刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាយុពេលគិតជាមធ្យមតាមការរំពឹងទុករបស់ប្រជាជនចិនឡើងដល់៧៨,៣ឆ្នាំ

2021-03-05 16:58:15 cri

    ថ្ងៃទី​៥ ខែមីនា ​ពេល​ថ្លែង​របាយការណ៍​ការងារ​នៅ​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ ​លោក​លីខឺឈាង​នាយករដ្ឋមន្ត្រីចិន​បាន​ប្រកាសថា​ ​៥​ឆ្នាំ​ខាង​មុខ​ ​អាយុកាល​គិត​ជា​មធ្យម​ម្នាតាម​ការ​រំពឹង​ទុក​របស់​ប្រជាជន​​នឹង​កើន​​ឡើង​១​ឆ្នាំ​ គឺ​​៧៨,៣ឆ្នាំ​។​ប្រទេស​ចិន​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ដើម្បី​ឆ្លើយ​តប​បញ្ហា​​ប្រជាជន​មាន​វ័យ​ចំណាស់​កើន​ឡើង​ច្រើន​ ​ព្រមនិង​កែលម្អ​ប្រព័ន្ធផ្តល់​សេវាកម្ម​ជូន​ប្រជាជន​ដែល​ចាត់​ទុក​ “​មនុស្ស​​ចាស់​និង​កូន​ក្មេង​”ជា​សំខាន់​ ​ជំរុញ​ផែនការ​សម្រាល​កូន​ដោយ​សមរម្យ​ ​ហើយ​ពន្យារ​​អាយុ​ចូលនិវត្តន៍​ជា​សន្សឹមៗ។

ក្នុង​អំឡុងពេល​ផែនការ​៥​ឆ្នាំ​​ទី​១៣​ គឺ​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ២០២០ ​អាយុកាល​គិត​ជា​មធ្យម​​តាម​ការ​រំពឹង​ទុក​របស់​ប្រជាជន​ចិន​​បាន​ឡើង​ដល់​៧៧,៣​​។​មាន​អត្ថបទ​វិភាគ​ថា​ និយយា​​ចំពោះ​ប្រទេស​ចិន​ដែល​មាន​ចំនួន​ប្រជាជន​​១៤០០លាន​នាក់​ អាយុ​កើន​​១​ឆ្នាំ​គឺ​សុភមង្គល​ផ្នែក​សុខភាព​ដ៏​ខ្ពស់​បំផុត​។​ដើម្បី​សម្រេច​កំណើន​១​ឆ្នាំ​នេះ តម្រូវ​ឱ្យ​ជំរុញ​ការ​កសាង​សុខាភិបាល​ប្រទេស​ចិន​ ​បង្កើត​ប្រព័ន្ធ​សុខាភិបាល​សារធារណៈ​ដ៏​រឹង​មាំ​ ​ព្រមនិង​លើក​ទឹកចិត្ត​ឱ្យ​​ប្រជាជន​ទាំងអស់​ខំហាត់​ប្រាណ​ ​ហើយ​ក៏​ត្រូវ​មាន​ការ​ខិតខំប្រឹងប្រែង​រួម​រវាង​ប្រទេស​ជាតិ​និង​បុគ្គល​ផងដែរ​៕

អាយុពេលគិតជាមធ្យមតាមការរំពឹងទុករបស់ប្រជាជនចិនឡើងដល់៧៨,៣ឆ្នាំ_fororder_微信图片_20210305163348

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស