翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិនបើកធ្វើនៅក្រុងប៉េកាំង ដោយបានកំណត់ផ្លូវអភិវឌ្ឍ របស់ប្រទេសចិននាពេលអនាគត

2021-03-05 09:31:10 cri

មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិនបើកធ្វើនៅក្រុងប៉េកាំង ដោយបានកំណត់ផ្លូវអភិវឌ្ឍ របស់ប្រទេសចិននាពេលអនាគត_fororder_人大开幕

 

មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិនបើកធ្វើនៅក្រុងប៉េកាំង ដោយបានកំណត់ផ្លូវអភិវឌ្ឍ របស់ប្រទេសចិននាពេលអនាគត_fororder_人大开幕2

      កាលពីថ្ងៃទី ៥ ខែមីនា កិច្ចប្រជុំ​លើក​ទី​ ៤ នៃ​សភាតំណាងប្រជាជនទូទាំង​ប្រទេសចិន​នីតិកាល​ទី ១៣ បាន​បើក​ធ្វើ​នៅក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំ​បក្សនិង​រដ្ឋ​ចិន​ដូចជាលោក​ស៊ី ជីនភីង ជាដើម​និង​តំណាងប្រជាជន​ជិត ៣០០០ រូប​បាន​អញ្ជើញ​ចូលរួមពិធី​សម្ពោធបើក​កិច្ចប្រជុំ ។ 

      ឆ្នាំ២០២១នេះ​ជាឆ្នាំ​ចាប់ផ្តើម​អនុវត្ត​ផែនការ​ ៥ ឆ្នាំទី ១៤ ។ ប្រទេសចិន​ដែល​ជិតនឹង​ចាប់​ដំណើរ​​​ថ្មី​នៃការកសាង​​ប្រទេសសង្គមនិយម​ទំនើប​ដោយ​គ្រប់ជ្រុង​ជ្រោយ​នឹង​អភិវឌ្ឍយ៉ាងដូចម្តេចត្រូវបានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង ។

មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិនបើកធ្វើនៅក្រុងប៉េកាំង ដោយបានកំណត់ផ្លូវអភិវឌ្ឍ របស់ប្រទេសចិននាពេលអនាគត_fororder_人大开幕

      លោក​លី ខឺឈាង នាយករដ្ឋមន្រ្តី​ចិន​បាន​​ធ្វើ​របាយការណ៍អំពី​ការងារ​រដ្ឋាភិបាល​ក្នុង​រយៈពេល ១ ឆ្នាំកន្លង​ទៅ​ចំពោះ​អង្គប្រជុំ ដោយបាន​បូកសរុប​ផ្លែផ្កា​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់ប្រទេសចិន​ក្នុង​អំឡុង​ពេល ៥ ឆ្នាំកន្លងផុតទៅ​ ព្រមនិង​លើក​ឡើង​នូវ​គោលដៅនិង​ភារកិច្ច​សំខាន់​​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចនិង​សង្គម​របស់ប្រទេសចិន​ក្នុង​រយៈកាល​អនុវត្ត​ផែនការ​ ៥ ឆ្នាំទី ១៤ ដើម្បី​ជូន​អង្គប្រជុំ​ធ្វើការ​ពិនិត្យ​ពិភាក្សា ។

មហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិនបើកធ្វើនៅក្រុងប៉េកាំង ដោយបានកំណត់ផ្លូវអភិវឌ្ឍ របស់ប្រទេសចិននាពេលអនាគត_fororder_人大开幕2

     សូមបញ្ជាក់ថា របាយការណ៍​ផែនការ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាពរស់នៅរបស់ប្រជាជន​និង​រដ្ឋ​និង​របាយការណ៍ហិរញ្ញវត្ថុ​ក៏​ត្រូវ​ប្រគល់​ឱ្យ​​ពិនិត្យ​​​ក្នុង​ពិធី​សម្ពោធបើក​កិច្ចប្រជុំ​នេះដែរ ។ លើស​ពី​នេះទៅទៀត កិច្ចប្រជុំ​នេះ​នឹង​​ធ្វើ​ការ​ពិនិត្យ​ពិភាក្សា​អំពី​សេចក្តីព្រាងច្បាប់​នៃ​ការ​ធ្វើវិសោធនកម្ម​លើ​ច្បាប់រៀបចំ​ចាត់ចែងសភា​តំណាង​ប្រជាជនទូទាំង​ប្រទេសចិន​ និង​សេចក្តី​ព្រាង​ច្បាប់​នៃ​ការ​ធ្វើវិសោធនកម្ម​លើលក្ខន្តិកៈ​ពិនិត្យ​ពិភាក្សាការងារ​របស់សភា​តំណាង​ប្រជាជនទូទាំង​ប្រទេសចិន​ផងដែរ សេចក្តីព្រាងច្បាប់​ទាំងពីរនេះ​នឹង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​ថែមទៀត​នូវ​របបសភាតំណាងប្រជាជន​ដែលជា​របប​នយោបាយ​ជាមូលដ្ឋាន​របស់ប្រទេស​ចិន​។ កិច្ចប្រជុំ​នៅ​នឹង​ធ្វើ​ការ​ពិនិត្យ​ពិភាក្សា​អំពី​«សេចគ្តីព្រាងនៃ​សេចក្តីសម្រេចចិត្ត​នៃ​សភាតំណាងប្រជាជនទូទាំង​ប្រទេសចិន​ស្តីពីការ​ធ្វើ​ឱ្យ​មានសុក្រឹតភាព​នូវ​​របប​បោះឆ្នោត​របស់​តំបន់​រដ្ឋបាលពិសេស​ហុងកុង​»ជាដើម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស