孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទទួលបានការរីកចម្រើនយ៉ាងល្អប្រសើរ?

2021-03-02 12:28:49 cri

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទទួលបានការរីកចម្រើនយ៉ាងល្អប្រសើរ?_fororder_VCG111319205105

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទទួលបានការរីកចម្រើនយ៉ាងល្អប្រសើរ?_fororder_VCG111319195876

    របាយការណ៍​ស្ថិតិដែល​រដ្ឋាភិបាលចិន​ចេញផ្សាយ​នៅចុងខែកុម្ភៈ​បាន​ឱ្យ​ដឹង​ថា ​តាម​ការ​គណនា​ជា​ជំហាន​ដំបូង​នៅឆ្នាំ​២០២០ តម្លៃ​ផលិតផល​ក្នុងស្រុកសរុប​របស់ចិន​បាន​វាយទម្លុះ​១រយទ្រីលាន​យាន់ប្រាក់​ចិន​ ដែលបាន​កើនឡើង​២.៣ភាគរយ​បើប្រៀបធៀប​នឹងឆ្នាំ២០១៩ ​។ ឆ្លងកាត់​ឆ្នាំ២០២០​ដែលប្លែកពី​ធម្មតា ​ជនជាតិចិន​ម្នាក់ៗសុទ្ធតែ​ដឹងថា ​ទំហំសេដ្ឋកិច្ច​បាន​វាយទម្លុះ​១រយលាន​យាន់ប្រាក់ចិន ​វាពិត​ជា​​ទទួលបាន​ដោយ​មិន​ងាយ​ទេ ។

    ហេតុអ្វីបានជា​សេដ្ឋកិច្ចរបស់ចិន​អាចទទួល​បាន​ការ​រីកចម្រើន​យ៉ាង​ល្អប្រសើរ?​​នេះគឺដោយ​មក​ពី​សេចក្តី​សម្រេច​​​ចិត្តរបស់​រដ្ឋាភិបាលសុទ្ធតែ​ចាត់​ទុក​សុខុមាលភាព​របស់ប្រជាជនជា​អាទិភាព ។​ ប្រឈម​នឹង​បញ្ហាពិបាកជា​សកល ​ដូច​ជា​រៀបចំការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​និងការស្តារ​សេដ្ឋកិច្ចឡើងវិញ​ ចិនបានធ្វើ​ប្រតិបតិ្តការ​យ៉ាង​សកម្ម​ ​ពោលគឺ​បាន​​ចាត់​ទុក​ការរក្សា​ឱកាស​ការងារនិង​ធានាជីវភាព​រស់នៅរបស់​ប្រជាជនជា​កិច្ច​ការ​អាទិភាព ​ហើយ​ពេលគ្រោង​​គោលនយោបាយ​ម៉ាក្រូ ​គឺ​តាក់​តែង​និងអនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធដោយគិត​ពិចារណា​ដល់​​តួអង្គ​សំខាន់​ៗ​នៃ​​​ទីផ្សារ​ ។ ​មានតែរក្សាបាន​តួអង្គ​សំខាន់​ៗ​នៃ​​​ទីផ្សារ ​ដូចជា​សហគ្រាស​ជាដើម​ ទើបអាចរក្សាបាន​នូវ​ឱកាស​ការងាររបស់​ប្រជាជន​ ទើប​អាច​ឱ្យ​​ប្រជាជន​មានជីវភាព​រស់នៅ​ធូរធារបង្គួរ ​។ បច្ចុប្បន្ននេះ​ ប្រទេស​ចិន​ទទួល​បាន​សមិទ្ធភាព​ជាដំណាក់កាល​រួច​ហើយ ។​ នៅឆ្នាំ២០២០ ​ឱកាស​ការងារ​ថ្មី​តាម​ទីក្រុង​និង​ជនបទ​កើន​ឡើង​១១លាន៨សែន​៦ម៉ឺននាក់​ ដែលបាន​សម្រេច​គោលដៅ ​ហើយលើស​ពី​ការ​ប៉ាន់​ប្រមាណ​ទុក​ជា​មុន ។

    ក្រៅពីបាន​ផ្តល់​ចម្លើយគួរឱ្យ​ប្រជាជន​ចិនពេញចិត្ត​ សេដ្ឋកិច្ចចិន​ដែលងើប​ឡើងវិញជា​បន្ត​បន្ទាប់ក៏បាន​ក្លាយជា​កម្លាំងសំខាន់​សម្រាប់ជំរុញ​ពិភពលោក​ងើបឡើងវិញ​ផងដែរ ​ក្នុងន័យ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​នៅលើពិភពលោក​ឥតឈប់ឈរ ។

    ការរួមចំណែក​ដោយផ្ទាល់​របស់​ប្រទេស​ចិន​ ​គឺផ្តល់ជំនួយ​សម្រាប់ឱ្យ​ពិភពលោក​ទាំងមូល​ធ្វើ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ ។​ ប្រព័ន្ធ​ឧស្សាហកម្មដ៏​ពេញលេញនិង​ប្រព័ន្ធចរាចរណ៍​ទំនិញដ៏​រលូនរបស់ចិន​អាចបំពេញ​តម្រូវការ​របស់ប្រទេស​ជាច្រើន​លើវិស័យ​ផលិតផល​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១ របស់​ប្រើ​ប្រាស់ក្នុង​ជីវភាពរស់​និងគ្រៀប​សម្រាប់​ការិយាល័យ​ ។

    ព្រមពេល​ជាមួយគ្នានេះ​ ប្រទេសចិន​បានបង្កើន​ការបើកទូលាយ​ឥតឈប់ឈរ​ ដែល​បាន​នាំមកនូវ​ឱកាស​វិនិយោគ​ដែលកម្រ​មាន​នាពេល​បច្ចុប្បន្នដល់​សហគ្រាសនៅ​លើពិភពលោក ​។ នៅឆ្នាំ​២០២០ ​ចិនបាន​ប្រើប្រាស់​ទុនបរទេស​ជាក់ស្តែងពេញ​មួយ​ឆ្នាំ​១ទ្រីលានយាន់​ប្រាក់ចិន បាន​កើនឡើង​៦.២ភាគរយ​បើប្រៀបធៀប​នឹងឆ្នាំ២០១៩ ​។ ក្នុងនោះ ​ការប្រើប្រាស់​ទុនបរទេស​ជាក់ស្តែង​លើវិស័យ​ឧស្សាហកម្ម​បច្ចេកទេស​ខ្ពស់បាន​កើនឡើង​១១.៤ភាគរយ​ គុណភាព​ប្រើប្រាស់ទុន​បរទេសត្រូវ​បាន​លើកកម្ពស់ជា​បន្ត​បន្ទាប់ ។

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាសេដ្ឋកិច្ចចិនអាចទទួលបានការរីកចម្រើនយ៉ាងល្អប្រសើរ?_fororder_VCG111319199083

    ក្នុងនាមជា​តួអង្គសេដ្ឋកិច្ច​ធំទីពីរលើទូទាំង​ពិភពលោក ​ការ​ងើបឡើងវិញ​របស់សេដ្ឋកិច្ចចិន​បាន​លើកទឹកចិត្តដល់​ការ​ងើប​ឡើង​របស់​សេដ្ឋកិច្ចសកល ​។ មជ្ឈដ្ឋាន​ខាងក្រៅ​ប៉ាន់ប្រមាណ​ជាទូទៅថា​ និន្នាការ​ងើបឡើងវិញ​របស់សេដ្ឋកិច្ច​ចិននៅឆ្នាំ២០២១​នឹងមាន​និរន្តរភាព​ជា​បន្ត​បន្ទាប់ ៕

អ្នកបកប្រែ:孙玲玲

ពិភាក្សា()