីការខិតខំធ្វើឱ្យ​អង្គការ​នីតិប្បញ្ញត្តិនៃ​តំបន់រដ្ឋបាល​ពិសេស​ធ្លាក់ក្នុង​ភាពជាប់គាំង​ ​រារាំងមិនឱ្យ​រដ្ឋបាល​តំបន់រដ្ឋបាល​ពិសេសអនុវត្ត​គោលនយោបាយ​តាមច្បាប់ ​រហូតដល់​ញុះញង់ ​រៀបចំនិង​ចូលរួម​សកម្មភាព​អំពើហិង្សា​ជាដើម​​ ល។ល​ ហេតុអ្វីបានជា​ប្រភពចលាចល​នៃតំបន់ហុងកុង​និងជា​ពួកឧទ្ទាមដែល​បំផ្លិចបំផ្លាញ​ដល់ផលប្រយោជន៍​របស់​ប្រទេសជាតិ​ទាំងនេះ​អាចប្រព្រឹត្ត​អំពើ​ហិង្សាដោយ​រលូន?​បញ្ហាសំខាន់​មួយគឺដោយ​មកពីរបបបោះឆ្នោត​នៃតំបន់ហុងកុង ។

    តំបន់ហុងកុង​កំពុងឋិតក្នុង​ដំណាក់កាលគន្លឹះ​សម្រាប់​ផ្លាស់ប្តូរ​ពីចលាចលទៅ​កាន់​ស្ថិរភាព​​ ការប្រកាន់ខ្ជាប់​ការអនុវត្ត​ជាក់ស្តែងនូវ​គោលការណ៍​ជាមូលដ្ឋាន​ស្តីពី​ “អ្នកស្នេហា​ជាតិគ្រប់គ្រង​ហុងកុង​”និងបំពេញ​បន្ថែមចន្លោះ​ខ្វះខាតនៃ​របបបោះឆ្នោតនៃតំបន់​ហុងកុង​ជាភារកិច្ច​សំខាន់បំផុត​នាពេលបច្ចុប្បន្ននេះ​ ។ ​ជាច្រើន​ឆ្នាំកន្លងទៅនេះ​ កម្លាំងប្រឆាំងចិន​និងបង្ក​ចលាចល​នៅហុងកុង​បាន​ឃុបឃិតគ្នា​ជាមួយ​កម្លាំង​បរទេស​ ប៉ុនប៉ង​ដណ្តើមយក​អំណាច​គ្រប់គ្រង​តំបន់ហុងកុង ​ពួកគេមាន​គោលដៅ​ជាក់ច្បាស់ផង​ហើយក៏មាន​សកម្មភាព​ជាក់ស្តែង​ផងដែរ ​។ ចំពោះ​អ្នកស្ទុះ​ទៅមុខនៃ​កម្លាំងប្រឆាំង​ប្រទេសចិន​ទាំងនេះ ​ចាំបាច់​ត្រូវចាត់​វិធានការ​យ៉ាង​ប្រាកដប្រជា​និងប្រកប​ដោយ​ប្រសិទ្ធិភាព​ដើម្បីរារាំង​កុំឱ្យពួកគេ​​ចូលក្នុង​ប្រព័ន្ធ​គ្រប់គ្រង​នៃតំបន់​រដ្ឋបាលពិសេស​តាមរយៈ​ការបោះឆ្នោត​ ធ្វើឱ្យពួកគេគ្មាន​ច្រកចេញ​នៅហុងកុង​ទាល់តែសោះ ។

    ប្រសិនបើអាច​និយាយបានថា​ ច្បាប់សន្តិសុខ​ជាតិដែល​ចាប់ផ្តើម​អនុវត្ត​នៅហុងកុង​នៅឆ្នាំ២០២០​បានការពារ​សន្តិសុខជាតិ​នៃតំបន់ហុងកុង​ នោះ ​កំណែទម្រង់​នៃរបបបោះឆ្នោត​គឺអាចធានា​ឱ្យអំណាច​សាធារណៈនៃ​តំបន់ហុងកុង​នៅពេលអនាគត​ត្រូវក្តាប់ជាប់​ក្នុងកណ្តាប់ដៃ​របស់​អ្នកស្នេហាជាតិ​ ប្រការទាំងពីរ​នេះបាន​ធ្វើឱ្យ​មាន​សុក្រឹតភាព​នូវមូលដ្ឋាន​នៃ ​“ប្រទេសមួយ​​ប្រព័ន្ធ​គ្រប់គ្រងពីរ​” ។ “ប្រទេសមួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ​”នៃតំបន់​ហុងកុង​ត្រូវលើកកម្ពស់​លំដាប់ថ្នាក់ពី​យុគសម័យ​១.០ដែល​មានភាព​អវិជ្ជមាន​ អសកម្ម ​និងបែកបាក់គ្នា​ឈានចូលក្នុង​យុគសម័យ​២.០ដែល​មានភាព​វិជ្ជមាន ​ម្ចាស់ការនិង​ស៊ីសង្វាក់គ្នា ។

#CCFR Comment#បទវិភាគ៖ការធ្វើឱ្យរបបបោះឆ្នោតនៃតំបន់ហុងកុងមានសុក្រឹតភាពធ្វើឱ្យកម្លាំងបង្កចលាចលនៅហុងកុងគ្មានច្រកចេញនៅហុងកុងទាំងស្រុង_fororder_2

    “ពិតមែនតែ​បានស្លៀក​សំលៀកបំពាក់​បែបប​ស្ចិមប្រទេស​ក៏ដោយ​ ក៏ប៉ុន្តែ​ចិត្តរបស់ខ្ញុំ​នៅតែ​ស្រឡាញ់​ប្រទេសចិន​ដដែល ​”បទចម្រៀង​ដែលមាន​ចំណងជើងថា 《បេះដូងចិន​របស់ខ្ញុំ》​បានបង្ហាញពី​មនោសញ្ចេតនា​ស្រឡាញ់​មាតុប្រទេសចិន​យ៉ាង​ជ្រាលជ្រៅ​របស់​បងប្អូនរួម​ជាតិតំបន់ហុងកុង​ ​។ ​ជឿជាក់ថា ​អ្នកក្រុងហុងកុង​ភាគច្រើន​ដាច់ខាត​សុទ្ធតែនឹង​ឈរនៅ​ម្ខាងត្រឹមត្រូវ​ក្នុងប្រវត្តិសាស្ត្រ​ហើយរួម​សាមគ្គីគ្នា​ខិតខំប្រឹងប្រែង​ ដើម្បីនាំឱ្យ​“ប្រទេសមួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ”​រីកចម្រើនដោយ​នឹងនរនិង​យូរអង្វែង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស