邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំ២០២០ ​ប្រទេសចិន​បាន​បន្ថែម​ឱកាស​ការងារ​​ថ្មី​នៅ​ទីក្រុង​និង​ជនបទ​ចំនួន​ 1186 ​ម៉ឺន​នាក់

2021-03-05 15:47:51

​លោក​លី ខឺឈាង នាយករដ្ឋមន្រ្តី​ចិន​បាន​គូសបញ្ជាក់​នៅ​​ក្នុង​​របាយការណ៍​ការងារ​រដ្ឋាភិបាល​​​ថ្ងៃទី៥ ខែមីនា​ឆ្នាំ២០២១​ថា   ​ប្រឈម​នឹង​​ការវាយ​ប្រហារ​ដ៏​កម្រ​ក្នុង​ប្រវត្តិសាស្ត្រ​នា​ឆ្នាំ​២០២០ ​​ប្រទេសចិន​​បាន​​ចាត់ទុក​​ការផ្តល់​ឱកាស​ការងារ​ជា​ភារកិច្ចចម្បង​ដើម្បី​​ធានា​​ដល់​​​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ ​ឆ្នាំ២០២០ ​​នៅ​ទីក្រុង​​និង​ជនបទ​របស់​ប្រទេសចិន​បាន​បន្ថែម​ផ្តល់​​ឱកាសការងារ​​ថ្មី​ចំនួន  ១១៨៦ ម៉ឺននាក់ ​អត្រាបាត់​បង់​ការងារ​នៅ​ទីក្រុង​និង​ជនបទ​​នាចុងឆ្នាំ​បាន​ធ្លាក់​មក​នៅ​ត្រឹម​​៥,២% ។ ​នៅឆ្នាំ២០២១ ​ប្រទេសចិន​គ្រោង​បន្ថែម​ឱកាស​ការងារ​ថ្មី​​​នៅ​ទីក្រុង​​និង​ជនបទ​​​លើសពី​​​​​ ១១ លាននាក់ ​ចំណែក​​អត្រាបាត់​បង់​ការងារ​នៅ​ទីក្រុង​និង​ជនបទ​​មានចំនួន​ប្រមាណ​​៥,៥%។

ដោយឡែក ​បើ​តាម​ទិន្នន័យ​មួយចំនួន​ឱ្យ​ដឹងថា៖   ​​កាលពីខែធ្នូឆ្នាំ២០២០  ​​ស្ថាប័ន​​ក្រៅពី​វិស័យ​​កសិកម្ម​នៃ​អាមេរិក​​​​បាន​កាត់​បន្ថយ​កម្លាំង​ពលកម្ម​​ចំនួន​១៤​ម៉ឺននាក់​ ​អត្រា​បាត់បង់ការងារ​គឺ​ ៦.៧%​។​ចំណែក​​អត្រា​បាត់បង់​ការងារ​នៃ​តំបន់​ប្រាក់អឺរ៉ូ​គឺ ៨.៣%   ។ ​អត្រា​បាត់បង់​ការងារ​​នៅជប៉ុន​គឺ​ ២.៩% ។ ​អត្រា​បាត់បង់​ការងារ​នៅ​ឥណ្ឌា​បាន​កើនដល់ ៩.០៦%។ ​ចំណែក​នៅ​​អាហ្វ្រិក​ខាង​ត្បូង​វិញ​មាន​​អត្រា​បាត់បង់​ការងារ​នៅ​​ត្រីមាស​ទី​៤​ឆ្នាំ២០២០​​រហូត​ដល់​៣២.៥%៕​​

ឆ្នាំ២០២០ ​ប្រទេសចិន​បាន​បន្ថែម​ឱកាស​ការងារ​​ថ្មី​នៅ​ទីក្រុង​និង​ជនបទ​ចំនួន​ 1186 ​ម៉ឺន​នាក់_fororder_kh 失业率2020.12

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស