邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#AboutXi# រៀនភាសាចិនជាមួយអរុណ 【彩虹和风雨共生,机遇和挑战并存】ឥន្ទធនូស្ថិតនៅជាមួយខ្យល់និងភ្លៀង ឱកាសស្ថិតនៅជាមួយបញ្ហាប្រឈម

2021-03-05 18:50:16

【彩虹和风雨共生,机遇和挑战并存】​ឥន្ទធនូ​ស្ថិត​នៅ​ជាមួយ​ខ្យល់​និង​ភ្លៀង​​ ​​ឱកាស​ស្ថិត​នៅ​ជាមួយ​បញ្ហា​ប្រឈម​

【拼音】cǎi hóng hé fēng yǔ gòng shēng ,jī yù hé tiāo zhàn bìng cún 

【彩虹】cǎi hóng   ឥន្ទធនូ​

【风雨】fēng yǔ   ខ្សល់និងភ្លៀង

【机遇】jī yù   ឱកាស

【挑战】tiāo zhàn   បញ្ហាប្រឈម​​​​

លោកស៊ីជីនភីងធ្លាប់បញ្ជាក់ថា ​ឥន្ទធនូ​ស្ថិត​នៅ​ជាមួយ​ខ្យល់​និង​ភ្លៀង​​ ​​ឱកាស​ស្ថិត​នៅ​ជាមួយ​បញ្ហា​ប្រឈម​​​។​ ​ប្រវត្តិសាស្ត្រ​១០០ឆ្នាំ​នៃ​បក្ស​កុម្មុយនិស្ត​ចិន ​ក៏ដូចជា​ប្រវត្តិសាស្ត្រ​ជាង​៧០ឆ្នាំ​នៃ​ការបង្កើត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន​​គឺ​​មិន​​មែន​មាន​ភាពរលូន​​​នោះទេ​។​​​ ​ក៏ប៉ុន្តែ ​មនុស្ស​គ្រប់រូប​រួមចំណែក​របស់​ខ្លួន​​ប្រមូលផ្តុំគ្នា​អាច​ក្លាយទៅជា​កម្លាំង​ដ៏​ធំសម្បើម​ដែល​អាច​​ជម្នះ​ឧបសគ្គ​ធំៗ​បាន  ​​​គ្រប់​គ្នា​ធ្វើការងារ​​មួយ​​​ឱ្យ​បាន​ល្អ​ ​​​អាចជំរុញ​ឱ្យ​​ប្រទេស​ជាតិ​​​បោះជំហាន​​​ដ៏​ធំ​ទៅមុខ​​​។

សូមបញ្ជាក់ថា ​​មហាសន្និបាត​នៃ​សភា​​​ទាំង​ពីរ​របស់​ប្រទេសចិនឆ្នាំ២០២១​ទើប​បើកធ្វើ​។ ​ឆ្នាំនេះ​ជា​ខួប​១០០ឆ្នាំ​នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​ ​និងជា​​ការចាប់ផ្តើម​នៃ​ផែនការ​៥ឆ្នាំ​ទី​១៤​របស់​ប្រទេសចិន​។ ​មតិសាធារណៈ​សុទ្ធតែ​​បាន​យល់ឃើញថា ​​មហាសន្និបាត​នៃ​សភា​ទាំងពីរ​ឆ្នាំនេះ​​មាន​អត្ថន័យសំខាន់​ជាពិសេស​ ​​ដែល​ចាំបាច់​​ត្រូវ​​បន្ត​​ជំរុញ​​ឱ្យ​​​​ប្រជាជន​​ចិន​រាប់រយលាន​នាក់​​រួម​សាមគ្គី​គ្នា​​ខិតខំ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ថ្មី​​។

នៅចុង​កម្មវិធី​សូមបង្រៀនឡើងវិញនូវឃ្លាប្រចាំ​ថ្ងៃនេះ​彩虹和风雨共生,机遇和挑战并存

អ្នកបកប្រែ:邓倩

ពិភាក្សា()