孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«ប្រទេសចិននិងពិភពលោកនៅក្នុងទិន្នន័យ» គោលដៅនៃកំណើន​ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុងឆ្នាំ២០២១ត្រូវជា៦ភាគរយ

2021-03-05 16:43:00

«ប្រទេសចិននិងពិភពលោកនៅក្នុងទិន្នន័យ» គោលដៅនៃកំណើន​ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុងឆ្នាំ២០២១ត្រូវជា៦ភាគរយ_fororder_0bd528e8b7abb86584a09eaa0c8bf1b

ថ្ងៃទី៥ខែមីនា​​  លោក​លីខឺឈាង​នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើងក្នុងបាយការណ៍ការងារ​រដ្ឋាភិបាល​ចិនដែលថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ​នៃមហាសន្និបាត​សភាតំណាងប្រជាជនទូទាំង​ប្រទេស​ចិនថា​​​​​​​ ​​ ​នៅឆ្នាំ២០២១ ការអភិវឌ្ឍរបស់ប្រទេសចិននៅតែប្រឈមនឹងហានិភ័យនិងបញ្ហាជាច្រើន  ប៉ុន្តែទំហំនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងគឺមិនផ្លាស់ប្តូរទេ ​ ពោលគឺគោលដៅនៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងលើសពី៦ភាគរយ។

  នៅពេលមុននេះ យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា   ប្រឈមមុខនឹងបរិយាកាសតានតឹងនិងស្មុគស្មាញទាំងក្នុងស្រុកនិងក្រៅប្រទេស   ជាពិសេសផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ១៩ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួន ១០១,៦ ទ្រីលានយាន់ប្រាក់ចិន  បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ បានកើនឡើង២,៣ភាគរយ​   ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោកដែលបានសម្រេចកំណើនវិជ្ជមាន៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស